(ភ្នំពេញ)៖ កញ្ញា Saho Kamiya គឺជានិស្សិតជប៉ុនមួយរូប ដែលបានចុះមកបំពេញការងារស្ម័គ្រចិត្តរយៈពេល ៥ខែនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ កញ្ញា Saho Kamiya បានបញ្ចប់ការងារស្ម័គ្រចិត្តរបស់ខ្លួននៅក្នុងខែកុម្ភៈ នេះហើយ ហើយនឹងត្រូវត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញផងដែរ។

នៅថ្ងៃបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧ កាលពីថ្ងៃទី២៣ ខែកុម្ភៈ និស្សិតជប៉ុនរូបនេះ ត្រូវបានតម្រូវឲ្យ​ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ខណៈនិស្សិតខ្មែរមួយចំនួនតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន។ ការផ្លាស់ប្តូរ​សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា រវាងនិស្សិតកម្ពុជា-ជប៉ុននេះ គឺមានគោលបំណងឲ្យនិស្សិតកម្ពុជា ជប៉ុន មានអារម្មណ៍ជ្រូតជ្រៀបពីប្រពៃណី និងស្និទ្ធស្នាលរវាងគ្នា។

កញ្ញា Saho បានបង្ហាញអារម្មណ៍ពេញចិត្តពេញថ្លើម និងស្រឡាញ់ផងដែរ ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ។ Saho មិនត្រឹមតែស្រឡាញ់ពេញចិត្តលើសម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ តែក្នុងរយៈពេលបំពេញការងារ ស្ម័គ្រចិត្តនៅស្រុកខ្មែររយៈពេល ៥ខែនេះ កញ្ញាអាចនិយាយភាសាខ្មែរបានយ៉ាងច្រើនថែមទៀតផង៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

តុលាការ​ចោទប្រកាន់អ្នកបើករថយន្ត កិនអ្នក​កាសែត​ ស្រូយ​ នីកា​ បណ្តាលឲ្យស្លាប់​, សំណុំរឿងបញ្ជូនទៅចៅក្រម បន្តនីតិវិធី

ភ្នំពេញ៖ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បានចោទប្រកាន់​បុរស​ម្នាក់​ដែល​បើក​ថយន្ត​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​លោក​ ស្រូយ​ នីកា​ អ្នក​កាសែត​រស្មី​កម្ពុជា​ និង​ទូរទស្សន៍​ CNC ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

នៅពេលនេះជនត្រូវចោទ​ និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ «លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ សម្រេច​ចោទប្រកាន់​បុរស​ឈ្មោះ​ សួន វ​ណ្ណា អាយុ​៣១​ឆ្នាំ​ ពីបទ «​បើក​បរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក​»។

សូមបញ្ជាក់ថា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។

លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួប​គ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]