ភ្នំពេញ៖ ធ្លាប់ជឿថាមានខ្មោចដែរឬទេ? ធ្លាប់ធ្វើសកម្មភាព ហើយនិយាយខុសមាត់ខុសកហើយមានគេមក តាមលងបន្លាចទន្រ្ទានអារម្មណ៍អោយវិលវល់ដែរទេ? មនុស្សធ្វើសកម្មភាពរាល់ថ្ងៃ ដោយមិនចេះគិត។ ម្តងហើយម្តងទៀត យើងព្យាយាមចង់ដឹងថា តើជាអ្វីទៅ ដែលនាំមនុស្សម្នាក់ ទៅធ្វើសកម្មភាពអាក្រក់បែបនោះ? ហើយចុះបើចម្ងល់ទាំងនោះ សុទ្ធតែខុសវិញនោះ? ចុះបើដើមហេតុនៃគ្រប់វិញ្ញាណបិសាច មិនសំខាន់លើរបស់អ្វីមួយ ... តែជាមនុស្សណាម្នាក់វិញនោះ? 

ពីផលិតករនៃរឿង Oculus និងរឿង The Strangers បាននាំមករឿង The Bye Bye Man ជាប្រភេទរឿងភ័យរន្ធត់ ព្រឺរោម ដែលបង្ហាញធាតុពិតរបស់វិញ្ញាណបិសាច នៅពីក្រោយសកម្មភាព និយាយមិនចេញ ដែលប្រព្រឹត្តដោយមនុស្ស។ ពេលនិស្សិតសាកលវិទ្យាល័យ 3នាក់ ប្រទះនឹងដើមកំណើត ដ៏អាក្រក់របស់ខ្មោច Bye Bye Man ពួកគេរកឃើញថា មានតែវិធីមួយគត់ ដើម្បីគេចផុតពីបណ្តាសារបស់ខ្មោចនោះ គឺកុំគិត និងកុំរំលឹកពីវា។ តែពេលដែល Bye Bye Man ចូលទៅក្នុងចិត្តគំនិតយើងហើយ វានឹងគ្រប់គ្រងយើង។ មានវិធីណាមួយ ដើម្បីគេចផុត ពីការសណ្ឋិតរបស់ខ្មោចនោះទេ? ភាពយន្តដ៏ ភ័យរន្ធត់ស្ទើរតែលស់ព្រលឹងចេញក្រៅម្តងៗ ដោយសារតែខ្មោច The Bye Bye Man ដែលទស្សនិកជនទន្ទឹងរង់ចាំជាយូរមកហើយនោះ ឥលូវចាក់បញ្ចាំងជាផ្លូវការហើយធានាថាស្រែកៗទៀត ហើយចង់ដឹងថា ពួកគេអាចគេចផុតពីវិញ្ញាណអាក្រក់នោះឬយ៉ាងណាកុំភ្លេចបបួលមិត្តភក្តិ ដែលចូលចិត្តស្រែក មកទស្សនារឿង The Bye Bye Man ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ ។

ជាពិសេស ខ្សែភាពយន្តនេះធ្លាប់បានធ្វើការ ចាក់បញ្ចាំងមុនថ្ងៃកំណត់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឯរោងភាពយន្ត លេជេន សាខាស៊ីធីម៉ល ហើយមានហ្វេនៗជាច្រើន បានចូលព្រមទាំងបានបញ្ចេញមតិមួយចំនួន ទាំងមុននិងក្រោយការទស្សនាផងដែរ អាចមើល Trailer និង Fans Interview ខាងក្រោមទាំងអស់គ្នា។

ទស្សនា Trailer នៅទីនេះ

ទស្សនា Fan Interview នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]