ភ្នំពេញ៖ ពិតជាកក្រើកពេញហ្វេសប៊ុកតែម្តង បទទី២ របស់ហង្សមាសត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរ ដែលទើបតែចេញក្តៅៗ មានអ្នកចូលទស្សនារហូតដល់ ៦ សែននាក់ ក្នុងកំឡុងពេល ២៤ ម៉ោងតែប៉ុណ្ណោះ (និងកើនឡើងជាបន្តបន្ទាប់) នេះបើសង្កេតតាមចំនួនអ្នកមើលវីដេអូ Teaser ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស គិតចាប់ពីម៉ោង៧យប់ ថ្ងៃទី២៦ ដល់ម៉ោង៧ យប់ថ្ងៃទី២៧។

បទនេះមានចំណងជើងថា រាំកូរណាស់ចែ ច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយក៏មានការចូលរួមសម្តែងដ៏កូរជាមួយអ្នកនាង ពេជ្រ សោភា ។ គ្រាន់តែ Teaser MV សោះ ពិតជាកូរណាស់ និងមានការទាក់ទាញដោយសារតែភ្លេងពិរោះ ធ្វើឲ្យចង់រាំ ផ្គួបផ្សំជាមួយការសម្តែងដ៏កំប្លែងទៀត ដូចនេះទើបធ្វើឲ្យបទនេះក្លាយជាបទផ្ទុះទី២ បន្ទាប់ពី បទ រាំអញ្ចេក (ច្រៀងដោយលោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា) ដែលទើបតែចេញប៉ុន្មានថ្ងៃមុន។

តោះ មកទស្សនាទាំងអស់គ្នាថាបទនេះ កូរយ៉ាងណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]