ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកគាំទ្រពិតជាមានការប្លែកអារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលបានឃើញរូបថត នៃការថតបង្ហាញម៉ូតរបស់កំពូលតារាស្រីនាង Mai Davika និងតារាស្រីល្បីឈ្មោះមួយដួងទៀតគឺនាង Baifren Pimchanok ថតជាមួយគ្នា ដើម្បីផ្សព្វផ្សាយឲ្យទស្សនាវដ្តី។

អ្នកទាំងពីរ ត្រូវបានចាប់ដៃគូគ្នានៅក្នុងការថតបង្ហាញម៉ូតឱ្យទស្សនាវដ្តី Kazz សម្រាប់ច្បាប់ទុកចេញលក់ នៅក្នុងដើមខែមេសាខាងមុខនេះ។

តារាស្រីទាំងពីរដួង បានថតជាស្ទាយឱបថើបគ្នាយ៉ាងស្អិតរមួត មើលទៅដូចជាគូស្នេហ៍មួយគូពិតៗ ដែលធ្វើឱ្យមានការទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំងមែនទែនពីមហាជន។

គួរឱ្យដឹងផងដែរថា ស្រីស្អាត Mai Davika និងតារាសម្តែងស្រីកញ្ញាស៊ិចស៊ី Baifren Pimchanok គឺជាមិត្តសំលាញ់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប៉ុន្តែនេះក៏ជាលើកទី១ដែរ សម្រាប់ការចាប់ដៃគូថតជាមួយគ្នាជាលក្ខណៈបែបស្និទ្ធស្នាល ផ្អែមល្ហែម ស៊ីអារម្មណ៍អ្នកគាំទ្រ ខុសប្លែកពីធម្មតាដែលបានឃើញហើយអាចលើសជាតិស្ករ៕

ទស្សនាកម្រងរូបភាពរបស់តារាស្រីទាំងពីរដួងដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]