ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឯអគារ Raintree Cambodia មានការរៀបចំព្រឹត្តការណ៍បច្ចេកវិទ្យាមួយ ដែលមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកវិនិយោគ  សហគ្រិន និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា ដើម្បីស្តាប់បទបង្ហាញ និងសួរសំនួរទៅកាន់វាគ្មិនជាតិនិងបរទេសជាច្រើនរូប ដែលសុទ្ធសឹងតែជាស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តការណ៍លើកដំបូងបំផុតនេះ រៀបចំឡើងដោយ Startup&Angels និងសហការរៀបចំដោយ Khmerload និង 360 Ads ព្រមទាំងមានការឧបត្តម្ភដោយក្រុមហ៊ុន Smart Axiata។

នៅក្នុងព្រឹត្តការណ៍នេះ អ្នកចូលរួមបានស្តាប់នូវប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជា និងបរទេស អំពីការចាប់ផ្តើមដំបូងរហូតដល់ទទួលបានជោគជ័យ និងទទួលបានការវិនិយោគ។ លើសពីនេះទៀត ពួកគេបានជួបផ្ទាល់ និងទំនាក់ទំនងគ្នា ផ្លាស់ប្តូរគំនិតយោបល់ និងជជែកពិភាក្សាស្វែងយល់ពីគ្នាទៅវិញទៅមក។

វាគ្មិនដែលចូលរួមមានដូចជា លោកអ៊ិន វិចិត្រ ជាសហស្ថាបនិក និង CEO ក្រុមហ៊ុន Mediaload, លោក Shivam Tripathi ជាសហស្ថាបនិក និង CEO របស់វេបសាយ CamboTicket, លោក Axel Peyriere ជាដៃគូក្រុមហ៊ុន Wombat Capital, លោក Jon Yau ជាំស្ថាបនិកវេបសាយ StockPhoto, លោកអ៊ិន មាន សហស្ថាបនិកវេបសាយ KhmerHome, លោក Maxime Rosburger ជាសហស្ថាបនិកវេបសាយ MealTemple, លោក Langda Chea ជាស្ថាបនិកវេបសាយនិងកម្មវិធី BookMeBus, លោក សុខ សុភ័ក្រមង្គល ជាសហស្ថាបនិក និង CEO ក្រុមហ៊ុន Codingate, អ្នកស្រី Klara Grintal ជាអ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុន MATCHSTIX & MJAMS, លោក ឃឹម បូរ៉ា ជា Investment Manager នៅក្រុមហ៊ុន Mekong Strategic Partners៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]