ភ្នំពេញ៖ ក្រោយការរៀបចំការប្រកួតវគ្គជម្រុះក្នុងតំបន់ និងទទួលបានភាពជោគជ័យទាំងពីរតំបន់រួចមក គឺនៅការប្រកួតនៅខេត្តព្រះសីហនុ និងបាត់ដំបង ក្រោមការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ Tiger

ឥឡូវនេះការប្រកួតបាល់ទាត់ Tiger Street Football Festival 2017 ចាប់ផ្តើមបើកការប្រកួតវគ្គជម្រុះជុំតាំងពីថ្ងៃទី ២៤ និងកំពុងធ្វើការប្រកួតវគ្គជុំទីពីរ នៅថ្ងៃទី២៥ កុម្ភៈ តាំងពីម៉ោង៨ព្រឹករហូត ដល់ម៉ោង៦ល្ងាចដោយមានក្រុមចូលរួម កើនឡើងរហូតដល់១០៨ក្រុម ដែលជាចំនួននឹកស្មានមិនដល់។

ហើយថ្ងៃនេះគឺជាការប្រកួតរកជើងខ្លាំងចំនួន ៣២ ក្រុមចុងក្រោយ ដើម្បីមកប្រកួតវគ្គផ្តាច់ព្រ័ត្រស្អែកថ្ងៃទី២៦។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនៅលើទីលាន ក៏មានស្តង់លក់សម្ភារះកីឡា, ស្តង់លេងGameកំសាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើនពីស្រាបៀរ Tiger ស្តង់ដែលមានផ្តល់ការ Free WIFI ដោយឥតគិតថ្លៃ ដោយគ្រាន់តែ like Tiger Beer Facebook Page ( Tiger Beer KH) ដែលអាចធ្វើឲ្យអ្នកចូលរួមកាន់តែសប្បាយរីករាយ។

រីឯប្រាក់រង្វាន់ក្នុងវគ្គជម្រុះក្នុងតំបន់ Tiger Street Football Festival 2017:

ហើយមណ្ឌលសៀមរាបនេះ នឹងជ្រើសយកចំនួន១០ក្រុមដែលខ្លាំងបំផុតទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី12 មីនា ដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ ១៥០០០ដុល្លារ។

គួរបញ្ជាក់ផងដែលថា ក្រោយចប់ការប្រកួតនឹងមានការប្រគុំតន្រ្តីខ្នាតយក្ស ដោយមានការរចនាឆាកតន្រ្តីប្លែក និងឡូយអស្ចារ្យ រូបរាងដូចកុងតាន័រ រំលេចជាមួយ ភ្លើង LED យ៉ាងស្រស់ស្អាតជូនទស្សនាទាំង២រាត្រី គឺនៅរាត្រីថ្ងៃទី២៥ និង ២៦ រៀបចំដោយក្រុមហ៊ុនស្រាបៀរTiger ដែលមានកំពូលតារាចម្រៀងល្បីៗចូលរួម ដូចជា លោក ខេមរៈ សិរីមន្ត, ក. ឪក សុគន្ធកញ្ញា, លោក ឆាយ វិរៈយុទ្ធ, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស, លោក នី រតនា, ក.សួស វិហ្សា, លោក STEP, ក.ឈិន ម៉ានិច និង លោក នាង ប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាសចាប់ពីម៉ោង៨យប់នេះតទៅ នៅយប់ថ្ងៃទី ២៦កុម្ភៈ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]