(ភ្នំពេញ)៖ លោក ម៉ុង កាណែត ដែលជាអតីតអ្នកថតកុនជើងចាស់ ទសវត្សរ៍ឆ្នាំ៩០ បច្ចុប្បន្នកំពុងតែមានជំងឺធ្ងន់ធ្ងរ ប្រចាំកាយដ៏កាចសាហាវ គឺជំងឺក្រិនថ្លើមប្រភេទ C និង មានសត្វល្អិតនៅក្នុងពោះវៀន ខណៈដែលសភាពរាងកាយរបស់លោក ក៏មានការធ្លាក់ចុះកំលាំងថមថតស្វិត នៅសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។

បើតាមប្រភពពីលោក Ros Keng ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោក ម៉ុង កាណែត បានប្រាប់ Khmertalking ឲ្យដឹងថា «កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ ជំងឺបងប្រុសរបស់លោក គឺលោក ម៉ុង កាណែត បានបន្តធ្វើទុក្ខកាន់តែខ្លាំងឡើងៗ ដូច្នេះហើយទើបក្រុមគ្រួសារ បានសម្រេចបញ្ជូនគាត់ទៅសង្គ្រោះជាថ្មី នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (រ៉ុស្ស៊ី)។

ប្រភពដដែលនេះ បានបញ្ជាក់ថា «បើគិតរហូតមកទល់ពេលនេះ ជំងឺបងប្រុសខ្ញុំ (អតីតអ្នកថតកុនជើងចាស់ទសវត្សរ៍ឆ្នាំ៩០ លោក ម៉ុង កាណែត )បានធ្លាក់ខ្លួនឈឺដុនដាប មានរយៈពេលប្រមាណ ជិត២ខែមកហើយ។ ប៉ុន្តែទោះបីជាមានការយក់ចិត្ត ទុកព្យាបាលយ៉ាងណាក៏ដោយ គឺជំងឺរបស់គាត់ហាក់គ្មានសភាព អន់ថយបន្តិចសោះឡើយ ពោលគឺរាល់ថ្ងៃគាត់សឹងតែសម្រាក មិនបានទេ ព្រោះដោយសារជំងឺកាន់តែធ្វើទុក្ខ!»

ដោយឡែក បើតាមការឲ្យដឹងពីសំណាក់លោក ម៉ុង កាណែត ក្នុងសឡេងខ្សាវៗបាននិយាយ ប្រាប់ Khmertalkingថា ឲ្យដឹងថា «បាទ! ពេលនេះខ្ញុំកំពុងសម្រាក នៅមន្ទីរពេទ្យរ៉ុស្ស៊ី ព្រោះជំងឺថ្លើមប្រភេទសេ បានផ្តើមធ្វើទុក្ខកាន់តែខ្លាំង។ ខ្ញុំបានមកសម្រាកព្យាបាល មានរយៈពេល២ឬ៣ថ្ងៃមកហើយ តែស្ថានភាពជំងឺហាក់គ្មានការអន់ថយនោះទេ គឺនៅតែឈឺចុកចាប់ តាមឆ្អឹងខ្នងដដែល!»

ជាមួយគ្នានេះដែរ អតីតអ្នកថតកុនជើងចាស់ទសវត្សរ៍ឆ្នាំ៩០ លោក ម៉ុង កាណែត ក៏បានបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលលោកបានចូលព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ខណៈដំបូងឡើយ គឺចូលបានរយៈពេល១សប្តាហ៍ ក៏ត្រូវក្រុមគ្រួពេទ្យ ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ អំឡុងពេលនោះ លោកនិងក្រុមគ្រួសារក៏បានជ្រើសយកវិធីសាស្រ្ត ព្យាបាលតាមលក្ខណៈថ្នាំបុរាណខ្មែរ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វី មកវិញឡើយ!។

យ៉ាងណាមិញ ដោយសារតែមានជីវភាពខ្វះខាត និងជួបការលំបាកប្រចាំថ្ងៃ ក្នុងការចេញថ្លៃសម្រាក់ព្យាបាលជំងឺ លោក ម៉ុង កាណែត ដែលមានវ័យ៥១ឆ្នាំ ក៏បានធ្វើការអំពាវនាវ សុំក្តីមេត្តាពីសប្បុរសជននានា ដើម្បីសុំការជួយឧបត្ថម្ភ បន្តជីវិតរស់ផងដែរ ព្រោះថាសព្វថ្ងៃ គ្រួសាររបស់លោក មានជីវភាពលំបាកណាស់។ លោក ម៉ុង កាណែត បច្ចុប្បន្នកំពុងសម្រាកព្យាបាល ជំងឺក្រិនថ្លើមប្រភេទ C នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី) បន្ទប់លេខ០៨៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មិននឹកស្មានថា បច្ចុប្បន្ន ចន ច័ន្ទលក្ខិណា​ មានមុខរបររកស៊ីច្រើនដល់ថ្នាក់ហ្នឹង ក្រៅពីអាជីពសិល្បៈ

ភ្នំពេញ៖ ចាប់តាំងពីចូលឆ្នាំ២០១៧ តារាសម្តែងស្រី និងជាតារាបង្ហាញម៉ូត អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជា បង្កើនមុខរបររកស៊ីជាច្រើន ដោយការរកស៊ីខ្លះ នាងក៏បានបើកជាហាង និងរបរខ្លះទៀត គឺនៅលក់តាមអនឡាញ មិនទាន់សម្រេចចិត្តបើកជាហាងធំនៅឡើយទេ។

ប្រហែលជាប្រិយមិត្ត ចង់ដឹងហើយ ថាតារាស្រីរូបនេះ បានបន្ថែមរបរថ្មីអ្វីខ្លះ ក្រៅពីអាជីពសិល្បៈ?

ជាការពិត អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាស្រីម្នាក់ ដែលមិនចេះនៅស្ងៀមនោះទេ តែងតែព្យាយាមធ្វើឲ្យខ្លួនឯង រវល់នឹងរបររកស៊ី បើទោះបីការងារសិល្បៈរបស់នាង មមាញឹក សឹងរកពេលសម្រាកមិនបានក៏ដោយ។

សព្វថ្ងៃនេះ តារារូបស្រីនេះ បានបើកហាងសាឡន ហាងលក់ផ្កា លក់កាបូប ស្បែកជើង គ្រឿងរក្សាសម្ផស្ស ដូចជាឡេលាបមុខ ឡេលាបដងខ្លួន និងគ្រឿងសម្អាងជាដើម។ ជាពិសេស ថ្មីៗនេះ រូបនាង ក៏បានបង្ហើបឲ្យដឹងថា នឹងជាអ្នកលក់រថយន្ត ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងមិនបានបញ្ជាក់យ៉ាងច្បាស់ទេថា ក្រុមហ៊ុនលក់រថយន្តនោះ ជារបស់នាងទៀត ឬយ៉ាងណា។

ពិតជាមិនធម្មតា នេះបានចំជាតារាស្រីម្នាក់ ដែលមានទាំងសម្រស់ មានទាំងសមត្ថភាព ក្នុងការនឹករកមុខរបររកស៊ីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]