(កំពត)៖ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ សុខៗស្រាប់តែចងក ធ្វើអត្តឃាតដោយគ្មានអ្នកណា ម្នាក់ដឹងពីមូលហេតុច្បាស់លាស់ ខណៈមកពីដឹកគោចូលផ្ទះវិញ នៅម៉ោង០៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចដើមព្រីង នៅខាងជើងឈៀងខាងកើតផ្ទះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលជំបាញព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហេង ដារ៉ា ឋានៈអនុសេនីយ៍ទោ ជាមន្ដី្រប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកណ្ដោលនៃស្រុកទឹកឈូ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុ។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា ជនរងគ្រោះ មុនកើតហេតុ គាត់ដើរទៅដឹកគោមកផ្ទះវិញ ស្រាប់តែមកដល់ចំណុចហេតុការណ៍ខាងលើ ជនរងគ្រោះ បានយកខ្សែគោនោះមកចងកភ្ជាប់ទៅនឹង ដើមព្រីងចំណុចកើតហេតុ ចៃដន្យប្រជាពលរដ្ឋអ្នកនៅជិតខាងឃើញ ក៏មកជួយតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការបញ្ជាក់ពីកម្លាំងនគរបាលជំនាញ ដែលចុះមកធ្វើកោសល្យវិច្ច័យ សន្និដ្ឋានថា ជនរងគ្រោះចងក ធ្វើអត្តឃាត មូលហេតុមានជម្ងឺប្រចាំកាយទេ។ ផ្ទុយពីអបិយជំនឿបុរាណ ដែលថាសង្ស័យអាចមានកំរោលចូល៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អ្នកបើក​រថយន្ត បុក​អ្នកកាសែត​រស្មីកម្ពុជា​ស្លាប់ ត្រូវ​សមត្ថកិច្ច​​បញ្ជូន​មកតុលាការ​ក្រុងភ្នំពេញ

(ភ្នំពេញ)៖ ជនបង្ក​ ដែលបើករថយន្តបុក​ លោក​ ​ស្រូយ​ នីកា អ្នកកាសែតរស្មីកម្ពុជា និងជាបុគ្គលិកទូរទស្សន៍ CNC​ បណ្តាលឱ្យស្លាប់​នោះ ត្រូវបានសមត្ថកិច្ច ​បញ្ជូន​មក​តុលាការ​ រាជធានីភ្នំពេញហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ។​ ជនបង្ក​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សូមបញ្ជាក់ថា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។

លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួប​គ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]