ភ្នំពេញ៖ តារាចម្រៀងស្រីវ័យ១៧ឆ្នាំ និងជាអតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា បច្ចុប្បន្ននេះនាងទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ហើយជាពិសេសទៀតនោះ នាងក៏កំពុងតែមមាញឹកក្នុងការងារសិល្បៈ យ៉ាងខ្លាំងក្នុងការត្រៀមចេញបទចម្រៀងថ្មី ព្រមទាំងចុះច្រៀងតាមការបណ្តាកម្មវិធីនានា ជាច្រើនកន្លែងផងដែរ។

គួរឲ្យដឹងថា តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា បច្ចុប្បន្ននាងរៀនថ្នាក់ទី១២ ដែលជាឆ្នាំប្រឡងបាក់ឌុប នៅឯសាលារៀនឯកជនល្បីឈ្មោះមួយកន្លែង ។ យ៉ាងណាមិញ បើទោះបីជា ហ្សាណា មានការងាររវល់ខ្លាំងនៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែនាងក៏មិនភ្លេចការសិក្សាឡើយ ដែលនាងតែងតែឆ្លៀតពេលមករៀនជានិច្ច។

លើសពីនេះ ហ្សាណាក៏ត្រូវបានអ្នកគាំទ្រ លួចសរសើរថា នាងមិនត្រឹមតែជាតារាចម្រៀងស្រីវ័យក្មេងមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងខិតខំរៀនសូត្រទៀតផង៕   

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា ទាក់ទងទៅនឹង ចំណុចពិសេសមួយ របស់រ៉េត ស៊ូហ្សាណា​ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់នាង 

គួរឲ្យដឹងថា តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ រ៉េត ស៊ូហ្សាណា ជាតារាមួយរូប ដែលត្រូវបានគេស្គាល់ និងផ្ទុះប្រជាប្រិយភាពលឿនបំផុត ចាប់តាំងពីនាងប្រឡងក្នុងកម្មវិធី The Voice Cambodia មកម្ល៉េះ។

ទោះបីជាភាពចាប់អារម្មណ៍របស់មហាជន វាមានទាំងការសរសើរ និងការរិះគន់ ទៅការច្រៀងរបស់នាងក៏ដោយ ក៏នាពេលបច្ចុប្បន្ន នាងទទួលបានកេរ្តិ៍ឈ្មោះល្បីខ្លាំងមិនធម្មតាផងដែរ លើបទចម្រៀងមួយចំនួនរបស់នាង។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានសម្គាល់ផងដែរថា រាល់ពេលមានអ្នករិះគន់ លើការបញ្ចេញសំនៀង ឬក៏ការសម្តែង នៅក្នុងបទចម្រៀង គឺនាងមិនដែលចេញមុខ តបតComment សរសេរសារបែបផ្លែផ្កា ឌឺដង ឬក៏ចេញវីដេអូ បង្ហាញពីកំហឹងរបស់នាងនោះទេ គឺនាងតែងតែនៅស្ងៀម ហើយនៅតែបញ្ចេញស្នាមញញឹមជានិច្ច ទៅកាន់មហាជន។

នេះជាចំណុចពិសេសមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់ និងពេញចិត្តរូបនាង ព្រោះថា នាងជាតារាម្នាក់ ដែលអាចនិយាយបានថា មានការអត់ធ្មត់ខ្ពស់ លើមតិដែលគេដៀលថា រិះគន់ ឲ្យរូបនាង នៅក្នុងបណ្តាញសង្គម៕ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា