ថៃ៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបដ៏គួរសង្វេគមួយ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធើណែត ដោយសត្វសុនខកំសត់ និងមានចិត្តស្ម័គ្រស្មោះមួយក្បាល បានប្រើច្រមុះរបស់វាកាយដីទម្លាក់កប់ ប្អូនប្រុសខ្លួនឯងដែលងាប់ ដោយសារតែរថយន្តកិន។ នេះបើយោងតាម ប្រភពដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧។

ទិដ្ឋភាពនៃហេតុការណ៍ ដែលកម្របានឃើញនេះ ត្រូវបានគេជឿជាក់ថា ថតឡើងកាលពីថ្ងៃពុធកន្លងទៅ ស្ថិតក្នុងខេត្ត Buriram ភាគខាងជើងប្រទេសថៃ។

ជាក់ស្តែង តាមរយៈខ្សែវីដេអូឃ្លីប គេឃើញថា សុនខជាបងដែលនៅរស់បានប្រើច្រមុះរបស់វា កាយដីទម្លាក់ដើម្បីកប់សាកសពប្អូនប្រុសរបស់ខ្លួន ដែលត្រូវបានដាក់ក្នុងរណ្តៅរាក់មួយ ស្ថិតក្នុងកាយវិការ និងរូបភាពដ៏ក្រៀមក្រំ។ បន្ទាប់មក គេឃើញទៀតថា សុនខជាបង បានជាន់លើសាកសពប្អូនរបស់ខ្លួន រួចប្រើច្រមុះហិតលើសាកសពជាច្រើនដង មុនពេលដែលវាបន្ត កាយដីលុបប្អូនវាផងដែរ។

ដោយសារតែ រូបភាពនៃវីដេអូឃ្លីបនេះហើយ ទើបធ្វើឲ្យប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ និងថែមទាំងបានបញ្ចេញមតិ យល់ឃើញផ្សេងៗពីគ្នាដែរថា មូលហេតុដែលសុនខខាងលើនេះ មិនប្រើក្រញាំជើងរបស់វា ដោយជំនួសការយកច្រមុះ មកកកាយដីទម្លាក់លុបសាកសព ព្រោះវាអាចជាការបង្ហាញ ពីការគោរពមួយផងដែរ។ រីឯអ្នកខ្លះទៀត បានបញ្ចេញមតិដែរថា «ខ្ញុំមានអារម្មណ៍ថា អាណិតឆ្កែដ៏កំសត់នោះណាស់» «ពួកវាពិតជាបងប្អូនដ៏ល្អចំពោះគ្នាបំផុត»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ពិតជាចម្លែកមែន! ស្រ្តីៗជាច្រើន បរាជ័យរឿងស្នេហា គ្រួសារបែកបាក់ បាននាំគ្នាទៅដេកក្នុងផ្នូរ ដើម្បីបំភ្លេចរឿងអតីតកាល និងទទួលយកជីវិតថ្មី (មានវីដេអូ)

ចិន៖ វាមិនមែនជារឿង ដែលគួរឲ្យអស់សំណើចឡើយ នៅពេលដែលអ្នកបានឃើញទិដ្ឋភាព ស្រ្តីៗជាច្រើននៅក្នុងប្រទេសចិន បាននាំគ្នាទៅដេកក្នុងផ្នូរ។ នោះក៏ដោយសារតែ ពួកគេចង់បំភ្លេចនូវរឿងរ៉ាវ មិនល្អដែលបានកើតឡើង នៅក្នុងជីវិតពីអតីតកាល ដោយទទួលបានមកវិញ នូវជីវិតដ៏ស្រស់ថ្លាមួយសម្រាប់ពួកគេ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្រ្តដ៏ចម្លែកប្លែកខុសគេនេះ គឺជាបទពិសោធន៍មួយ ដែលត្រូវបានរកឃើញដោយ ស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Liu Taijie មានអាយុ៣០ឆ្នាំ មកពីទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ ដោយបច្ចុប្បន្ន នាងបានព្យាយាមរស់នៅ ធ្វើឲ្យជីវិតរបស់ខ្លួនឯង មានភាពប្រសើរឡើង បានជាង៣ឆ្នាំមកហើយ។

កន្លងមកជីវិតរបស់ Liu ស្ទើរតែធ្លាក់ដល់កម្រិតសូន្យ ក្រោយពីនាងមិនអាចស្វែងរកការងារធ្វើបានចំពេលផ្ទួនៗគ្នា ខណៈជីវិតអាពាហ៍ពិពាហ៍របស់នាង កំពុងតែរងនូវភាពបរាជ័យ។ ប៉ុន្តែក្រោយពីនាងរកឃើញនូវវិធីសាស្រ្តមួយនេះមក នាងបានសម្រេចចិត្តថា និងប្រើប្រាស់បទពិសោធន៍ដ៏ឈឺចាប់មួយនោះ ប្រែក្លាយជីវិតរបស់នាងឲ្យរស់នៅប្រសើរឡើងវិញ ខុសប្លែកពីនារីដទៃទៀត។

Liu បានជីកធ្វើផ្នូរនេះឡើងចំនួន៦ នៅលើជាយភ្នំ ដោយមានក្រាលថង់ជ័រប្លាស្ទិចនៅពីលើ ដើម្បីការពារពីការប្រលាក់។ ស្រ្តីដែលមានវិបត្តិរឿងស្នេហា គ្រួសារបែកបាក់ទាំងអស់ គឺត្រូវតម្រូវឲ្យពួកគេ ដេកនៅក្នុងផ្នូរនោះ បិទភ្នែកសញ្ជឹងគិត ក្នុងអារម្មណ៍ស្ងប់ស្ងាត់ ដោយគិតថាពិភពលោកនេះ គឺគ្មានរូបពួកគេឡើយ។

មូលហេតុនៃការធ្វើបែបនេះ ក៏ដោយសារតែ Liu ចង់ឲ្យស្រ្តីទាំងមានវិបត្តិទាំងអស់ មានការយកចិត្តទុកដាក់ ជំរុញលើកកម្លាំងចិត្ត ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ធូរស្បើយពីទុក្ខវេទនាកន្លងមកដែលបានកើតឡើងដោយសារបាត់បង់គ្រួសារ ស្វាមី មនុស្សជាទីស្រលាញ់ជាដើម ដើម្បីឲ្យពួកគេមានទំនុកចិត្តជាថ្មី ផ្តល់តម្លៃឲ្យខ្លួនឯង បំភ្លេចនូវរឿងអតីតកាលឈឺផ្សាទាំងឡាយ ប្រើជីវិតរស់នៅប្រសើរឡើងវិញ។

ជួបជាមួយនាង Liu បានថ្លែងប្រាប់សារព័ត៌មានថា «ខ្ញុំត្រូវបានស្វាមីបោះបង់ចោល ហើយថែមទាំងត្រូវបានខាងក្រុមគ្រួសារ មើលងាយមើលថោក មកលើរូបខ្ញុំទៀតផង។ លើសពីនេះ ខ្ញុំក៏ធ្លាប់បានចាញ់បោកគេគ្រប់រូបភាព ជាហេតុធ្វើឲ្យខ្ញុំពិតជាចង់សម្លាប់ខ្លួនណាស់» ។

នាងបន្តថា «ប៉ុន្តែទោះបីជាយ៉ាងក្តី ស្រក់ទឹកភ្នែកគឺគ្រាន់តែជារឿងអត់ប្រយោជន៍មួយ ហើយការស្លាប់ក៏មិនមែនជាដំណោះស្រាយឡើយ។ ខ្ញុំចង់ផ្លាស់ប្តូរខ្លួនឯង ហើយប្រើប្រាស់បទពិសោធន៍ដែលខ្ញុំមាន ដើម្បីចែករំលែកជួយដល់ស្រ្តីផ្សេងៗទៀត ដែលកំពុងជួបទុក្ខផងដែ» ។

ក្នុងនោះ ក៏មានស្រ្តីម្នាក់ ដែលបានចូលរួមក្នុងពិធីខាងលើ បានលើកឡើងដែរ ប្រសិនបើខ្លួននាងស្លាប់ទៅ នៅពេលនោះឪពុកម្តាយ កូនៗនិងប្តីរបស់នាង ពួកគេច្បាស់ជាទទួលយកពុំបានឡើយ។ ដូច្នេះត្រូវតែគិតជាថ្មីម្តងទៀត រស់នៅដោយភាពរឹងមាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]