កូរ៉េខាងត្បូង៖ មនុស្សគ្រប់គ្នាតែងតែមានក្ដីស្រម៉ៃប្រាថ្នា ចង់បាននូវអ្វីដែលខ្លួនស្រឡាញ់  ចំណែកឯតារាស្រីល្បីឈ្មោះវ័យក្មេងៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះវិញ ក៏បានបំពេញក្ដីស្រម៉ៃរបស់ខ្លួនឯងបានសម្រេចផងដែរ។

ខាងក្រោមនេះជាតារាស្រីវ័យក្មេងទាំង៥រូប ដែលទទួលបានជោគជ័យក្នុងការទិញរថយន្ដស៊េរីទំនើប ដែលខ្លួនប៉ងស្រឡាញ់ ខណៈដែលអ្នកផ្សេង អាចប្រហែលជាត្រឹមតែបាន យល់​សប្ដិតែប៉ុណ្ណោះ៖

១. Suzy 

នាង Suzy បានបង្ហាញរថយន្ដម៉ាក Porsche 911 ដែលនាងធ្លាប់បានដឹកមិត្ដភក្ដិនាង នៅក្នុងឈុតខ្លះៗ។ សម្រាប់តម្លៃរថយន្ដនេះវិញ គឺប្រហែលជា ១៧១លានវ៉ុន ប្រហាក់ប្រហែលនឹង ១៥១,៥៣២ ដុល្លារ។

២. Taeyeon

នាង Taeyeon បើករថយន្ដ Mercedes Benz SLK 55 AMG ដែលនាងត្រូវបានគេប្រទះឃើញបើករថយន្ដនេះ នៅតាមផ្លូវសាធារណៈ និងតម្លៃរថយន្ដនេះវិញ ប្រហែលជា ៦៩.៦លានវ៉ុន ប្រហាក់ប្រហែលនឹង ៦១,៦៧១ ដុល្លារ ក្នុងកូរ៉េ។

៣. Hyoyeon

សមាជិកក្រុម Girls’ Generation នាង Hyoyeon ជាម្ចាស់រថយន្ដ Land Rover Range Rover Sport ដែលតម្លៃរថយន្ដនេះគឺ ១០៩.៥លានវ៉ុន ប្រហាក់ប្រហែលនឹង ៩៧,០០៨ដុល្លារ។

៤. Dara

នាង Dara ក៏ជិះរថយន្ដ Land Rover Range Rover ប៉ុន្ដែជាស៊េរីចុងក្រោយ ២០១៧ ពណ៌ក្រហម ដែលតម្លៃប្រហាក់ប្រហែលនឹងតម្លៃរថយន្ដ Hyoyeon។

៥. Sulli 

នាង Sulli បើករថយន្ដ BMW 428i បើកដំបូល ដែលមានតម្លៃប្រហែល ៧៥.៤លានវ៉ុន ប្រហាក់ប្រហែលនឹង ៦៦,៧៧០ ដុល្លារ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]