សម្រស់គឺជាវត្ថុមួយដែល មនុស្សគ្រប់គ្នាចង់បាន មិនថានារីឬ បុរសនោះទេ។ ពួកគេតែងតែព្យាយាមកែសម្ជស្ស ដែលខ្លួនមានពីធម្មជាតិឲ្យកាន់តែស្អាតមួយ កំរិតទៀត។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានបុរសនិងស្រ្ដី មួយចំនួនដែលនៅក្នុងតំបន់អាស៊ី បានព្យាយាម ចាក់បញ្ចូលស៊ឺរ៉ូម នៅលើថ្ងាស់របស់ខ្លួន ដើម្បីឲ្យមានរាង ពយ។  អ្នកសាក់រូប នៅក្នុងតំបន់មួយ បានបើកហាងកែសម្ជស្សនៅក្នុង ទីក្រុង Tokyo ប្រទេសជប៉ុន ដោយពួកគេបានណែនាំ ឲ្យមានមនុស្ស៣នាក់ ធ្វើការចាក់បញ្ចូលស៊ឺរ៉ូម ចូលទៅក្នុងថ្ងាស ព្រោះនេះជាសិល្បះមួយដែលទាក់ទង នឹងវប្បធម៌របស់ជប៉ុនផងដែរ។ អ្នកជំនាញបានយក ម្ជុលដោតពីលើថ្ងាស ដែលមានស៊ឺរ៉ូម ៤០០ សេសេ ដើម្បីបង្កើតឲ្យមានជាតិម្យ៉ាង ធ្វើឲ្យថ្ងាស់នោះពយឡើង។

តែកុំបារម្ភឲ្យសោះ ព្រោះ ថ្ងាស់ដែលពយនោះ មិននៅឋិតថេរនោះទេ ព្រោះបន្ទាប់ពី ១៦ម៉ោង ស៊ឺរ៉ូមទាំងនោះនឹងជ្រាប ចូលក្នុងខ្លួនហើយ។

តើប្រិយមិត្ដយល់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]