(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល ដោយសាររថយន្តធន់ធំ២គ្រឿង បុកគ្នានៅតាម

បណ្តោយផ្លូវជាតិលេខ៥ ធ្វើដំណើរពីខេត្តកំពង់ឆ្នាំងមករាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១៖៥០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជិតជញ្ជីងថ្លឹងរថយន្តអន្លង់វែក។

ក្រោយកើតហេតុអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២ត្រូវបាន​សមត្ថកិច្ចស្ទួចយក​ទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់រថយន្តទាំង២ចូលខ្លួនមកដោះស្រាយ៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

ចង់ទាក់ក្រពើពីទន្លេ តែចុងក្រោយបែរជានឹកស្មានមិនដល់ (មានវីដេអូ)

ម៉ិកស៊ិក៖ នេះជារឿងនឹកស្មានមិនដល់ និងភ្ញាក់ផ្អើល ដែលក្រុមគ្រួសារមួយ មិនអាចធ្វើអ្វីបាន ក្រៅពីនាំគ្នាឈរសម្លឹងមើលឆ្កែរបស់ពួកគេ ត្រូវបានក្រពើអូសទាញ យកទៅស៊ីទាំងរស់។

នេះបើតាមខ្សែវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះឡើងនៅក្នុងអ៊ិនធើណេត បានបង្ហាញឲ្យឃើញថា ដំបូងឡើងបុរសម្នាក់បានព្យាយាមបោះខ្សែពួរទៅ ថ្ពក់សត្វក្រពើ ខណៈដែលវាកំពុងតែហែលនៅក្នុងទឹកទន្លេមួយកន្លែង។ មួយសន្ទុះក្រោយមក ឆ្កែរបស់ពួកគេបានរត់សម្ដៅទៅសត្វក្រពើនោះ និងត្រូវបានវាហក់ត្របាក់ខាំ ស៊ីយ៉ាងអាណោចអាធ័មតែម្ដង ដែលទិដ្ឋភាពនេះពិតជាធ្វើឲ្យអ្នកឈរមើល នាំគ្នាតក់ស្លុតជាខ្លាំង។

អ្វីដែលគេលឺចេញពីក្នុងវីដេអូនេះដែរនោះ គឺមានសម្លេងកូនក្មេងដែលបានស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីគ្មាននរណាម្នាក់អាចជួយសត្វចិញ្ចឹមនេះបាន នៅពេលដែលសត្វក្រពើនេះបានអូសឆ្កែទាំងនៅក្នុងមាត់ ហែលចេញទៅបាត់យ៉ាងរំភើយ។

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]