ភ្នំពេញ៖ ក្រុមហ៊ុន គ្លូប៊ល ក្លៅ អ៊ិចឆេន លីមីតធីត GCX ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា ដែលផ្តោតលើសេវាកម្មមជ្ឈមណ្ឌលទិន្នន័យអ៊ីនធឺណិត (IDC) និង សេវាកម្ម Cloud។ GCX ជាម្ចាស់ និងដាក់ដំណើការជាលើកដំបូងបំផុតនូវ "ក្រុមហ៊ុនអព្យាក្រឹត" នៃការផ្តល់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យ លំដាប់ថ្នាក់ទី៣ ដែលអនុវត្តន៍តាមស្តង់ដារអន្តរជាតិ ANSI TIA-942-A

ចាប់ផ្តើមពីការរចនា ការកសាង ប្រតិបត្តិការនិងការថែទាំ GCX បានអនុវត្តទៅតាមវិទ្យាស្ថានស្តង់ដារអាមេរិកកាំង (ANSI) និងស្តង់ដារ ឧស្សាហកម្មទូរគមនាគមន៍ (TIA) ដើម្បីឆ្លើយតបទៅនឹងកំនើននៃតំរូវការរបស់ស្ថាប័ន និងអតិថិជន ដែលមានតម្រូវការកម្រិតខ្ពស់ស្របទៅនឹងប្រទេសកម្ពុជា ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ រហូតមកដល់ពេលនេះអតិថិជន និងស្ថាប័នទាំងនោះកំពុងតែជួបនូវផលលំបាកក្នុងការស្វែងរកប្រភពនៃការផ្តល់សេវាកម្ម ដែលអាចទុកចិត្តបាន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។

ការបង្កើតឡើងនូវ GCX ដែលជាស្ដង់ដារមិនធ្លាប់មានពីមុនមកទាំងនេះ ជាទស្សនៈវិស័យនៃអ្នកជំនាញផ្នែកទូរគមនាគមន៍ ក៏ដូចជាផ្នែកព័ត៌មានវិទ្យាដែលមិនធ្លាប់ទទួលបានជោគជ័យក្នុង ការស្វែងរកប្រភពផ្តល់សេវាកម្មដែលឆ្លើយតប ទៅតាមតម្រូវការបេសកកម្មសំខាន់ “mission-critical” របស់ពួកគេ។ ដូច្នេះហើយការកើតឡើងនៃការវិនិយោគរួមគ្នា រវាងអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកនិងសហគ្រិន បង្កើតជារូបរាងនូវ GCX "ក្រុមហ៊ុនអព្យាក្រឹត" ផ្តល់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យ បានបើកទ្វាទទួលស្វាគមន៍អតិថិជនអន្តរជាតិ និងក្នុងស្រុកក៏ដូចជាសហគ្រាស អ្នកផ្តល់សេវាមាតិកាហើយ និងក្រុមហ៊ុនទូរគមនាគមន៍ ដែលកំពុងប្រឈមមុខ នឹងបញ្ហាដូចគ្នាខាងលើនេះដែរ ។

អ្វីដែលអ្នកបានឃើញក្នុងពេលនេះរបស់ GCX គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ទីតាំងទីពីរនឹងត្រូវបានបង្រៀង សំរាប់ការដ្ឋាននៅពេលបញ្ចប់តំណាក់ការទីពីរនៃទីតាំងទី១ ជាមួយនឹងផែនការបន្ថែម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាក៏ដូចជាអនុតំបន់ទន្លេមេគង្គផងដែរ។

តើមានកត្តាសំខាន់អ្វីសំរាប់ GCX ក្នុងការផ្តួចផ្តើមបង្កើតអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសកម្ពុជា?

១​. កម្ពុជាជាប្រទេស ដែលមានការកើនឡើងអត្រាផលិតផលក្នុងស្រុក (GDP) សរុបប្រចាំឆ្នាំ ដែលខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាកំណើនផលិតផលក្នុងស្រុកខ្ពស់បំផុតក្នុង តំបន់អាស៊ីអាគ្នេយ៍ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកលើស ៧%បន្តបន្ទាប់គ្នាអស់រយៈពេល ៥ឆ្នាំ។ ចំពោះតម្រូវការសម្រាប់សេវាមជ្ឈមណ្ឌលទិន្នន័យបានកើនឡើងជាមួយនឹងកំណើន នៃសកម្មភាពអាជីវកម្មនៅក្នុងទីផ្សារប្រទេសកម្ពុជា។

២. សេចក្តីត្រូវការរបស់អតិថិជនអោយមានស្ដង់ដារខ្ពស់ ជាងមុនសម្រាប់មជ្ឈមណ្ឌលទិន្នន័យ

ដើម្បីធានាថាទិន្នន័យទាំងអស់អាចរក្សាទុក និងទាញយកបានដោយរលូននិងសុវត្ថិភាពនៅក្នុងបរិស្ថាន ដែលមានភាពសុវត្ថិភាពត្រឹមត្រូវ អតិថិជនកាន់តែច្រើនទៅៗ ជាពិសេសមកពីវិស័យធនាគារពាណិជ្ជ និង មីក្រូហិរញ្ញវត្ថុទទូចចង់បានមជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពល្អប្រសើរជាងមុន ក៏ដូចជាការធានាផ្តល់សេវាកម្មខ្ពស់ជាងមុន ដែលស្របទៅ បរិស្ថានស្តង់ដារអន្តរជាតិ ។

៣. GCX បានផ្អែកលើមូលដ្ឋាននៃស្តង់ដារ ANSI TIA-942-A លំដាប់ថ្នាក់ទី៣ (ស្ដង់ដារមជ្ឈមណ្ឌលទិន្នន័យអន្តរជាតិ) ដើម្បីអនុវត្តនិងប្រតិបត្ដិការមជ្ឈមណ្ឌលទិន្នន័យដែលអាចផ្គូរផ្គង និងកំណើននៃតម្រូវការអតិថិជន ចំពោះមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសកម្ពុជា។

តើ GCXមជ្ឈមណ្ឌលទិន្នន័យអ្វីទៅជាប្រភេទនៃស្តង់ដារអ្វី?

១. GCX អនុវត្តតាមបទដ្ឋាន ANSI TIA-942-A ជាស្តង់ដាមជ្ឈមណ្ឌលទិន្នន័យ លំដាប់ថ្នាក់ទី៣ [វិទ្យាស្ថានបទដ្ឋានជាតិ អាមេរិក (ANSI) សមាគមឧស្សាហកម្មទូរគមនាគមន៍ (TIA)] ចាប់ផ្តើមពីការរចនាមជ្ឈមណ្ឌលទិន្នន័យ ការសាងសង់ ការប្រតិបត្តិការ និង ថែទាំ។

ស្តង់ដា ANSI TIA-942-A លំដាប់ថ្នាក់ទី៣: ការធ្វើការថែទាំស្របពេលតែមួយទៅលើហេដ្ឋារចនាសម្ព័ន្ធ ដោយមិនមានប៉ះពាល់ដល់ប្រព័ន្ធ ឬ សេវាកម្មដែលកំពុងតំនើរការជាមជ្ឈមណ្ឌលទិន្នន័យមួយ ដែលមានសមត្ថភាពទ្វេរដងនៃរាល់សមាសភាគសម្ភារ: និង ដែលមានពហុផ្លូវចែកចាយឯករាជ្យ ទៅដល់ឧបករណ៍កុំព្យូទ័រ។ ជាធម្មតា វាមានតែផ្លូវតែមួយប៉ុណ្ណោះដែលបានផ្គត់ផ្គង់ ទៅដល់ឧបករណ៍កុំព្យូទ័រ នៅពេលណាក៏បាន។ ការធ្វើតំហែទាំទៅលើហេដ្ឋារចនាសម្ព័ន្ធ ដោយមិនមានប៉ះពាល់ដល់ប្រព័ន្ធ ឬ សេវាកម្មដែលកំពុងដំណើរការ មានន័យថាគ្រប់ទំហំសមាសភាគ ដោយរួមបញ្ចូលទាំង ផ្លូវចែកចាយ ដែលអាចជួសជុល ផ្លាស់ប្តូរ និងថែទាំទៅតាមគំរោងដែលបានព្រាងទុកដោយមិនប៉ះពាល់ទៅដល់អ្នកប្រើប្រាស់។ វាបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពការពារយ៉ាងគ្រប់គ្រាន់សំរាប់ឧប្បត្តិហេតុនានា។

តើគោលដៅអតិថិជនរបស់ GCX ជានរណា?

ជាប្រភេទអតិថិជនដែលមានតម្រូវការមជ្ឈមណ្ឌលទិន្នន័យដែលមានស្ដង់ដារគុណភាពខ្ពស់ គឺជាគោលដៅដែល GCX បានកំណត់ទុករួចជាស្រេច ជាពិសេសសំរាប់ជាទីតាំង Disaster Recovery សំរាប់ផ្តល់ជូនអតិថិជនដូចជា ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មន្ទីរដ្ឋាភិបាល សេវាសាធារណៈ សាជីវកម្មពហុជាតិ ក្រុមហ៊ុនផ្តល់មាតិកា ប្រតិបត្តិករ៍ទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្ម Game Online ... ។ល។

ការបន្ថែមទៅលើសេវាផ្តល់ទីតាំងជួល (colocation) និង សេវាកម្មបង្ហោះគេហទំព័រ តើសេវាកម្មប្រភេទអ្វីបន្ថែមទៀតរបស់ GCX ដែលនឹងគ្រោងដាក់អោយដំណើរការនៅប្រទេសកម្ពុជា?

ការបន្ថែមទៅលើសេវាផ្តល់ទីតាំងជួល (Co-Location) និង សេវាកម្មបង្ហោះគេហទំព័រ GCX គ្រោងនឹងដាក់អោយដំនើរការនូវសេវា Cloud ក៏ដូចជាសេវាកម្មហេដ្ឋារចនាសម្ព័ន្ធការនិម្មិត Virtualization ដើម្បីគ្រប់ស្ថាប័ននានាដែលមានតម្រូវការដូចជា:

១. សេវាកម្មផ្តល់ប្រព័ន្ធការពារការជ្រែកចូល Security firewall

២. សេវាកម្ម“anti-DDOS (packet filtering)” សំរាប់ធនាគារពាណិជ្ជ ឧស្សាហកម្មហិរញ្ញវត្ថុ និង ក្រុមហ៊ុនផ្តល់សេវាកម្ម Game Online

៣. សេវាកម្មជួលម៉ាស៊ីនមេបម្រើ ឬ សេវាកម្មហេដ្ឋារចនាសម្ព័ន្ធការនិម្មិត (Virtualization) ផ្តល់ជូនអោយទីផ្សារអ្នកប្រើខ្នាតតូចនិងមធ្យម និង អតិថិជនទូទៅ។

តើអ្នកអាចពន្យល់អោយលម្អិតបន្ថែមទៅលើអត្ថន័យនៃ "ក្រុមហ៊ុនអព្យាក្រឹត" និងជំហររបស់មជ្ឈមណ្ឌលទិន្នន័យ? និងអ្វីដែលជាតម្លៃរបស់ "ក្រុមហ៊ុនអព្យាក្រឹត" របស់មជ្ឈមណ្ឌលទិន្នន័យដែលអាចផ្តល់ទៅឱ្យអតិថិជន?

GCX បានប្តេជ្ញានិងធានា ក្នុងការផ្តល់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពល្អបំផុតទៅដល់អតិថិជនរបស់យើង។ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតទៅដល់ អតិថិជន។ GCX កំពុងដាក់អោយប្រើប្រាស់នូវគោលនយោបាយបើកចំហទ្វារ ជាការស្វាគមន៍ដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ទូរគមនាគមន៍ទាំងអស់ អោយទៅអតិថិជនក្នុងមជ្ឈមណ្ឌលទិន្នន័យ។ ជាមួយនិងជំហរ "ក្រុមហ៊ុនអព្យាក្រឹត" អតិថិជនមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសនូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ទូរគមនាគមន៍ដែលល្អបំផុតនៅក្នុងទីផ្សារដែលខ្លួនពេញចិត្ត។

តើ GCXមានគម្រោងពង្រីកវិសាលភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជាដែរឬទេ?

GCX មានគ្រោងនឹងពង្រីកអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសកម្ពុជា ដែលយើងមានគម្រោងនឹងកសាងមជ្ឈមណ្ឌលទិន្នន័យទី២ នៅរាជធានីភ្នំពេញនិងមជ្ឈមណ្ឌលទិន្នន័យជាច្រើនទៀតនៅក្នុងទីក្រុងធំៗរបស់ប្រទេសកម្ពុជា ដើម្បីបម្រើអោយតម្រូវការរបស់អតិថិជននូវមជ្ឈមណ្ឌលទិន្នន័យដែលរីកលូតលាស់យ៉ាងលឿននាពេលអនាគតខាងមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]