ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ម៉ៅ គីមធីតា  នាពេលបច្ចុប្បន្ន កំពុងទទួលបានប្រជាប្រិយភាព ក្នុងវិស័យខ្សែភាពយន្ត បើទោះបី រូបនាងទើបតែប្រឡូកសិល្បៈក៏ដោយ។

កាលពីថ្មីៗនេះ រូបថតមួយសន្លឹក ដែលបានបង្ហោះដោយកញ្ញា ម៉ៅ គីមធីតា ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញនាងថតយ៉ាងស្និទ្ធស្នាលនៅលើគ្រែ ជាមួយនឹងតារាម៉ូដែល និងជាតារាសម្តែងស្រី កញ្ញា ធី វ៉ាន់នីវ៉ា។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ បានបញ្ចេញមតិ នៅក្នុងហ្វេសប៊ុកថា តារាស្រីទាំងពីរដួង ហាក់ដូចជា ស្រលាញ់ភេទដូចគ្នា ព្រោះមើលទៅពួកគេដូចជាស្អិតរមួត និងអោបថើបគ្នា លើសពីមិត្ត។

ប៉ុន្តែមិនថាយ៉ាងណា បើតាមការសង្កេត គឺបច្ចុប្បន្នតារាស្រីទាំង២ដួងនេះ កំពុងរួមសម្តែងខ្សែភាពយន្តថ្មីជាមួយគ្នា ដូច្នេះប្រហែលជាពួកគេ គ្រាន់តែថតរូបបែបកំប្លែងៗ លេងជាមួយគ្នាតែប៉ុណ្ណោះ៕ 

កញ្ញា ធី វ៉ាន់នីវ៉ា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត គឺអ្នកគាំទ្រពិតជាមានការប្លែកអារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលបានឃើញរូបថត នៃការថតបង្ហាញម៉ូតរបស់កំពូលតារាស្រីនាង Mai Davika និងតារាស្រីល្បីឈ្មោះមួយដួងទៀតគឺនាង Baifren Pimchanok ថតជាមួយគ្នា ដើម្បីផ្សព្វផ្សាយឲ្យទស្សនាវដ្តី។

អ្នកទាំងពីរ ត្រូវបានចាប់ដៃគូគ្នានៅក្នុងការថតបង្ហាញម៉ូតឱ្យទស្សនាវដ្តី Kazz សម្រាប់ច្បាប់ទុកចេញលក់ នៅក្នុងដើមខែមេសាខាងមុខនេះ។

តារាស្រីទាំងពីរដួង បានថតជាស្ទាយឱបថើបគ្នាយ៉ាងស្អិតរមួត មើលទៅដូចជាគូស្នេហ៍មួយគូពិតៗ ដែលធ្វើឱ្យមានការទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំងមែនទែនពីមហាជន។

គួរឱ្យដឹងផងដែរថា ស្រីស្អាត Mai Davika និងតារាសម្តែងស្រីកញ្ញាស៊ិចស៊ី Baifren Pimchanok គឺជាមិត្តសំលាញ់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប៉ុន្តែនេះក៏ជាលើកទី១ដែរ សម្រាប់ការចាប់ដៃគូថតជាមួយគ្នាជាលក្ខណៈបែបស្និទ្ធស្នាល ផ្អែមល្ហែម ស៊ីអារម្មណ៍អ្នកគាំទ្រ ខុសប្លែកពីធម្មតាដែលបានឃើញហើយអាចលើសជាតិស្ករ៕

ទស្សនាកម្រងរូបភាពរបស់តារាស្រីទាំងពីរដួងដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]