ថៃ៖ សម្រាប់គូស្នេហ៍មួយគូ ដែលរៀបនឹងចូលរោងការក្នុងពេលឆាប់នេះ គ្មានអ្វីដែលអាចធ្វើឲ្យពួកគេសប្បាយជាងការដើរលេង នៅក្នុងទីក្រុងបាងកក ក្រេបរសជាតិស្រាបៀរដ៏ឈ្ងុយឆ្ងាញ់នោះទេ។

លោក Sanit Nithikultanon អ្នកជំនាញថតរូប Pre-wedding នៅក្នុងប្រទេសថៃម្នាក់ បានចែករំលែករូបភាព Pre-wedding ថ្មីៗជាច្រើននៅលើគេហទំព័រហ្វេប៊ុករបស់លោក  ដែលគេឃើញមានគូស្នេហ៍មួយគូ ឈ្មោះថា Tee និង Mine កំពុងរីករាយជាមួយនឹងការផឹកស្រាបៀរស្ទើរ គ្រប់ម៉ាកទាំងអស់នៅក្នុងប្រទេសថៃ និងមានការថើបគ្នាថែមទៀតផង។

មុនពេលធ្វើការថតរូបទាំងនោះ អ្នកជំនាញថតរូបម្នាក់នេះ បានជួបជាមួយលោក Tee ដែលជាអនាគតកូនកម្លោះ ដើម្បីពិភាក្សាអំពីអ្វីដែលគេចង់បានសម្រាប់រូប Pre-wedding របស់គេ។

លោក Tee បាននិយាយថាទៅកាន់លោក Sanit ថា “Sanit! ខ្ញុំចង់បានការថតរូបមូយដែលសាមញ្ញ។ ខ្ញុំចូលចិត្តពិធីជប់លៀង និងផឹកស្រាបៀរ។ ខ្ញុំចូលចិត្តវាណាស់ គឺខ្ញុំចូលចិត្តផឹកស្រាបៀរ។ លោកគិតយ៉ាងមិចដែរ បើសិនជាពួកយើងថត ដោយគ្រាន់តែដើរលេងនៅម្តុំៗនេះ ហើយផឹកស្រាបៀរនោះ”។

បើតាមលោក Sanit វិញបានឲ្យដឹងថា “នៅថ្ងៃដែលពួកយើងទៅថតនោះ ខ្ញុំពិតជាចង់ធ្វើឲ្យកូនកម្លោះស្រវឹងខ្លាំងណាស់។ ខ្ញុំបានឲ្យគាត់ផឹកស្រាបៀរជាច្រើន....”

“អាចនិយាយបានថា ស្រវឹងគ្រប់គ្នាតែម្តង ទាំងអ្នកថត អ្នកត្រូវគេថត និងសូម្បីតែជំនួយការថត ហាហា...”
សូមទស្សនារូប Pre-wedding របស់ Tee និង Mine នៅខាងក្រោម៖ 

ក្រឡេកមកមើលព័ត៌មានគូរឲ្យចាប់អារម្មណ៍មួយទៀត៖ 

ចិន៖ កុមារីអាយុ៨ឆ្នាំមួយរូបព្យាយាមញ៉ាំអាហារជាច្រើន ដើម្បីឲ្យខ្លួនឡើងទម្ងន់ និងដើម្បីបំពេញតាមលក្ខខណ្ឌរបស់គ្រូពេទ្យ សម្រាប់ការបរិច្ចាគខួរឆ្អឹងទៅម្តាយរបស់នាងដែលកំពុងតែឈឺ

កុមារី Xiao Huixuan ជនជាតិចិន ឡើងបាន៥គីឡូរួចមកហើយ ក្នុងរយៈពេលមិនដល់២ខែផង បន្ទាប់ពីនាងបានរកឃើញថា នាងអាចបរិច្ចាគខួរឆ្អឹងរបស់នាងទៅម្តាយរបស់នាងបាន។ ម្តាយរបស់កុមារីរូបនេះ ឈ្មោះ Ba Lili កើតជំងឺំមហារីកឈាម (ឈាមស ស៊ីឈាមក្រហម) តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

បើយោងទៅតាមសារព័ត៌មាន China daily បានឲ្យដឹងថា នៅក្នុងចំណោមសាច់ញាតិរបស់អ្នកស្រី Ba ទាំងអស់ មានតែកូនស្រីរបស់អ្នកស្រីម្នាក់ប៉ុណ្ណោះ ដែលមានលទ្ធភាពអាចបរិច្ចាគខួរឆ្អឹងឲ្យអ្នកស្រីបាន។

ប៉ុន្តែក្មេងស្រីម្នាក់នេះ អាចបរិច្ចាគខួរឆ្អឹងទៅម្តាយបាន លុះត្រាតែនាងមានទម្ងន់ចាប់ពី ៣០គីឡួក្រាមឡើងទៅ។ រហូតមកដល់ពេលនេះ នាងព្យាយាមញ៉ាំរហូតឡើងដល់ ២៩គីឡួក្រាមហើយ។

រយៈពេល២ខែបន្ទាប់ពីការឡើងគីឡូ កុមារី Xiao ត្រូវបានគ្រូពេទ្យយកខួរឆ្អឹងទៅពិនិត្យមើល នៅឯមន្ទីរពេទ្យ Peking University People's Hospital នាទីក្រុងប៉េកាំង។

ដោយសារតែនាងមានអាយុតិចពេក ដូច្នេះនាងមិនអាចទទួលយកការចាក់បញ្ជូលថ្នាំស្ពឹកបានឡើយ។

គ្រូពេទ្យបាននិយាយថា លទ្ធផលនៃការពិនិត្យនឹងបានដឹងច្បាស់ក្នុងរយៈពេល១ ឬ២ សប្តាហ៍។ គ្រូពេទ្យបានបន្ថែមថា វាអាចទៅរួច ដែលកុមារីម្នាក់នេះនឹងមិនអាចបរិច្ចាគខួរឆ្អឹងទៅម្តាយរបស់នាងបាន បើសិនជាលទ្ធផលនៃការពិនិត្យនោះ បង្ហាញថា នាងមិនអាចបំពេញតាមអ្វីដែលយើងត្រួវការ។

គ្រូពេទ្យបានបន្ថែមទៀតថា “មិនខ្វល់ថា លទ្ធផលទៅជាយ៉ាងណានោះទេ ក្មេងស្រីម្នាក់នេះ ពិតជាក្លាហានក្នុងការជួយម្តាយរបស់នាងណាស់”។

ក្មេងស្រី Xiao បាននិយាយថា ការយកខួរឆ្អឹងនោះពិតជាឈឺខ្លាំងណាស់ ប៉ុន្តែ “ខ្ញុំមិនយំទេ ព្រោះ ម៉ាក់របស់ខ្ញុំនឹងពិបាកចិត្ត បើសិនជាគាត់បានលឺខ្ញុំយំ”។

ចំនែកឯអ្នកស្រី Ba វិញបាននិយាយថា “នៅពេលដែល Xiao ចេញពីបន្ទប់នោះ គេបែកញើសជោគខ្លួន ព្រោះតែគេទ្រាំនូវភាពឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ នាងបានប្រាប់ខ្ញុំថា វាមិនឈឺទេ”។

អ្នកស្រីបានបន្ថែមទៀតថា “ខ្ញុំបានប្រាប់នាង ឲ្យព្យាយាមគិតពីអ្វីដែលល្អៗនៅក្នុងជីវិត បើទោះបីជាមានអ្វីកើតឡើងមិនល្អចំពោះការវះកាត់របស់ខ្ញុំក៏ដោយ។ នាងបានអោបខ្ញុំ ហើយលើកទឹកចិត្តខ្ញុំឲ្យក្លាហានឡើង”។

“នាងតែងតែនិយាយពាក្យមួយចំនូនមកកាន់ខ្ញុំ ដើម្បីកាត់បន្ថយភាពឈឺរបស់ខ្ញុំ។ នាងតែងតែនិយាយថា «ខ្ញុំស្រឡាញ់ម៉ាក់» ដើម្បីឲ្យខ្ញុំកាន់តែរឹងមាំ”។

អ្នកស្រី Ba ក៏បាននិយាយទៀតដែរថា អ្នកស្រីត្រូវបានយកចិត្តទុកដាក់ និងមើលថែរក្សាមនុស្សល្អៗជាច្រើនដូចជា គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកក្រៅមួយចំនួនទៀតដែលបានជួយតាមរយៈការបរិច្ចាគលុយ។

កុមារី Xiao បាននិយាយជាចុងក្រោយថា “ខ្ញុំនឹងស៊ូទ្រាំនូវភាពឈឺចាប់គ្រប់យ៉ាង ដើម្បីជួយសង្គ្រោះជីវិតម៉ាក់របស់ខ្ញុំ។ ខ្ញុំស្រឡាញ់ម៉ាក់ ហើយខ្ញុំត្រូវតែជួយគាត់”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]