រាជធានីភ្នំពេញ ៖ ​នារី​​ម្នាក់​​មានប្រហែល​​អាយុ​២៣​ ទៅ​២៤​ឆ្នាំ​ បាន​ផឹកស្រា​ស្រវឹងខ្លាំងជ្រុល ស្រាប់តែ​​បែកគំនិត​​មក​​​លោតទឹក​ទន្លេ​សម្លាប់​ខ្លួន ​សំណាងល្អ​ត្រូវ​សាច់​ញាតិ​​​ជួយ​សង្គ្រោះ​​ទាន់ ​​បង្ក​​ឱ្យ​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨​​កុម្ភៈ ​ស្ថិត​​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ត្រង់​​ចំណុច​ទល់មុខ​ផ្សារ​រាត្រី​ ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។

តាម​ប្រភព​​​ពី​សាក្សី​​ថា​ មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​នារី​ខាងលើ​​អង្គុយ​ផឹកស្រា​មិនដឹង​ថា ​តាំងពី​ពេល​ណា​នោះ​ទេ​ ខណៈ​នោះបែក​គំនិត​គិត​ច្រើន ​មិនដឹង​ថា​មាន​វិ​បាត់​អ្វីនោះ​ទេ ​ប្រុង​លោតទឹក​ទន្លេ តែ​​សំណាងល្អ​​ត្រូវ​បងប្អូន​មក​ជួយ​សង្គ្រោះ​ បាន​ទាន់​ពេលវេលា​កុំ​អី​មិនដឹង​ថា​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ នារី​​រង​គ្រោះ​ត្រូវ​​បងប្អូន​យក​ត្រឡប់​​ទៅ​ផ្ទះ​​វិញ​ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់ ខណៈ៣នាក់​ទៀតជួយសង្គ្រោះទាន់, អាជ្ញាធរ និង​សមត្ថកិច្ច​ចុះជួយអន្តរាគមន៍ភ្លាមៗ (មានវីដេអូ)

(ព្រះសីហនុ)៖ សំឡេងទ្រហ៊ោយំខ្លាំងៗ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល និងសាច់ញាតិរបស់សពក្មេងស្រីតូចៗ ទាំង៧នាក់ បានឮពេញមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បន្ទាប់ពីកូនៗរបស់ពួកគេ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៣ឆ្នាំ បានស្លាប់អាណោចអាធ័មជាទីបំផុត នៅពេលពួកគេទាំង១០នាក់ បានទៅលេងទឹកបឹងព្រែកទប់ ស្ថិតនៅក្រុមទី៩​ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានជួបហេតុការណ៍ ដ៏តក់ស្លុកមួយនេះនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង​ដោយមានក្មេងចំនួន១០នាក់ ក្នុងនោះប្រុសម្នាក់ អាយុ៧ឆ្នាំ ដល់១៣ឆ្នាំ បាននាំគ្នាចុះងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់៧នាក់ ហើយ៣នាក់ទៀត ប្រុសម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល។

លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា «ករណីនេះកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងចូលរួមធ្វើ​កោលវិច្ច័យលើ សាកសព នៅមន្ទីរពេទ្យបង្អែកខេត្ត ពីព្រោះតាមព័ត៌មានពីសាក្សី គឺក្មេងៗរងគ្រោះទាំងនោះ ដែលមានទីលំនៅក្បែរបឹងព្រែកទប់ តែងតែចុះទៅលេងទឹកនេះ ជាប្រចំាតែមិនកើតអី ចុះហេតុអ្វីនៅថ្ងៃនេះ បែរជាជួបគ្រោះថ្នាក់ទៅវិញ ដែលកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ»។

បើតាមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះទាំង១០នាក់ បាននាំគ្នាចុះលេងទឹក និងជិះទូកត្នោតស្រាប់តែ ទូកត្នោតនោះលិចបណ្តាលឲ្យពួកគេ៧នាក់លង់ស្លាប់តែម្តង សង្ស័យអាចទាក់ជាមួយកំប្លោក ខណៈ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់។

ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បន្ទាប់ពីកើតហេតុភ្លាមៗ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យ និងជួយអន្តរាគមន៍ភ្លាមៗផងដែរ។

យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានបង្ហាញថា ក្មេងរងគ្រោះទាំង៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ សិត ស្រម៉ៅ ភេទស្រី អាយុ៦ឆ្នាំ ទី២៖ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ ទី៣៖ ឈ្មោះ ហួរ ស្រីគឹម ភេទស្រី អាយុ៧ឆ្នាំ ទី៤៖ ឈ្មោះ ច្រាំង ស៊ីអ៊ី ភេទស្រី អាយុ១៣ឆ្នាំ ទី៥៖ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ៧ឆ្នាំ​ ទី៦-ឈ្មោះ ម៉េង ស្រីនុច ភេទស្រី អាយុ៦ឆ្នាំ និងទី៧៖ ឈ្មោះ ហ៊ឹម ស្រីម៉ឺប ភេទស្រី អាយុ៧ឆ្នាំ។

សម្រាប់សពក្មេងស្រីទាំង៧នាក់ និងក្មេងរងគ្រោះដែលជួយសង្គ្រោះទាន់ ត្រូវបានសមត្ថកិច្ចតម្កល់ទុក និងព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីត្រៀមប្រគល់ជូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]