រាជធានី​ភ្នំពេញ​ ៖ ​ទីតាំង​កត់​ឆ្នោត​តូចតាច​ ចំនួន២​កន្លែង​ត្រូវ​បាន​ សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ ចុះ​បង្ក្រាប​ដោយ​ឃាត់ ខ្លួន​ស្រី​០២​នាក់ ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦៧​ នៅ​ចំណុច​ក្នុង​ផ្សារ​ជិន​ណា​ន ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​។

​ទោះបីជា​យ៉ាងណា​ ការ​ចុះ​បង្ក្រាប​អ្នក​ទីតាំង​ កត់​ឆ្នោត​នេះ​ទទួល​ការ​រិះគន់ ព្រោះ​ថាបង្ក្រាប​ឃាត់​ខ្លួន​បានតែ​ កូនកញ្ច្រែង​តូចតាចជា​អ្នក​ ស៊ី​ឈ្មួ​ល​កត់អោយ​គេ ចំណែកឯ​មេ​ឆ្នោត​ និងអ្នក​កត់​ធំ​ៗ​ នៅ​ផ្សារ​រីករាយ ផ្សារ​ឈូក​មាស នៅ​ផ្សារ​ទឹកថ្លា និង​ផ្សារ​ដី​ហុយជាដើម កំពុង​តែ​ដំណើរការ​ដោយ​រលូន ពុំ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ឡើយ ។​ មេ​ឆ្នោត​ដែល​ល្បីឈ្មោះ​នោះ ​ត្រូវ​បាន​គេ​បង្ហើយ​អោយ​ដឹង​ថា ឈ្មោះ​លី​ន ។

អ្នក​កត់​ឆ្នោត​ដែល​ឃាត់ខ្លួន ១.​ឈ្មោះ​ប៊ូ ចំណាន អាយុ​៣៧​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ចុង​ថ្នល់​ខាងលិច​​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ ដោយ​ដកហូតបាន ​មាន​ក្រដាស​សំរាប់​កត់​កន្ទុយលេខ​មួយ​ចំនួន, ​តុ​ចំនួន​០១, ​កៅអី​ចំនួន​០១, ​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១,​ ប៊ិ​ច​ចំនួន​០២​ដើម និង​ប្រាក់​ចំនួន១៤៥,០០០​រៀល ​។

​ចំណែក​ទី​២ ​ឈ្មោះ​ប៊ុ​ន ស្រី​ល័​ក្ខ អាយុ១៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​​ ខណ្ឌ​សែន​សុខ​ ដកហូត​សម្ភា​រមួយ​ចំនួន និង​ប្រាក់​ចំនួន​១៦0,000​រៀល​ ។

តាម​មន្ត្រី​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​ពី​ប្តឹង​ពី​ល្បែងស៊ីសងកត់​ឆ្នោត​ទើប​អាជ្ញាធរ​ចុះ​បង្ក្រាប​តែ​ម្តង ​។

តាម​ចម្លើយ​សារភាព​អ្នក​ទាំង​ ០២​នាក់​បានអោយ​ដឹង​ថា ខ្លួន​គ្រាន់​ជា​អ្នក​ស៊ី​ឈ្មួ​ល​កត់​អោយ​គេ​គ្រាន់​បាន​ក្បាលកាក​ខ្លះ គ្រាន់​ទិញ​ម្ហូប​តែ​ប៉ុណ្ណោះ​ ។

អ្នក​កត់​ឆ្នោត​ទាំង​២​នាក់​ ត្រូវ​បាន​គ​ណៈ​បញ្ចា​ការ​ ឯកភាព​ខណ្ឌ​សែន​សុខ ប្រគល់​អោយ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ​ចាត់ការ​តាម​ច្បាប់​​ ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

[Update] ចប់! ការពិតអ្នកម្តាយ ជា​ឃាតករ​សោះ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ទីបំផុត​ស្ត្រី​ជា​ម្តាយ​ដែល​បី​សាកសព​កូនស្រី​ អាយុ​៣​ខែ​មក​កាន់​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ជួយ​បូជា ឬ​ក៏​បញ្ចុះសព​នោះ បាន​ឆ្លើយ​សារភាព​ហើយ​​ថា គឺ​ការ​ពិតខ្លួន​នាង​ជា​អ្នក​ធ្វើ​ឱ្យ​កូនស្រី​​ស្លាប់ ។

នេះ​បើ​តាម​ការ​អះអាង​របស់​ស្ត្រី​រូប​នេះ ឆ្លើយ​ប្រាប់​សមត្ថកិច្ច ក្រោយ​កម្លាំង​​បាន​​ព្យាយាម​សួរនាំ​តាម​ជំនាញ​​រួច​មក ស្ថិត​នៅ​កន្លែង​កោសល្យវិច័យ​សព​ នៅ​​​វត្ត​ «​តាំង​កសាង​» នោះ ។

ស្ត្រី​សង្ស័យ​ជា​ម្តាយ​​ខាងលើ មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្ត​​កំពង់ធំ សព្វថ្ងៃ​ស្នាក់នៅ​​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។

ស្ត្រី​រូប​នេះ​និយាយទៀត​​ថា កាលពី​យប់​ថ្ង​ទី​២៣ កុម្ភៈ នោះ ខ្លួន​និង​ប្តីបាន​ឈ្លោះ​យ៉ាង​ខ្លាំង រួម​ជាមួយ​នារី​ម្នាក់​ទៀត​ ដែល​​មក​​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន​។ ពេល​នោះ ខ្លួន​ខឹង​ខ្លាំង​ណាស់ ក៏​ជះ​កំហឹង​ទៅ​កូន ដោយ​បាន​វាយ​ចំ​ទ្រូង​កូនស្រី​មួយ​​ដៃ ធ្វើ​ឱ្យ​កូនស្រី​ស្រែ​ក​យំ​ពេញ​បន្ទប់ ។ ក្រោយមក ខ្លួន​ក៏​បីកូន​ចូល​បន្ទប់ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល​ស្រី ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]