ភ្នំពេញ៖ តារាសម្តែងស្រីចូលចិត្តបង្ហាញដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ដេនី ក្វាន់ល្បីថាផ្អាក ដំណើរការលើមុខ ជំនួញ សាឡន ព្រោះ តែនាងមិនមានពេលគ្រប់គ្រាន់មើសការខុសត្រូវ តែនាងបានបញ្ជាក់ថា ហាងមួយនេះមិន បានបរាជ័យនោះ ទេ គឺគ្រាន់តែប្តូរទីតាំងថ្មី ។ 

ស្រីស្រស់ដើមទ្រូងសខ្ចី កញ្ញា ដេនី ក្វាន់ បានឲ្យ Looking Today ដឹងថា "ហាងសាឡនរបស់ខ្លួនមិនបានបរាជ័យអីនោះទេ គឺគ្រាន់តែប្តូរទីតាំងថ្មី មកនៅផ្លូវ៥៩៨ បុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ ។ ដោយសារទីតាំងចាស់គ្មានភាពអំណោយផលសោះ គឺផ្លូវនោះហុយដីទ្រលោមរាល់ថ្ងៃដល់ចឹង អតិថិ ជន គាត់ពិបាកនឹងមកខ្លាំងណាស់។ បើបងមិនជឿ អាចមើលហាងថ្មីក៏បាន រឺខលមកលេខរបស់នាងខ្ញុំក៏បានដែរ"។ 

កញ្ញា ដេននី ក្វាន់ តែតែងបង្ហាញរូបរាងកាយស៊ិចស៊ីធ្វើឲ្យបុរសៗលេបទឹកមាត់មិនស្ទើរ ហើយធ្លាប់និយាយថា «កុំ ស្រលាញ់ រូប រាងកាយរបស់ខ្ញុំព្រោះវានឹងស្វិតជ្រីវជ្រួញនៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជា មួយខ្ញុំជា រៀងរហូត»។ 

រយៈប៉ុន្មានថ្ងៃមុននេះតារាស្រីបង្អួតដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ដេនី ក្វាន់ បានបង្ហាញរូបប៉ុន្មានសន្លឹក ដែលប្លែកភ្នែក ទៀតហើយជាមួយនឹងទម្រង់មុខបែបសិចស៊ី ជារឿយៗនាងតែងថតបង្ហោះ នូវរូបភាពសិចស៊ីស្លៀកពាក់ ខើចលើខើចក្រោម បញ្ចេញសាច់ខ្ចីនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កភាពក្តៅសាច់ដល់អារម្មណ៍ប្រុសៗ ដកកចំហមាត់មើលស្ទើរភ្លឹកគ្រប់គ្នា ។ តាមរយៈរូបភាពប្រមាណសន្លឹកក្នុងឈុតសម្លៀកបំពាក់ផ្សេងគ្នា កាត់រាង បង្អួតសម្រស់ ជាមួយឈុតស្តើងខ្ចី ស្ទើរមើលឃើញដល់ចំណុចសំខាន់ទៅហើយ ។ 

គួររំលឹកថា ការបើកដំណើរការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់ និងហាងលក់ គ្រឿងសង្ហារឹមដែលចាយទុន អស់រាប់ ម៉ឺនដុល្លារកាលពីអំឡុងខែសីហាឆ្នាំ២០១៦ដែលទីតាំងហាងនាង នៅជិតទូរទស្សន៍អាស៊ីអាគ្នេហ៍។ ទីតាំងហាងដែលដាក់ផ្ទាំងប៉ាណូធំដែលមានរូបនាងថតដោយផ្ទាល់នោះបាន ទាក់ ទាញអ្នកជិះកាត់ តំបន់នេះ គយគន់គ្រប់ គ្រប់គ្នាព្រោះតែរូបថតដ៏គួរឲ្យទាក់ទាញ។ទោះជាយ៉ាងណាដំណើរ ការហាងនេះត្រូវបាន ផ្អាកហើយកាលពីថ្មីៗ ដោយនាង ថែមទាំងទម្លាក់ផ្លាកចេញផងដែរ។ 

សូមជម្រាបថា តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី កញ្ញា ដេននីក្វាន់ ធ្លាប់តែបង្ហាញរូបរាងកាយ ស៊ិចស៊ីធ្វើឲ្យបុរសៗ លេបទឹកមាត់មិនស្ទើរប៉ុន្តែមួយរយៈក្រោយមក បានចុះទៅ កាន់ខេត្តកំពង់ស្ពឺដើម្បីចែកអំណោយដល់ប្រជាជន និងកុមារ មួយចំនួននៅទីនោះ ហើយនិយាយថានាងមិនជឿថាក្រមកពីធ្វើបុណ្យឡើយ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានកម្សាន្តគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

មាស សុខសោភា ចុះយកទឹកឱ្យប៉ូលិសចរាចរណ៍នៅតាមដងផ្លូវ ខណៈពេលមានការកកស្ទះយ៉ាងខ្លាំង!

ភ្នំពេញ៖ វាជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសរសើរណាស់អំពីទឹកចិត្តដ៏ល្អប្រពៃរបស់តារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង កញ្ញា មាស សុខសោភា ព្រោះតែទង្វើល្អរបស់នាង ចំពោះប៉ូលិសចរាចរណ៍ម្នាក់។

ដោយកាលពីព្រឹកមិញនេះ ពេលធ្វើដំណើរនៅតាមដងផ្លូវ តារាចម្រៀងស្រីរូបនេះ​បានឈប់ឡាន ហើយចុះយកទឹកទៅឱ្យលោកប៉ូលិសម្នាក់ ដែលកំពុងតែឈរធ្វើចរាចរណ៍នៅស្តុបខាងលើ ស្របពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយមក ក៏មានអ្នកគាំទ្ររបស់ កញ្ញា មាស សុខសោភា បានបង្ហោះរូបថតនាង ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយភ្លាមៗនោះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន ថាជាតារាដែលមានទឹកចិត្តល្អប្រពៃ ចេះជួយយកអាសារ និងស្រលាញ់ប៉ូលិសចរាចរណ៍ ដែលខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋទូទៅអស់ពីកម្លាំងកាយចិត្ត៕

ចុះប្រិយមិត្តវិញ គាំទ្រអំពើល្អរបស់ កញ្ញា មាស សុខសោភា ឬទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់