ថៃ៖ សម្រស់ស្រស់ស្អាតពីធម្មជាតិ គឺសេចក្ដីប៉ងប្រាថា្នរបស់នារីគ្រប់រូប ខណៈដែលនារីខ្លះចំណាយថវិកា និងពេលវេលាស្ទើរមួយជីវិតដើម្បីថែរក្សាសម្រស់ឲ្យបានស្រស់សោភា។

យ៉ាងណាមិញ មនុស្សម្នាក់ៗមានសម្រស់ស្រស់ស្អាតពីធម្មជាតិរៀងៗខ្លួន គ្រាន់តែអ្នកខ្លះមានភាពប៊ិនប្រសព្វក្នុងការតុបតែងលម្អរាងកាយបានស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ ខណៈដែលអ្នកខ្លះវិញ មានសម្រស់ស្អាតពីធម្មជាតិដែរ តែមិនចេះតែងខ្លួនឡើយ ដែលជួនកាល ភាពមិនប៊ិនប្រសប់នេះអាចធ្វើឲ្យពួកគេបាត់បង់ឱកាសល្អៗក្នុងជីវិតជាច្រើន។

ជាក់ស្ដែង បវរកញ្ញាចក្រវាលរបស់ប្រទេសថៃមួយរូប ត្រូវបានអ្នកគាំទ្រទម្លាយរូបថតកាលពី៦ខែមុន ​ មុនពេលដែលនាងជាប់ជាបវរកញ្ញា ដែលរូបថតទាំងនោះបង្ហាញពីភាពសោះកក្រោះរបស់នាង និងគ្មានភាពទាក់ទាញបន្តិចណាសោះឡើយ ដែលវាខុសគ្នាដាច់ពីបច្ចុប្បន្ន។

បវរកញ្ញាឈ្មោះ Chalita Suansane អាយុ ២២ឆ្នាំ ត្រូវបានអ្នកគាំទ្ររកឃើញរូបថតចាស់ៗរបស់នាង នៅក្នុងគណនីបណ្ដាញសង្គមរបស់នាង ដែលកាលនោះ នាងជាក្មេងស្រីសិស្សសាលាពាក់វែនតា និងពាក់ធ្មេញដែក (ឧបករណ៍ពត់ធ្មេញ) ដែលតាមរូបភាពនោះ នាងជាក្មេងឡិកឡក់ម្នាក់ ដែលខុសដាច់ពីស្រីស្អាតស៊ិចស៊ីដូចពេលបច្ចុប្បន្ន។

ជាការឆ្លើយតបទៅនឹងការភ្ញាក់ផ្អើលរបស់អ្នកគាំទ្រ Chalita ក៏បានប្រាប់ថា រូបនោះជារូបរបស់នាងកាលពី៦ខែមុន យ៉ាងពិតប្រាកដ ដែលនាងជាសិស្សផ្នែកជីវវិទ្យានៅក្នុងសាកលវិទ្យាល័យមួយ។ នាងបានប្រាប់ថា កាលពីនៅរៀន នាងជាក្មេងស្រីធម្មតាម្នាក់នៅក្នុងថ្នាក់ ដែលមានតែមិត្តភក្ដិប៉ុន្មាននាក់ និងគ្មានបុរសណាចាប់អារម្មណ៍លើរូបនាងឡើយ។ ហើយកាលពីខែកក្កដាឆ្នាំមុន នាងត្រូវបានប្អូនស្រីរបស់នាង ដាក់ពាក្យឲ្យនាងចូលរួមប្រលងជាបវរកញ្ញាឯកចក្រវាលរបស់ប្រទេសថៃ ដែលពេលនោះប្អូនស្រីរបស់នាងគ្រាន់តែចង់លេងសើចនឹងនាងប៉ុណ្ណោះ ដោយពួកគេមិនដែលសង្ឃឹមថាគណៈកម្មាការនឹងទាក់ទងត្រលប់មកពួកគេវិញឡើយ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ នាងត្រូវបានគណៈកម្មការចាប់អារម្មណ៍ ដោយសារតែប្រវែងជើងដ៏វែងស្រឡូនរបស់នាង និងមុខមាត់ដ៏គួរឲ្យចាប់អារម្មណ៍របស់នាង។

ក្រោយពេលដែលនាងត្រូវបានគេជ្រើសរើសឲ្យហាត់សមដើម្បីក្លាយជាបវរកញ្ញា នាងក៏បានព្យួរការសិក្សារបស់នាង ដោយងាកមកចាប់ផ្ដើមថែសម្រស់របស់នាង ដោយដោះធ្មេញដែកចេញ ធ្វើការផ្លាស់ប្ដូររបបអាហារ និងធ្វើលំហាត់ប្រាណ ដែលនាងអាចស្រកបានដល់ទៅ៧គីឡូក្រាម។ លើសពីនោះនាងក៏ត្រូវចំណាយពេលវេលាគេងហាលថ្ងៃដើម្បីទទួលបានស្បែកពណ៌ទង់ដែងផងដែរ។ ជាលទ្ធផល នាងទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងការប្រកួតបវរកញ្ញាប្រចាំប្រទេសថៃកាលពីខែវិច្ឆកា ឆ្នាំ២០១៦ កន្លងទៅ ដែលបច្ចុប្បន្ននាងបានក្លាយជាអ្នកបង្ហាញម៉ូតអាជីពដែលរវល់ខ្លាំងជាមួយនឹងកម្មវីធីនៅក្រៅប្រទេស។

យ៉ាងណាមិញ ត្រឹមតែពេល៦ខែដ៏ខ្លីសោះ នាងបានផ្លាស់ប្ដូរសម្រស់ធម្មជាតិរបស់នាងពីក្មេងស្រីសោះកក្រោះម្នាក់ ដែលគ្មានបុរសណាចាប់អារម្មណ៍ ឲ្យក្លាយជាតារាបង្ហាញម៉ូតស្រីស៊ិចស៊ី និងជានិមិត្តរូបរបស់មនុស្សរាប់លាននាក់។

ផ្ទុុយទៅវិញ នៅឆ្នាំខាងមុខនេះ នាងក៏មានគម្រោងឈប់ធ្វើជាតារាបង្ហាញម៉ូតបណ្ដោះអាសន្នសិន ដោយនាងនឹងចំណាយពេលវេលារបស់នាង សិក្សាផ្នែកជីវវិទ្យានេះឲ្យបានចប់ ព្រោះនាងនៅតែ ចង់សម្រេចក្ដីស្រមៃចង់ក្លាយជាអ្នកបង្កើតថ្នាំពេទ្យរបស់នាងឲ្យទាល់តែបាន៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

តារាសម្តែងស្រី Pu Praya ជាប់ឈ្មោះជាតារាបង្ហាញម៉ូតឱ្យប្រ៊េនធំៗ លំដាប់ថ្នាក់ពិភពលោក!

ថៃ៖ តារាសម្តែងស្រីសម្បុរខ្មៅស្រអែម និងមានរូបរាងស្រឡូន កម្ពស់ខ្ពស់ខ្លាំង មុខមាត់ជាកូនកាត់ថៃ-ស៊ុយអែតស្រស់ស្អាត នាង Pu Praya នៅឆ្នាំនេះ បានជាប់ឈ្មោះធ្វើជាអ្នកដើរបង្ហាញម៉ូត នៅក្នុងកម្មវិធី Milan Fashion week 2017/2018 នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

ដោយកាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ នាងបានដើរបង្ហាញម៉ូតសម្លៀកបំពាក់ ឱ្យប្រ៊េនសម្លៀកបំពាក់ លំដាប់ពិភពលោក Dolce&Gabbana ក្នុងរដូវកាលថ្មី ជាមួយនឹងតារាស្រីល្បីលំដាប់ពិភពលោកជាច្រើននាក់ទៀតផងដែរ ដែលមកពីប្រទេសនានាជុំវិញពិភពលោក។

នាង Pu Praya ត្រូវបានជ្រើសរើសជាអ្នកដើរបង្ហាញម៉ូត ដោយសារតែសម្រស់ស្រស់ស្អាត និងភាពទាក់ទាញ ព្រមទាំងសមត្ថភាពពិសេសដែលនាងមាន ខុសប្លែកពីតារាស្រីដទៃៗទៀត៕

តោះចង់ដឹងថា នាង Pu Praya ស្រស់ស្អាតយ៉ាងណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]