ដាកណឺម៉ាក៖ រូបភាពជាច្រើនសន្លឹក របស់កំពូលស្រីស្អាតពីរដួង ជនជាតិដាណឺម៉ាក ដែលត្រូវបានគេស្គាល់ថា ពួកគេទាំងពីរគឺជាគូស្នេហ៍ ស្រលាញ់ភេទដូចគ្នា ដោយកាលពីរយៈពេលប៉ុន្មានខែកន្លងទៅនេះ បានសម្រេចចិត្តរៀបការជាមួយគ្នា ភ្ជាប់មកនូវរូបភាពដ៏ស្រស់ៗស្អាត និងផ្អែមល្ហែមជាច្រើន បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នាង Carina និង Soerine មកពីប្រទេសដាណឺម៉ាក ជាតារាល្បីឈ្មោះ ក្នុងការថតរូបភាពបែបគំនូរជីវចល ដោយស្លៀកពាក់តុបតែងខ្លួន ធ្វើយ៉ាងណាដូចទៅនឹងតួអង្គ Supergirl និងតួអង្គ Power Girl ក្នុងខ្សែភាពយន្តគំនូវជីវចលមួយ ដោយទីបំផុតបានសម្រេចិត្តរៀបការជាមួយគ្នា ក្រោយពីការស្រលាញ់អស់រាប់ឆ្នាំ។

បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា Carine និង Soerine បានពាក់ចិញ្ចៀនភ្ជាប់ពាក្យ នៅឯសួនឧទ្យាន Disneyland រួចក្រោយមកពួកគេទាំងពីរ ក៏បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីរៀបចំធ្វើពិធីបន្ត ស្លៀកឈុតរ៉ូបអាពាហ៍ពិពាហ៍ ថតផ្តិតយករូបភាពដ៏ផ្អែមល្ហែមជាច្រើនសន្លឹក និងក្រេបទឹកឃ្មុំនៅទីនោះផងដែរ ដែលជាកន្លែងដ៏ពិសេសនិងពេញនិយមមួយ សម្រាប់ពួកគេទាំងពីរ ជាតារាគំនូរជីវចល។

គូសបញ្ជាក់ថា Carina និង Soerine ពួកគេទាំងពីរ បានរៀបការជាមួយគ្នា តាំងតែពីថ្ងៃទី២ ខែកក្កដា ឆ្នាំមុនមកម្ល៉េះ តែអាល់ប៊ុយរូបភាព ដ៏ផ្អែមល្អែមនៃថ្ងៃពិសេសរបស់ពួកគេ ទើបតែត្រូវបានទម្លាយ បង្ហោះចែកចាយជាសាធារណៈ ជាហេតុធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាបអារម្មណ៍យ៉ាងខ្លាំង ទៅលើក្តីស្រលាញ់ភេទដូចគ្នារបស់ពួកគេ ដោយទទួលបានការចុច Like និង Share រាប់សែនដង ត្រឹមតែរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។    រីឯចំនួនអ្នកចុច Follow នៅលើគណនីសង្គមរបស់ពួកគេទាំងពីរវិញ ក៏មានចំនួនច្រើនរាប់ពាន់នាក់ផងដែរ។

គួរឲ្យដឹងដែរថា ការថតរូបបែបតុក្កត្តាគំនូរជីវចល ឬហៅថា «Cosplay» គឺពិតជាមានការពេញនិយមខ្លាំងមែនទែន នៅជុំវិញពិភពលោក សម្រាប់នាពេលសម័យបច្ចុប្បន្ននេះ។ វាមានន័យថា តម្រូវឲ្យតួអង្គមនុស្សទាំងអស់ ស្លៀកពាក់តុបតែងខ្លួន ឲ្យមើលទៅមានលក្ខណៈដូច ឬស្រដៀងទៅនឹងតួអង្គតុក្កត្តា ឬតួអង្គសត្វជាដើម ដែលមាននៅក្នុងខ្សែភាពយន្តគំនូរជីវចលណាមួយ ឬនៅក្នុងសៀវភៅរឿងព្រេងបែបច្នៃប្រឌិតជាដើម៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណា?   

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

កម្លោះសង្ហាវ័យក្មេង អាយុត្រឹម១៦ឆ្នាំសោះ រៀនបណ្តើរ ធ្វើតួកុនបណ្តើរ ទាក់ទាញចិត្តនារីៗ!

ថៃ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេគឺជាសិស្សដែលកំពុងតែរៀនបណ្តើរ និងបានក្លាយទៅជាតួកុនបណ្តើរ ដោយបានចូលរួមថតខ្សែភាពយន្ត ឱ្យស្ថានីយទូរទស្សន៍ល្បីៗនៅក្នុងស្រុកដូចជា WAVE TV Ch 3 និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ជាដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន។

កម្លោះសង្ហាវ័យក្មេងម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Blue Pongtiwat រៀននៅសាលា Assumption Bang Rak ក្នុងទីក្រុងបាងកក ។

ដោយសារតែមានរូបសង្ហា គួរជាទីគាប់ចិត្ត Blue Pongtiwat តែងតែមាននារីៗរៀននៅសាលាជាមួយគ្នាតាមញ៉ែជារៀងរាល់ថ្ងៃ។ ជាពិសេស ក្រោយពេលទំនេរពីការសិក្សា ក៏មានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈ ដូចជា ការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងដើរបង្ហាញម៉ូតនានាជាដើមជាច្រើនហូរហែ។

ប៉ុន្តែទោះបីជារវល់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី គេក៏សង្កេតឃើញ Blue Pongtiwat មិនដែលភ្លេចការសិក្សាឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]