ភ្នំពេញ៖ ពិធីករ និងតារាសម្តែង លោក សុវណ្ណ គីរី ដែលជាតារាពូកែនិយាយកំប្លែងស្ងួត បានប៉ះចំ ឈុតស្និទ្ធស្នាល បែបស្រើបស្រាល ជាមួយនឹង តួស្រីម្នាក់ទៀតហើយ នៅក្នុងខ្សែភាពយន្តមួយ។

កាលពីថ្មីៗ តារាប្រុសរូបនេះ បានទម្លាយនូវវីដេអូខ្លីមួយ គួរឲ្យចាប់អារម្មណ៍ខ្លាំង ដែលបានឃើញ លោក សុវណ្ណ គីរី បានអោបថើប ស្អិតរមួតយ៉ាងស៊ីអារម្មណ៍ជាមួយនឹង តារាស្រីរូបស្អាតម្នាក់។

មិនតែប៉ុណ្ណោះ វីដេអូមួយនោះ ទទួលបានអ្នកចុចមើលច្រើនសន្ធឹកសន្ធាប់ រហូតទៅដល់ខ្ទង់ម៉ឺនដងឯណោះ ហើយក៏មានអ្នកខ្លះ បានពោលពាក្យថា លោក ពិតជាពូកែសម្តែង និងលេងទឹកមុខ បានល្អមែនទែន។

គួរបញ្ជាក់ផងដែរថា នេះមិនមែនលើកទីមួយនោះទេ ដែលលោក សុវណ្ណ គិរី ប៉ះចំឈុតឆាក ស្រើបស្រាលជាមួយ តួស្រី ពោលសឹងតែច្រើនដងមកហើយ ដែលខាងផលិតករ តម្រូវឲ្យលោក ដើរតួជាប្រុសព្រាន ឬតួខាងចាប់រំលោភជាដើម ប្រហែលទម្រង់មុខ និងរូបរាងរបស់លោក សាកសមនឹងឈុតនេះហើយមើលទៅ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]