ភ្នំពេញ៖ កញ្ញា ថន លក្ខិណា តារាសម្តែងស្រី និងជាពិធីការិនីវ័យក្មេង បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដោយសារតែសម្លេងស្រទន់ អមជាមួយនឹងរូបរាងដ៏ស្រស់សោភារបស់ខ្លួន បានធ្វើឱ្យនាងកាន់តែមានភាពមមាញឹកខ្លាំងឡើងៗជាមួយនឹងការងារសិល្បៈ។

ប៉ុន្តែពេលបានជួបនឹងហេតុការណ៍ដ៏រន្ធត់នៅក្នុងឡាន កញ្ញា ថន លក្ខិណា ដែលធ្លាប់តែមានសម្លេងស្រទន់ ពេលធ្វើជាពិធីការិនីនៅក្នុងទូរទស្សន៍ ស្រាប់តែបានស្រែកអស់ទំហឹងតែម្តង ខណៈត្រូវមិត្តភក្តិខ្លួនមួយក្រុម យកពស់ជ័រដាក់នៅលើក. និងយកមុខខ្មោចមកពាក់លងបន្លាច ទាំងកណ្តាលថ្ងៃចែស។

សកម្មភាពនេះបានធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំង និងស្រែកអស់សម្លេង ស្ទើរតែគាំងទៅហើយ ព្រោះតែភ័យពេក មើលទៅគួរឱ្យអាណិតខ្លាំងណាស់។

ចង់ដឹងថាកញ្ញា ថន លក្ខិណា ភិតភ័យស្រែកលាន់ឮខ្លាំងប៉ុណ្ណា តោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានចាស់ មិននឹកស្មានថា សម្រស់របស់ ថន លក្ខិណា កាលនៅជាសិស្ស គួរឲ្យស្រលាញ់ថ្នាក់នេះសោះ

តារាសម្តែងស្រី និងជាពិធីការិនីវ័យក្មេង កញ្ញា ថន លក្ខិណា កំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងខ្លាំង ជាមួយនឹងអាជីពសិល្បៈរបស់នាង។

មហាជនក៏បានចាប់អារម្មណ៍ដែរថា គ្រាន់តែចូលឆ្នាំ២០១៧ភ្លាម ការងាររបស់នាង គឺមមាញឹករកពេលសម្រាកសឹងមិនបាន ដែលជារឿយៗ ឧស្សាហ៍ឃើញនាង ចុះតាមបណ្តាខេត្តនានាផងដែរ នៅពេលមានកម្មវិធី ឬព្រឹត្តិការណ៍តន្រ្តីធំៗម្តងៗ។

ទោះបីជាមានការរវល់ពិតមែន ក៏តារាស្រីរូបនេះ មិនដែលភ្លេចបង្ហោះរូបស្អាតៗ របស់នាង ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ ដើម្បីចែកចាយទៅកាន់អ្នកគាំទ្រឲ្យបានឃើញ ពីសកម្មភាពរបស់នាង នៅក្នុងរង្វង់សិល្បៈ។

ក្នុងនោះដែរ កាលពីម្សិលមិញ រូបនាងក៏បានបង្ហោះរូបថតមួយសន្លឹក កាលនៅជាសិស្ស ដែលនៅលើរូបនោះ នាងបានសរសេរថា «កាលអូននៅសិក្សា»។

ចំពោះរូបថតរបស់ កញ្ញា ថន លក្ខិណា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ពេលបានឃើញរូបរបស់នាង កាលជាសិស្សសាលាបែបនេះ ហើយបើធ្វើការប្រៀបធៀប ជាមួយនឹងរូបបច្ចុប្បន្ន ក៏មិនខុសគ្នាប៉ុន្មាននោះដែរ ទាំងសម្ផស្ស និងរូបរាងស្លីមរបស់នាង។

មិនតែប៉ុណ្ណោះ ក៏បានឃើញកញ្ញា ដួង ម៉ានិច ចូលទៅ Comment ក្នុងរូបរបស់នាងផងដែរ ដោយសរសេរថា «គួរឲ្យស្រលាញ់ណាស់ណព្វចិត្ត»៕

តោះមើលរូបរបស់ កញ្ញា ថន លក្ខិណា កាលនៅជាសិស្សបន្តិចមើល ថាគួរឲ្យស្រលាញ់ដូចគេនិយាយមែនដែរអត់? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា