ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោក ឯម ស៊ីដា តំណាងក្រុមការងារនិស្ស័យ សហការជាមួយលោក លឹម ចាន់ថា នាយកវិទ្យាល័យហ៊ុនសែនជម្ពវ័ន និងសិស្សានុសិស្សជាច្រើនទៀត បានអញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលី ដើម្បីរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តវិទ្យាល័យ” ឆ្នាំ២០១៧ ដែលគ្រោងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១-២ មេសា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យបច្ចេកទេស និងចំណេះទូទៅហ៊ុនសែនជម្ពូវ័ន។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ សង្ក្រាន្តវិទ្យាល័យ ឆ្នាំ២០១៧នេះ គឺធ្វើឡើងក្នុងគោលបំណង ចូលរូមអបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើតជាឱកាសសម្រាប់បងប្អូន យុវសិស្ស យុវជន ជំនាន់ក្រោយ ឲ្យបានស្វែងយល់ កាន់តែច្បាស់ពីទម្រង់សិល្បៈបុរាណ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង ជាពិសេសនោះគឺ ដើម្បីបញ្ជ្រៀបវប្បធម៌អធ្យាស្រ័យស្មារតីរួបរួម របស់យុវជនខ្មែរនេះតែម្តង។ លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាវេទិការសម្រាប់ធ្វើការចែករំលែកបទពិសោធន៍របស់រៀមច្បងជំនាន់មុន និងសិស្សប្អូនជំនាន់ក្រោយអំពីបំណិនជីវិត ក៏ដូចជាភាពជោគជ័យនៅក្នុងជីវិតផងដែរ។

ជាការពិតណាស់ កាលពីឆ្នាំកន្លងទៅ វិទ្យាល័យបច្ចេកទេស និងចំណេះទូទៅហ៊ុនសែនជម្ពូវ័ន ធ្លាប់បានរៀបចំកម្មវិធីព្រឹត្តិការណ៍ សង្ក្រាន្តវិទ្យាល័យ ម្តងរួចមកហើយ ដែលទទួលបានការចូលរួមពីសំណាក់អ្នកកម្សាន្ដ និងសិស្សានុសិស្សជាច្រើន ដែលជាហេតុនាំឲ្យក្រុមការងារ សម្រេចចិត្តធ្វើព្រឹត្តិការណ៍នេះ នៅឆ្នាំនេះម្តងទៀត ហើយក្រុមការងារក៏បានសន្យាដែរថា សង្ក្រាន្តវិទ្យាល័យឆ្នាំនេះ នឹងកាន់តែពិសេសជាងឆ្នាំមុនទៀត។

ជាចុងក្រោយ ក្រុមការងារ និស្ស័យ និងក្រុមការងារ អតីតសិស្សវិទ្យាល័យហ៊ុនសែនជម្ពូវ័ន សូមធ្វើការអំពាវនាវដល់បងប្អូន យុវសិស្ស និងអតីតសិស្សវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ទាំងអស់អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្តវិទ្យាល័យ ឆ្នាំ២០១៧ ដែលគ្រោងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១-២ មេសា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យហ៊ុនសែនបច្ចេកទេស និងចំណេះទូទៅហ៊ុនសែនជម្ពូវ័ន នៅពេលខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីទទួលបានចំនេះដឹង ការកម្សាន្ត ក៏ដូចជាដើម្បីឲ្យព្រឹត្តិការណ៍មួយនេះ កាន់តែអធិកអធមខ្លាំងជាងឆ្នាំមុនទៀត។

កុំភ្លេចមកលេងសង្ក្រានវិទ្យាល័យជាមួយ ពូគក ទាំងអស់គ្នាណា!!!!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក ឯម ស៊ីដា តំណាងក្រុមការងារនិស្ស័យ ០៩៨ ២៣៤៦៥១ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]