ខេត្តពោធិ៍សាត់ ៖ នារី​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​អុំទូក​ទៅ​បត់ជើងធំ​នៅ​ក្នុង​ព្រៃរនាម​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ត្រូវ​បុរស​ពោះម៉ាយ​កូន​០៤ ចាប់រំលោភ​លើ​កាណូត រហូត​បាន​សម្រេច ។ ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប តាំងពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​មក​ម្ល៉េះ នៅ​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ ប៉ុន្តែ​នារី​រង​គ្រោះ ទើបតែ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​២៣ នេះ​ទេ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​កំហូច​នេះ​តែ​ម្ដង​។

នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្នា​អ​ន្សា​រ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ឹម កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ មានកូន​០៤​នាក់ ប្រុស​០២ ស្រី​០២ រស់នៅ​ផ្ទះ​អណ្ដែត​ទឹក​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ​នោះ​ដែរ​។

តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ដែល​បាន​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នាង​បាន​អុំទូក​ទៅ​បត់ជើងធំ​ម្នាក់ឯង​នៅ​ព្រៃ​លិច​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្ទះ ខណៈនោះ​ពេល​ដែល​នាង​កំពុង​បត់ជើង ស្រាប់តែ​ឈ្មោះ​អ៊ឹម កុសល ដែល​ជា​បុរស​ពោះម៉ាយ​កូន​០៤​បាន​បើកកាណូត​សំដៅ​មក​។ ពេល​មក​ដល់​បាន​ចាប់​នាង​ក្រៀក​ឡើង​លើ​កាណូត​ធ្វើ​សកម្មភាព​រំលោភ​ទាំង​កម្រោល​រហូត​បាន​សម្រេច រួច​ហើយ​បើកកាណូត​ទៅ​វិញ​បាត់ ដោយ​គំរាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទាំងអស់​។ ដោយសារ​ខ្លាច​គេ​វាយ​ធ្វើបាប​នៅ​ថ្ងៃ​កើតហេតុ​នោះ នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ទាំងអស់ លុះ​មក​ដល់​ថ្ងៃ​ទី​២៣ ទើប​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ពោះម៉ាយ​នោះ​តែ​ម្ដង​។

ជនសង្ស័យ​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចប់! ការពិតអ្នកម្តាយ ជា​ឃាតករ​សោះ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ទីបំផុត​ស្ត្រី​ជា​ម្តាយ​ដែល​បី​សាកសព​កូនស្រី​ អាយុ​៣​ខែ​មក​កាន់​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ជួយ​បូជា ឬ​ក៏​បញ្ចុះសព​នោះ បាន​ឆ្លើយ​សារភាព​ហើយ​​ថា គឺ​ការ​ពិតខ្លួន​នាង​ជា​អ្នក​ធ្វើ​ឱ្យ​កូនស្រី​​ស្លាប់ ។

នេះ​បើ​តាម​ការ​អះអាង​របស់​ស្ត្រី​រូប​នេះ ឆ្លើយ​ប្រាប់​សមត្ថកិច្ច ក្រោយ​កម្លាំង​​បាន​​ព្យាយាម​សួរនាំ​តាម​ជំនាញ​​រួច​មក ស្ថិត​នៅ​កន្លែង​កោសល្យវិច័យ​សព​ នៅ​​​វត្ត​ «​តាំង​កសាង​» នោះ ។

ស្ត្រី​សង្ស័យ​ជា​ម្តាយ​​ខាងលើ មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្ត​​កំពង់ធំ សព្វថ្ងៃ​ស្នាក់នៅ​​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។

ស្ត្រី​រូប​នេះ​និយាយទៀត​​ថា កាលពី​យប់​ថ្ង​ទី​២៣ កុម្ភៈ នោះ ខ្លួន​និង​ប្តីបាន​ឈ្លោះ​យ៉ាង​ខ្លាំង រួម​ជាមួយ​នារី​ម្នាក់​ទៀត​ ដែល​​មក​​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន​។ ពេល​នោះ ខ្លួន​ខឹង​ខ្លាំង​ណាស់ ក៏​ជះ​កំហឹង​ទៅ​កូន ដោយ​បាន​វាយ​ចំ​ទ្រូង​កូនស្រី​មួយ​​ដៃ ធ្វើ​ឱ្យ​កូនស្រី​ស្រែ​ក​យំ​ពេញ​បន្ទប់ ។ ក្រោយមក ខ្លួន​ក៏​បីកូន​ចូល​បន្ទប់ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល​ស្រី ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]