ថៃ៖ តារាសម្តែងស្រីសម្បុរខ្មៅស្រអែម និងមានរូបរាងស្រឡូន កម្ពស់ខ្ពស់ខ្លាំង មុខមាត់ជាកូនកាត់ថៃ-ស៊ុយអែតស្រស់ស្អាត នាង Pu Praya នៅឆ្នាំនេះ បានជាប់ឈ្មោះធ្វើជាអ្នកដើរបង្ហាញម៉ូត នៅក្នុងកម្មវិធី Milan Fashion week 2017/2018 នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

ដោយកាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ នាងបានដើរបង្ហាញម៉ូតសម្លៀកបំពាក់ ឱ្យប្រ៊េនសម្លៀកបំពាក់ លំដាប់ពិភពលោក Dolce&Gabbana ក្នុងរដូវកាលថ្មី ជាមួយនឹងតារាស្រីល្បីលំដាប់ពិភពលោកជាច្រើននាក់ទៀតផងដែរ ដែលមកពីប្រទេសនានាជុំវិញពិភពលោក។

នាង Pu Praya ត្រូវបានជ្រើសរើសជាអ្នកដើរបង្ហាញម៉ូត ដោយសារតែសម្រស់ស្រស់ស្អាត និងភាពទាក់ទាញ ព្រមទាំងសមត្ថភាពពិសេសដែលនាងមាន ខុសប្លែកពីតារាស្រីដទៃៗទៀត៕

តោះចង់ដឹងថា នាង Pu Praya ស្រស់ស្អាតយ៉ាងណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់ កាលពីពេលកន្លងទៅ តារាសម្តែងស៊ិចស៊ីនាង Pu Praya ក៏បានបង្ហាញមុខមាត់សង្សារថ្មីរបស់ខ្លួន ជាមហាសេដ្ឋីផងដែរ

នាង Pu Praya តារាសម្តែង និងជាតារាបង្ហាញម៉ូតស៊ិចស៊ីម្នាក់ដ៏លេចធ្លោ ទីបំផុតបានបង្ហាញមុខមាត់ពិតរបស់សង្សារថ្មីខ្លួនហើយ ក្រោយបែកបាក់ពីស្នេហាចាស់ជាមួយលោក Note Vises ដែលជាកម្លោះមហាសេដ្ឋីវ័យក្មេង និងជាអ្នកជំនួញល្បីល្បាញនៅក្នុងស្រុកថៃ។

យោងតាមរយៈអ៊ីនស្តារក្រាមរបស់តារាស្រីនាង Pu Praya បានបង្ហាញរូបភាពថតជាមួយនឹងកម្លោះជាជនបរទេសម្នាក់ ដែលគេស្គាល់ឈ្មោះថា Matthew។ បុរសម្នាក់នេះក៏ល្បីថាជាអ្នកមហាសេដ្ឋីមួយរូបដែរ ថែមទាំងមានទ្រព្យសម្បតិ្តច្រើនមហាសាលជាងលោក Note Vises សង្សារចាស់របស់នាង Pu Praya ទៀតផង។ ដោយល្បីថាលោក Matthew ជាមហាសេដ្ឋី មានកោះដើរលេងកម្សាន្តផ្ទាល់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះនៅលើអ៊ីនស្តារក្រាមរបស់លោក Matthew ក៏បានបង្ហោះរូបថតជាសាធារណៈ ស្និទ្ធស្នាលជាមួយនាង Pu Praya ជាលក្ខណៈសង្សារផ្ទាល់ខ្លួន ដោយគ្មានលាក់លៀមនោះទេ។

ចំណែកឯលោក Note Vises វិញ ពេលបានឮដំណឹងថា Pu Praya មានគូស្នេហ៍ថ្មី លោកក៏បានចូលរួមសម្តែងភាពត្រេកអរផងដែរ និងបានរាប់អានគ្នាជាមិត្តភក្តិធម្មតា ថែមទាំងធ្វើជំនួញរួមគ្នាដូចកាលពីមុនដដែល៕

Pu Praya និង Matthew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]