ភ្នំពេញ៖ តួអង្គ Batman ក្នុងខ្សែភាពយន្តខ្នាតធំ គឺសុទ្ធតែគ្រងសម្លៀកបំពាក់ដដែលៗ ហើយសម្តែងជាតួអង្គម៉ឺងម៉ាត់ ងងឹតៗ ស្រពាប់ស្រពោនជានិច្ច។ ពិតមែនហើយ នេះជាអ្វីដែល Batman តម្រូវឲ្យដើរតួ ប៉ុន្តែស្របគ្នានេះដែរ តើកំពូលវីរបុរសគ្រប់រូបដាច់ខាតត្រូវតែម៉ឹងម៉ាត់រហូតមែនទេ? ជាការល្អ ដែលតួអង្គ Batman ក្នុងរឿង "The Lego Batman Movie" នឹងនូវបំលាស់ប្តូរដ៏ថ្មីស្រឡាង លាយឡំនឹងភាពសប្បាយរីករាយដែលបានបាត់បង់ទៅតាំងពីយូរមក តាំងតែពីប្រភេទសេរីរឿងទូរទស្សន៍ "Batman" របស់ Adam West នាអំឡុងឆ្នាំ 1960 មកម៉្លេះ។

The Lego Batman Movie ជាស្នាដៃបែបកំប្លែងរបស់ក្រុមដែលបង្កើត "The LEGO Movie" ទូទាំងពិភលោក ហើយក៏បង្កើតជារឿងនេះដែលតួអង្គសំខាន់ៗក្នុងរឿង បានប្រមូលផ្តុំក្រុមឯទៀតមកធ្វើការផ្សងព្រេងជាមួយខ្លួន។ មានភាពចលាចល និងការផ្លាស់ប្តូរដ៏ធំមួយ បានកើតឡើងក្នុងទីក្រុង Gotham ហើយបើសិនជា Batman ចង់ជួយសង្រ្គោះទីក្រុងពីកណ្តាប់ដៃរបស់ The Joker គេត្រូវបំភ្លេចការតាំងខ្លួនជាអ្នកការពារលោកតែម្នាក់ឯង ហើយត្រូវរួមដៃជាមួយអ្នកដទៃ ឬប្រហែលជារៀនបណ្តោយខ្លះៗផងដែរ។

ឈុតឆាកកំប្លែងៗ ការរួមគ្នា របស់ Batman ភាពចម្រុះពណ៌ដ៏ស្រស់ស្អាត និងចំណុចពិសេសៗជាច្រើនទៀត នឹងបង្ហាញក្នុងរឿង The Lego Batman Movie ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]