ភ្នំពេញ៖ វាជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសរសើរណាស់អំពីទឹកចិត្តដ៏ល្អប្រពៃរបស់តារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង កញ្ញា មាស សុខសោភា ព្រោះតែទង្វើល្អរបស់នាង ចំពោះប៉ូលិសចរាចរណ៍ម្នាក់។

ដោយកាលពីព្រឹកមិញនេះ ពេលធ្វើដំណើរនៅតាមដងផ្លូវ តារាចម្រៀងស្រីរូបនេះ​បានឈប់ឡាន ហើយចុះយកទឹកទៅឱ្យលោកប៉ូលិសម្នាក់ ដែលកំពុងតែឈរធ្វើចរាចរណ៍នៅស្តុបខាងលើ ស្របពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយមក ក៏មានអ្នកគាំទ្ររបស់ កញ្ញា មាស សុខសោភា បានបង្ហោះរូបថតនាង ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយភ្លាមៗនោះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន ថាជាតារាដែលមានទឹកចិត្តល្អប្រពៃ ចេះជួយយកអាសារ និងស្រលាញ់ប៉ូលិសចរាចរណ៍ ដែលខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋទូទៅអស់ពីកម្លាំងកាយចិត្ត៕

ចុះប្រិយមិត្តវិញ គាំទ្រអំពើល្អរបស់ កញ្ញា មាស សុខសោភា ឬទេ? 

មាស សុខសោភា

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់ មាស សុខសោភា ក៏ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិ ធ្វើ Surprise ថ្ងៃកំណើតឱ្យយ៉ាងរំភើប

ដោយពិធីខួបកំណើតរបស់នាងនៅឆ្នាំនេះ គឺត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈគ្រួសារ ជួបជុំគ្នាប៉ុណ្ណោះ មិនមានជាការធ្វើពិធីជប់លៀងអបអរអធិកអធមនោះទេ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺគ្រួសាររបស់អ្នកនាង មាស សុខសោភា បាននាំគ្នាធ្វើ Surprise ថ្ងៃកំណើតឱ្យដោយមិនដឹងខ្លួនក្រោមបរិយាកាសមួយយ៉ាងសប្បាយរីករាយ។ កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅផ្ទះរបស់លោក មាស សុខរតនៈ ដែលត្រូវជាបងប្រុសបង្កើតរបស់នាង។

ដោយលោករតនៈបានប្រាប់ថា ហៅឱ្យមកយកអាំងប៉ាវក្នុងឱកាសបុណ្យឆ្នាំចិន ហើយពេលមកដល់ក៏ស្រាប់តែមានការធ្វើ Surprise ថ្ងៃកំណើត ពីគ្រួសារយ៉ាងរីករាយបំផុត សឹងតែអ្នកនាង មាស សុខសោភា ជាម្ចាស់ខ្លួនរៀបចំខ្លួនមិនទាន់ផង។

ក្នុងនោះយើងក៏ឃើញមានវត្តមានរបស់លោក គន់ រៀមរតនៈ ដែលជាមិត្តភក្តិក៏បានមកចូលរួមនៅក្នុងពិធីខួបកំណើតលើកនេះផងដែរ ព្រមទាំងបានផុសនៅក្នុងហ្វេសប៊ុកខ្លួនថា៖ «កិតិ្តយសណាស់ថ្ងៃនេះ ថតរឿងនៅLDចប់ ឆ្លៀតបានមកចូលរួមខួបកំណើតបង មាស សុខសោភា Idol ណប់ចិត្តអូនជាលក្ខណៈគ្រួសារ នៅផ្ទះរបស់បងមាស សុខរតនៈ បានម៉ារោងទៀត ជូនពរបងមាស សុខសោភា ក្នុងឱកាសខួបកំណើតបងឆ្នាំនេះ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន សម្រស់ក្មេងជាងវ័យ និងប្រជាប្រិយភាពកាន់តែខ្ពង់ខ្ពស់ជានិរន្តរ៍»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា