ភ្នំពេញ៖ តារាសម្តែងស្រី ពូកែបង្ហូរទឹកភ្នែក កញ្ញា នី មុន្នីនាថ បានបង្អួតសម្រស់ ជាមួយនឹងឈុតហែលទឹក បែបសិចស៊ីបន្តិច តែគេឃើញថា ការស្លៀកពាក់រុំស្បៃស្តើង គ្របដណ្តប់លើខ្លួន ដែលអមដោយ ទេសភាពដើមឈើ និងផ្កាចម្រុះពណ៌ ពិតជាសក្តិសមជាមួយនឹង សម្រស់បែបសុភាព របស់នាង។

ថ្មីៗនេះគេបានឃើញ រូបថតជាច្រើនសន្លឹក របស់តារាសម្តែង នី មុន្នីនាថ ដែលនាងបានថត នៅមាត់សមុទ្រ ។ ត្បិតតែមិនមែន ជាសម្លៀកបំពាក់ ប៊ីគីនី បែបសិចស៊ីក្តី តែគេមើលឃើញថា ជាមួយការស្លៀកពាក់ ដោយមានការរុំស្បៃស្តើង ដែលមានរូបភាព ស្លឹកឈើឬផ្កា ចម្រុះពណ៌ ពីខាងក្រៅ ពិតជាសក្តិសម ជាមួយនឹងសម្រស់ បែបសុភាពរបស់ នី មុន្នីនាថ ។

ឃើញដូចនេះ អ្នកគាំទ្របាននិយាយថា តុបតែងខ្លួនបែបសាមញ្ញា តែមើលទៅ សម្រស់របស់ មុន្នីនាថ ពិតជាទាក់ទាញ ។ នី មុន្នីនាថ បានបង្ហាញនូវរូបថត ដ៏ស្រស់ស្អាតជាច្រើនសន្លឹក ដែលនាងបានថត នៅមាត់សមុទ្រ ។ ហាក់ខុសប្លែក ពីតារាដទៃ ទោះបីជា ទៅលេងមាត់សមុទ្រក្តី តែ នី មុន្នីនាថ មិនហ៊ានស្លៀក ឈុតប៊ីគីនីនោះទេ ។ នាងស្លៀកខោខ្លី ជាមួយនឹងអាវខ្លីធម្មតា ដោយរុំជាមួយ ស្បៃស្តើងពណ៌ចម្រុះ ដែលមើលទៅកាន់តែ រំលេចសម្រស់របស់នាង ឲ្យស្រស់ស្អាត ថែមមួយកម្រិតទៀត ។ មានការសរសើរថា សម្រស់ នី មុន្នីនាថ មើលទៅសាមញ្ញា តែទាក់ទាញគួរឱ្យខ្នាញ់ ។

សម្រាប់ឆ្នាំ ២០១៧ នេះ នី មុន្នីនាថ មានការងាររវល់ខ្លាំង ជាពិសេសការថតរឿង ដែលមានទាំងរឿងភាគ និង រឿងដុំ ។ ក្នុងនោះក៏មានការ បង្ហើបថា នី មុន្នីនាថ សម្រុកថតរឿង មុននាងរៀបការ ហើយចាកចេញ ទៅរស់នៅសហរដ្ឋអាមេរិក ជាមួយអនាគតស្វាមី ។ ពិធីមង្គលរបស់នាង អាចនឹងប្រព្រឹត្តទៅ នៅចុងឆ្នាំនេះ ។

សូមជម្រាបថា តារាសម្តែងសម្បុរស្រអែម កញ្ញា នី មុន្នីនាថ ត្រូវខ្មោចនាងនាថ មកលងនិងថតជាមួយ ពេលចាប់ផ្តើមថតរឿង "នាងនាថបាត់ដំបង" ដែលមានមុខមាត់ រូបរាងដូចដែលអ្វី បានផ្សាយបែបនេះ ធ្វើឲ្យនាងខ្លាចដេក មិនលក់រាល់តែយប់ និងលែងចង់ ថតរឿងនឹងទៀត ។ កញ្ញា នី មុន្នីនាថ ជាតួ​​ឯកស្រី ដែលមានឈ្មោះ "នាថ" ជានារីក្រមុំ អាយុប្រហែល២០ឆ្នាំ រស់នៅខេត្តបាត់ដំបង មានរិកស្លូតបូត បានស្រលាញ់គ្នា ជាមួយកម្លោះ ឌីម៉ា (គឺលោក ញ៉ែម សុគន្ធ ជាតួឯកប្រុស) ហើយស្មោះស្ម័គ្រ នឹងស្វាមីទោះស្លាប់ ក៏វិញ្ញាណទៅរង់ចាំស្វាមី៕

ប្រភព៖ LookingToday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គួរឲ្យស្រលាញ់ណាស់! ជីជី ស្អាតហើយ មិនចេះប្រកាន់ខ្លួនទៀត ឈរទិញលៀសហាល តាមផ្លូវ ធ្វើមិនដឹង!

ជាការពិត តារាភាគច្រើន នៅពេលពួកគេកាន់តែល្បី គឺកាន់តែប្រកាន់ខ្លួនជាងមុន និងថែមទាំងលះបង់ នូវអាហារធម្មតាៗ តាមចិញ្ចើមផ្លូវទៀត ព្រោះតែខ្លាចបាក់មុខបាក់មាត់ នៅពេលអ្នកគាំទ្របានឃើញ។

ប៉ុន្តែក្នុងនោះ ក៏នៅមានតារាមួយចំនួនផងដែរ ដែលមិនផ្លាស់ប្តូរ នូវការទទួលទានអាហារតាមផ្លូវ ហើយពួកគេ ចូលចិត្តប្រើជីវិតសាមញ្ញៗ មិនវាយឬកខ្ពស់ នៅក្នុងសកម្មភាពរស់នៅសព្វថ្ងៃ។

កាលពីម្សិលមិញនេះដែរ ពិធីការិនី និងជាតារាសម្តែង កញ្ញា ជីជី បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលឃើញនាង ឈរទិញលៀសហាល ធ្វើមិនដឹង ជាមួយនឹង លោក អ៊ឹម ជីវ៉ា នៅតាមផ្លូវ។

ទិដ្ឋភាពបែបនោះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សរសើរពីចរិតរបស់ ជីជី ដែលមើលទៅ នាងពិតជាសាមញ្ញណាស់ និងគួរឲ្យស្រលាញ់ថែមទៀត ដោយមិនប្រកាន់ថា លៀសហាល ជាអាហារគ្មានអនាម័យ ឬមិនសាកសមសម្រាប់នាង ក្នុងនាមជាតារាល្បីអ្វីនោះទេ៕

ចុះប្រិយមិត្ត យល់ថា ជីជី ជាតារាគួរឲ្យស្រលាញ់ និងមិនចេះប្រកាន់ខ្លួនមែនដែរទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ