ភ្នំពេញ៖ តារាសម្តែងស្រីរូបសម្រស់ ស្រស់សោភា កញ្ញា Celaline ថ្មីៗនេះ ត្រូវបានតារាចម្រៀងជើងចាស់ លោក សាន ផានិត អញ្ជើញនាងចូលរួមសម្តែង សម្រាប់វីដេអូចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា «ទូរស័ព្ទប្រាប់ផង»។ 

ដោយឡែក ទាក់ទងទៅនឹងចំណាប់អារម្មណ៍របស់ កញ្ញា Celaline ថ្មីនេះផងដែរ នាងក៏បានរៀបរាប់ប្រាប់មកកាន់ខ្មែរឡូតថា នាងពិតជារំភើបសប្បាយរីករាយមែនទែន នៅពេលដែលដឹងថាថតបទចម្រៀង«ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត ដែលជាបទចម្រៀងចាស់កាលពី២០ឆ្នាំមុន ហើយលោកបានលើកយកមកកែសម្រួល Melody ឲ្យក្លាយជាបទចម្រៀងOriginal Songs វិញ បូករួមជាមួយនឹងកាយវិការសម្តែងវីដេអូជាថ្មី ដោយដកស្រង់ចេញពីសាច់រឿងសង្គមពិត នាពេលបច្ចុប្បន្ន ដែលមើលទៅពិតជាចាប់អារម្មណ៍និងទាក់ទាញខ្លាំងមែនទែន។

ទន្ទឹមនឹងនេះផងដែរ នាងក៏មានអារម្មណ៍ត្រេកអរ ដែលលោក សាន ផានិត ជឿទុកចិត្តទៅលើសមត្ថភាពសម្តែងរបស់នាង និងបានផ្តល់ឱកាសឲ្យនាងសម្តែងបទ ចម្រៀងមួយនេះ។ ជាពិសេស នាងក៏បានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យបទចម្រៀងមួយនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រផងដែរ។

គួរឲ្យដឹងថា កញ្ញា Celaline សព្វថ្ងៃជាតារាម៉ូដែល និងជាតារាសម្តែងស្រីមួយរូប ដោយភាគច្រើននាង លេចមុខនៅលើ វីដេអូបទចម្រៀង និងរឿងភាគខ្លីៗ ជាច្រើន។ តែសម្រាប់ខ្សែភាពយន្តខ្នាតធំ ឬភាពយន្តចាក់តាមទូរទស្សន៍ គឺនាងមិនទាន់បានជួបប្រទះនៅឡើយទេ ប៉ុន្តែនាងនឹងខិតខំព្យាយាមតទៅមុខទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត