ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជានៅចាំបទចម្រៀង “បេះដូងឆ្កួត” របស់តារាចម្រៀងស្រី ស៊ឹម ថៃណា បានច្បាស់ បើទោះជាមួយរយៈចុងក្រោយនេះ គាត់ពុំសូវមានវត្តមានលើកម្មវិធីសិល្បៈនានា។

យ៉ាងណាមិញ កាលពីល្ងាចមិញនេះ រូបគាត់បានជួបនូវគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវមុខព្រះបរមរាជវាំង ដែលបណ្ដាលឲ្យរថយន្តរបស់គាត់ ខូចខាតផ្នែកខាងមុខ។

ពិតប្រាកដណាស់ថា គ្រោះថ្នាក់ចរាចរណ៍គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ តែប្រសិនបើជួបហើយ នរណាក៏ចង់ដោះស្រាយវាដោយសន្តិវិធីដែរ ព្រោះជួនកាលរឿងតូចទេ តែបើមានម្នាក់តឹងសរសៃក នោះនឹងអាចបង្កើតជារឿងធំទៅវិញ។

ដោយឡែក សម្រាប់កញ្ញាស៊ឹម ថៃណា​ វិញ បន្ទាប់ពីមានគ្រោះថ្នាក់នាងក៏បានអធ្យាស្រ័យ ដល់អ្នកបង្ក ព្រោះនាងក៏គិតដែរថាគ្មាននរណាចង់មានរឿងនោះទេ ដោយនាងពុំបានទារសំណងថ្លៃខូចខាតអ្វីពីអ្នកបង្កឡើយ។

ក្រោយកើតហេតុ នាងក៏បានបង្ហោះសារមួយ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា “មនុស្សយើងទោះបីរឿងកើតឡើងធំប៉ុណ្ណា ក៏អាចដោះស្រាយបានដែរ សំខាន់លើការនិយាយគ្នា ការយោគយល់ ការអធ្យាស្រ័យ ដោយ ហេតុយើងសុទ្ធតែជាខ្មែរដូចគ្នា”។ 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

តារាទាំង៣ដួងនេះ ត្រូវចោរក្នុងក្រុមលួចលុយអស់ នៅអូស្រ្តាលី!

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានទៅច្រៀងនៅឯប្រទេសអូស្រ្តាលី ជាមួយនឹងតារាខ្មែរជាច្រើនរូបផ្សេងទៀត ដូចជា លោក អេឡិច ចិត្រា លោក ម៉ាដូណា និងកញ្ញា សាន សុម៉ាលីជាដើម ហើយបើគិតមកទល់ពេលនេះ គឺមានរយៈពេលជិតមួយសប្តាហ៍ហើយ។

ទន្ទឹមនឹងទទួលបានជោគជ័យនេះផងដែរ ក៏ស្រាប់តែម្សិលមិញនេះ តារាស្រី កញ្ញា នៅ សូនីតា បានបង្ហោះសារបង្ហាញពីការសោកស្តាយ និងការហួសចិត្តជាខ្លាំង ដោយនាងជាមួយនឹង សមាជិកក្រុម២នាក់ទៀត គឺលោក អេឡិច ចិត្រា ព្រមទាំងកញ្ញា សាន សុម៉ាលី ត្រូវបានមនុស្សក្នុងផ្ទះដែលបានស្នាក់នៅជាមួយគ្នា នៅឯប្រទេសអូស្រ្តាលីនោះ លួចលុយរបស់ពួកគេអស់មួយចំនួនធំ។

ដោយក្នុងនោះនាងបានសរសេរថា៖

«មួយជីវិតនេះស្អប់ណាស់ ពពួកមនុស្សមានដៃ មានជើង មកដល់នេះហើយមានចោរទៀតអាសូរតែចោរនៅឆ្ងាយ ចោរក្នុងក្រុមជាមួយគ្នា លើកដៃយកកើតវី លួចឡើង 3 នាក់ម៉ង គេខំរក ឯងខំលួច យកទៅចុះលោកចោរអើយអោយជ្រះចង្រៃ ស្តាយខ្លាំងណាស់ព្រោះលុយញើសឈាមខ្ញុំ មិនដែលផុសរញ៉េរញ៉ៃច្រើនទេ ថ្ងៃនេះសុំព្រលះចឹងម្តង »។

ទោះជាយ៉ាងណា កញ្ញា នៅ សូនីតា មិនបានបង្ហើបទេថាជាអ្នកណា ប៉ុន្តែនាងពិតជាហួសចិត្តខ្លាំងមែនទែន ខណៈខំទុកចិត្តទៅធ្វើការជាមួយគ្នាដល់ឆ្ងាយ រស់នៅរួមសុខរួមទុក្ខជាមួយគ្នា ក្រោមដំបូលតែមួយដាច់ឆ្ងាយពីផ្ទះ ប៉ុន្តែបែរជាជួបនឹងរឿងដែលមិននឹកស្មានដល់ដូច្នេះទៅវិញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា