ថៃ៖ តារាសម្តែងស្រីវ័យច្រើន តែមុខនៅតែក្មេងស្អាតដដែល នាង Pei Panward កាលពីថ្ងៃទី២៥កុម្ភៈនេះ បាននាំកូនប្រុសរបស់ខ្លួនទៅធ្វើការត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីកូនប្រុសជាទីស្រលាញ់ ស្រាប់តែគេងស្រមុកដោយមិនដឹងមូលហេតុ។

គ្រាន់តែឃើញរូបភាពកូនប្រុស Pei Panward នៅក្នុងមន្ទីរពេទ្យភា្លមតាមរយៈបណ្តាញអ៊ីនស្តារក្រាម បានធ្វើឱ្យក្រុមអ្នកគាំទ្រមួយចំនួនការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្មានតែរឿងមានអ្វីធ្ងន់ធ្ងរ។

ប៉ុន្តែនាង Pei Panward ក៏បានប្រាប់នៅក្នុងអ៊ីនស្តារក្រាមនាងថា នេះគឺជាធ្វើតេស្តសុខភាពទាក់ទងទៅនឹងការគេង (Sleep Test) របស់ Prod តែប៉ុណ្ណោះ ព្រោះមួយរយៈនេះគេស្រាប់តែតែងគេងស្រមុក និងដកដង្ហើមខុសធម្មតានៅពេលគេង ដែលបណ្តាលមកពីក្រពេញម្យ៉ាងឈ្មោះ Adenoid មានការរីកធំ នាំឱ្យមានកង្វះខាតអុកស៊ីសែននៅក្នុងខួរក្បាលផងដែរ។

ក្រោយត្រួតពិនិត្យសុខភាព នៅក្នុងមន្ទីរពេទ្យរួចរាល់ ពេលនេះក៏ផុតគ្រោះថ្នាក់ដែរ ព្រោះបានទទួលការពិគ្រោះ ជាមួយគ្រូពេទ្យរួចជាស្រេច គ្មានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ៕

ទស្សនារូបភាពខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់គួរឱ្យចាប់អារម្មណ៍មួយទៀតវិញ តារាសម្តែងស្រីស៊ិចស៊ី អ្នកនាង ស្រីម៉ុច អាយុក៏ច្រើន ហើយមានកូន៣ទៀត តែកុំមើលសម្រស់នាង នៅតែខ្ញង់ដដែល។

បើទោះបី អតីតតារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង ស្រីម៉ុច បានចាកចេញពីពិភពសិល្បៈក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន លើសម្រស់ដ៏ស្រស់សោភា និង រាងស៊ិចស៊ីរបស់នាង។

នាពេលបច្ចុប្ប តារាស្រីរូបនេះ បានរស់នៅជាមួយនឹងស្វាមី និងកូន៣នាក់ ប្រុស២ ស្រី១ នៅប្រទេសសឹង្ហបុរី យ៉ាងមានក្តីសុខបំផុត។

ទន្ទឹមនឹងជីវិតសុខសាន្ត មានសុភមង្គលយ៉ាងពេញលេញ ជាមួយនឹងក្រុមគ្រួសារ អ្នកនាង ស្រីម៉ុច ក៏នៅតែមិនភ្លេចពីរឿង ថែទាំរូបសម្រស់របស់នាង ឲ្យនៅវ័យក្មេង និងស្រស់ស្អាតដដែលផងដែរ។

រូបថតជាច្រើនសន្លឹក ដែលស្រីម៉ុច តែងបង្ហោះតាមបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថារូបនាង នៅតែស៊ិចស៊ី ជាមួយនឹងរូបរាងស្លីមស្រឡូន បើទោះបីពេលនេះ នាងវ័យជ្រេ និងមានកូនទៅដល់៣នាក់ក៏ដោយ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរពីនាង ដែលចេះមើលថែ សម្រស់ និងរូបរាង របស់នាងបានយ៉ាងល្អ ហើយក៏មានអ្នកខ្លះ បានប្រាថ្នាចង់បានរូបសម្ផស្សស្អាត ដូចនាងផងដែរ នៅពេលពួកគេវ័យច្រើនទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]