ចិន៖ ឈានចូលដល់វ័យកាន់តែចាស់ទៅៗ មនុស្សម្នាក់ៗតែងតែប្រឈមមុខនឹងបញ្ហាចំពោះមុខរៀងៗខ្លួន គ្រាន់តែអ្នកខ្លះមានការព្យាយាម និងការអត់ធ្មត់ខ្ពស់ ដែលអាចធ្វើឲ្យពួកគេឆ្លងកាត់បញ្ហានោះបានដោយជោគជ័យ   រីឯអ្នកខ្លះទៀតមានភាពទន់ជ្រាយក្នុងការប្រឈមមុខជាមួយនឹងបញ្ហា រហូតហ៊ានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។

ជាក់ស្ដែងនារីជនជាតិចិនម្នាក់ បានព្យាយាមបញ្ចប់ជីវិតរបស់នាង ដោយជ្រើសរើសការលោតចូលទឹកទន្លេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ មានទីតាំងស្ថិតនៅទន្លេមួយកន្លែង ក្នុងទីក្រុង Guangdong  នៃខេត្ត Zhongshan។ 

នារីមិនត្រូវបានបញ្ជាក់អត្តសញ្ញាណរូបនេះ  បានលោតចូលទឹកទន្លេ ប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្ដែមិនបានសម្រេចតាមចិត្តប៉ងនោះទេ ដោយសាររាងកាយរបស់នាង បានអណ្ដែតលើផ្ទៃទឹកមិនព្រមលិចទាល់តែសោះ។

សំណាងល្អដែរ  អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ បានប្រទះឃើញទាន់  ក៏បានហៅក្រុមសង្គ្រោះបន្ទាន់ឲ្យមកជួយ។ ពេលទូកសង្គ្រោះបានទៅដល់ ពួកគេបានហុចកំណាត់ឈើដើម្បីឲ្យនាងតោង ដើម្បីទាញនាងមកជិតទូក រួចយកខ្សែក្រវ៉ាត់ទៅថ្ពក់នឹងចង្កេះរបស់នាង ប៉ុន្តែខ្សែក្រវ៉ាត់នោះ មិនអាចរុំព័ទ្ធចង្កេះដ៏ធំរបស់នាងបានឡើយ ទើបពួកគេសម្រេចអូសនាងបន្តិចម្ដងៗរហូតដល់ច្រាំង។

ក្រោយមកទៀត នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានសង្រ្គោះនាងផុតពីទឹក ហើយប៉ូលិសក៏មិនទាន់បានសន្និដ្ឋានពីមូលហេតុជាក់លាក់ អំពីមូលហេតុនៃការប៉ុនប៉ងសម្លាប់ខ្លួននេះនៅឡើយដែរ។

យ៉ាងណាមិញបើយោងទៅតាមអ្នកជំនាញ បានប្រាប់សារព័ត៌មាន Guangdong ថា នារីខាងលើបានបរាជ័យក្នុងការសម្លាប់ខ្លួន ក៏ដោយសារតែបរិមាណជាតិខ្លាញ់នៅជុំវិញខ្លួនរបស់នាងច្រើន ដែលសារធាតុខ្លាញ់ទាំងនោះមានដង់ស៊ីតេស្រាលជាងទឹក បូកផ្សំដោយរាងកាយនាងមានសាច់ដុំតិចតួច  ទើបអាចធ្វើឲ្យនាងអណ្ដែតឡើងបានយ៉ាងដូច្នេះ។

ទោះជាយ៉ាងណាក៏ដោយ  វាជាករណីមួយកម្របានជួបផងដែរ  ព្រោះខ្លាញ់របស់នាងអាចជួយនាងឲ្យអណ្ដែតបាន។  នាងក៏គួរតែអរគុណភាពធាត់របស់នាងដែលអាចជួយជីវិតរបស់នាងបានក្នុងគ្រានេះ៕ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ទិដ្ឋភាពខាងក្នុងយន្តហោះផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ របស់ស្ដេចអារ៉ាប់

អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមត្រូវបានមនុស្សទូទាំងពិភពលោក ទទួលស្គាល់ថាជាប្រទេសដែលពោរពេញទៅដោយមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅ ដោយសារគេតែងឃើញ រូបភាពជាច្រើនលើបណ្ដាញសង្គមនានា ពីជីវិតរស់នៅប្រចាំថ្ងៃបែបស៊ីវិល័យ សំបូរទៅដោយរថយន្តទំនើប និងសម្ភារៈម៉ាកល្បីៗនានាជាច្រើនទៀត ធ្វើឲ្យអ្នកទស្សនាឃើញហើយមិនកោតសរសើរមិនបាន។

ដោយសារតែប្រទេសនេះជាឃ្លាំងប្រេងដ៏សំខាន់របស់ពិភពលោក ដូចនេះវាមិនមែនជារឿងចម្លែកនោះទេដែលប្រជាជននៅទីនោះជាអ្នកមាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមហាសេដ្ឋីរបស់ប្រទេសនេះគឺចូលចិត្តចំណាយលុយទៅលើសម្ភារៈប្រើប្រាស់តែម្ដង ដែលសម្ភារៈទាំងនោះ សុទ្ធតែមានតម្លៃកប់ពពក និងជួនកាលមានផលិតតែមួយៗប៉ុណ្ណោះទៀតផង។

ជាក់ស្ដែង សេ្ដចរបស់ប្រទេសមហាសេដ្ឋីនេះបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនមួយដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលយន្តហោះនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់តែទ្រង់មួយអង្គឯងប៉ុណ្ណោះ។

ផ្នែកខាងក្នុងនៃយន្តហោះនេះ ត្រូវបានខ័ណ្ឌចែកជាបន្ទប់ៗ ដែលរួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ រោងភាពយន្ត កន្លែងទទួលទានស្រា និងបន្ទប់គេងជាច្រើនទៀត ដែលបន្ទប់គេងនីមួយៗសុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុងយ៉ាងធំទូលាយ។ បើនិយាយពីឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់ទាំងនោះវិញ សុទ្ធតែជាឧបករណ៍ប្រណីតៗតែម្ដង។

យ៉ាងណាមិញ យន្តហោះនេះជាប្រភេទយន្តហោះ Airbus A380 ដែលយន្តហោះប្រភេទនេះ ជាទូទៅអាចដឹកអ្នកដំណើរបានដល់ទៅ ៨០០នាក់ ប៉ុន្តែយន្តហោះនេះត្រូវបានកែសម្រួលផ្នែកខាងក្នុងឲ្យទៅជាបន្ទប់សម្រាប់សម្រាក និងលំហែកម្សាន្តសម្រាប់ខ្សែរាជវង្សរបស់ព្រះអង្គ។ យន្តហោះនេះផលិតឡើងជាពិសេសតម្រូវតែមនុស្សប្រមាណ ៥០នាក់ប៉ុណ្ណោះ។

ចង់ដឹងផ្នែកខាងក្នុងនៃយន្តហោះនេះ អស្ចារ្យប៉ុណ្ណាទស្សនារូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]