កោះកុង៖នៅម៉ោងប្រមាន១៩៖១៥នាទី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុងចំនួន ៨នាក់ ដឹកនាំដោយវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ បានចុះសហការ ជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និង មន្ត្រីគយនៃសាខាគយនិងរដ្ឋាករខេត្តកោះកុង និងកងការពារកោះលេខ២ កងអនុសនាធំលេខ៣ កងទ័ពជើងទឹក បានឃាត់ទូកកន្ទុយវែង​​ រកឃើញទូរស័ព្ទគេចពន្ធជិត២ពាន់គ្រឿង។

បើតាមមន្រ្តីអាវុធហត្ថ ខេត្តកោះកុង បានឲ្យដឹងថា ទូកកន្ទុយវែងនោះបើកបរដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចមុខកោះនូ ក្បែរកោះយ៉ ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ។ នៅពេលត្រួតពិនិត្យ ជាបឋមមន្ត្រីគយ បានរកឃើញទូរស័ព្ទដៃស្មាតហ្វូនចម្រុះ មានដូចជា Samsung, LG, Huawei, Iphone (ប្រើរួច) មួយចំនួនដាក់ក្នុងកេសក្រដាស ចំនួន១២កេស ហើយបានយកកេសទូរស័ព្ទទាំងនេះ​​ មកត្រួតពិនិត្យជាក់ស្តែងនៅសាខាគយ និងរដ្ឋាករខេត្តកោះកុង។ 

មន្រ្តីដដែលបានបន្តទៀតថា ជាលទ្ធផលត្រួតពិនិត្យសមត្ថកិច្ចគយ​ បានរកឃើញទូរស័ព្ទស្មាតហ្វូន សរុបចំនួន ១៨៧៣គ្រឿង (មួយពាន់ប្រាំបីរយចិត សិបបីគ្រឿង) ដើម្បីបំពេញកាតព្វកិច្ចពន្ធគយ ចំណែកទូកឈើជាមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានប្រគល់ជូនសាខាគយនិងរដ្ឋាករ ខេត្តកោះកុងជាអ្នកថែរក្សាបន្ត៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អគ្គិភ័យឆាបឆេះសណ្ឋាគារនៅចិន ជាប់មនុស្សនៅខាងក្នុងជាច្រើននាក់ 

យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានមីរ័រ ចុះផ្សាយនៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា សណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន កំពុងតែត្រូវបានលេបត្របាក់ដោយអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃសៅរ៍ទី២៥ កុម្ភៈ ឆ្នាំ២០១៧នេះ ខណៈមានមនុស្សមួយចំនួន កំពុងតែជាប់គាំងនៅខាងក្នុង។

តាមរយៈរូបភាពនៃវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធើណែត គេអាចមើលឃើញថា អគ្គិភ័យបាននឹងកំពុងតែឆាបឆេះ ចេញពីចំណុចអគារជាច្រើនជាន់ និងផ្នែកដំបូងខាងលើនៃសណ្ឋាគារផងដែរ ដែលបង្កឲ្យមានផ្សែងខ្មៅងងឹតតែម្តង។

ខណៈត្រូវបានប្រភពរាយការណ៍ឲ្យដឹងថា មានមនុស្សមួយចំនួន កំពុងតែជាប់គាំងនៅខាងក្នុង មិនទាន់ដឹងច្បាស់ថាស្លាប់ឬរស់នៅឡើយ។

បច្ចុប្បន្ន មន្រ្តីជំនាញកំពុងតែធ្វើការស៊ើបអង្កេតបន្ត លើករណីអគ្គិភ័យមួយនេះ ខណៈក្រុមភ្នាក់ងារជួយសង្គ្រោះជាច្រើន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ ៕យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានមីរ័រ ចុះផ្សាយនៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា សណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន កំពុងតែត្រូវបានលេបត្របាក់ដោយអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃសៅរ៍ទី២៥ កុម្ភៈ ឆ្នាំ២០១៧នេះ ខណៈមានមនុស្សមួយចំនួន កំពុងតែជាប់គាំងនៅខាងក្នុង។

តាមរយៈរូបភាពនៃវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធើណែត គេអាចមើលឃើញថា អគ្គិភ័យបាននឹងកំពុងតែឆាបឆេះ ចេញពីចំណុចអគារជាច្រើនជាន់ និងផ្នែកដំបូងខាងលើនៃសណ្ឋាគារផងដែរ ដែលបង្កឲ្យមានផ្សែងខ្មៅងងឹតតែម្តង។

ខណៈត្រូវបានប្រភពរាយការណ៍ឲ្យដឹងថា មានមនុស្សមួយចំនួន កំពុងតែជាប់គាំងនៅខាងក្នុង មិនទាន់ដឹងច្បាស់ថាស្លាប់ឬរស់នៅឡើយ។

បច្ចុប្បន្ន មន្រ្តីជំនាញកំពុងតែធ្វើការស៊ើបអង្កេតបន្ត លើករណីអគ្គិភ័យមួយនេះ ខណៈក្រុមភ្នាក់ងារជួយសង្គ្រោះជាច្រើន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]