ភ្នំពេញៈ តារា​សម្ដែង​ស្រី​រូបស្រស់ សោភានិយម​ស្លៀក​សិចស៊ី​ កញ្ញា ដួង​ ម៉ានិច បានធ្វើឲ្យទស្សនិកជន កោតសរសើរមិន ដាច់ពីមាត់តែម្តង ដោយក្នុងនោះកញ្ញា បានសម្តែងឈុតងូតទឹកពាង ក្នុងផ្ទះខ្ទមស្រុកស្រែបញ្ចេញសាច់ខ្ចី ដែលមើលហើយ គួរឲ្យសរសើរនូវទេពកោសល្យ របស់កញ្ញា ។

យើងសង្កេតឃើញថា ដើមឆ្នាំ២០១៧ នេះ ​តារាស្រីចូលចិត្តភាពសិចស៊ី​ កញ្ញា ដួង​ ម៉ានិចហាក់ដូចជាឡើង កូដស្រឺតៗតែម្តង នៅក្នុងរង្វង់សិល្បៈ មិនថា អាជីពអ្នកចម្រៀង អាជីពសម្តែង និងថតម៉ូតជាដើម។ បន្ទាប់ពីចាប់​បាន​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត​ ភាគ​លើក​ដំបូងតាមរយៈការ​សម្ដែង ​វីដេអូ​ខារ៉ាអូខេ​បទ នារីសក់​ខ្លី និង​ការងារ​សិល្បៈ ​មួយ​ចំនួន​ទៀត​។តារាស្រីសម្តែងស្រី រូបស្រស់សោភា ដែលចាប់បានតំណែង តួឯកស្រីឈ្មោះនាង នី និងត្រូវជាប្រពន្ធពស់កេងកង ផងដែរនោះ កញ្ញា ដួង ម៉ានិច បានធ្វើឲ្យទស្សនិកជន ព្រឺរោមតែម្តងដោយក្នុងនោះកញ្ញាបាន សម្តែងឈុតងូតទឹកក្នុងផ្ទះខ្ទមបែបស្រុកស្រែ បញ្ចេញសាច់ខ្ចី ដែលមើលហើយ គួរឲ្យសរសើរ នូវទេពកោសល្យរបស់កញ្ញា ដែលកញ្ញាអាចសម្តែងបាន គ្រប់ទំរង់ដូចជាកាច ឆ្នាស់ឆ្នើម សុភាពរាប សារ ស្លូតបូតរមទម្យ ស៊ិចស៊ីជាដើម ។

ក្នុងសាច់រឿង «ពស់កេងកង» ដែលកំពុងថតជិតចប់នេះ បើតាមការបង្ហាញឈុតខ្លះ ឲ្យឃើញថាឈុតខ្លះៗនៃរឿងនេះ គឺពិតជាល្អមើល ជក់ចិត្តមែនទែន ព្រោះថាមានឈុតដេកជាមួយ នឹងសត្វពស់ថ្លាន់ពិតៗ ហើយព្រមទាំងឈុតស៊ីអារម្មណ៍ ដទៃៗទៀតផងដែរ ។

សូមជម្រាបថា តារាសម្តែងវ័យក្មេង ចូលចិត្តបង្ហាញដើមទ្រូង ជាដើមទុន កញ្ញា ដួង ម៉ានិច បានគ្រងតំណែងជាតួស្រីឈ្មោះនាងនី ដើរតួជាប្រពន្ធពស់ នៅក្នុងពេលថតរឿង «ពស់កេងកង» ខណៈពេលកំពុងថតស្រាប់តែជួបរឿង ភ្ញាក់ផ្អើលមួយ ដោយភ្លាមៗស្រាប់តែកាមេរ៉ាថតរឿងបើកលែងចេញ នៅក្នុងប្លង់ដែលនាងត្រូវថត ក្នុងឈុតសត្វពស់កេងកង ចាប់រំលោភ ៕

ប្រភព៖ Lookingtoday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រវាងតារាខ្មែរ ដួង លីនដា និងនារីថៃម្នាក់នេះ តើអ្នកណា មុខស្រដៀង Davika ជាង?

ជាការពិត នារីភាគច្រើន តែងតែស្រលាញ់ និងចង់បាន ទម្រង់មុខរាងជាអក្សរV ដូចតារាស្រីថៃដ៏ល្បី នាង Davika ដែលអ្នកខ្លះ សុខចិត្តទៅកែសម្ផស្ស ដើម្បីឲ្យមុខដូចនាងក៏មានផងដែរ។

សម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹងប្លែកអារម្មណ៍ ដែលខ្មែរឡូត នឹងលើកយក ពីតារាខ្មែរមួយដួង ឈ្មោះ កញ្ញា ដួង លីនដា និងនារីថៃម្នាក់ ដែលពួកគេ កំពុងត្រូវបានមហាជនចាប់អារម្មណ៍ថា មុខស្រដៀងនឹង តារាស្រីថៃ Davika។

ជាពិសេស ស្រីស្អាតទាំងពីរនាក់នេះ មិនត្រឹមតែ មានមុខដូចនឹងDavika ប៉ុណ្ណោះទេ សូម្បីតែ នៅពេលញញឹម ស្ទាយថត ឬតុបតែងខ្លួនរបស់ពួកគេ ក៏ស្រដៀងគ្នាដែរ ជាមួយនឹង ម៉ូតសក់បែបមូលរួញ ឬពុះកណ្តាលជាដើម៕

ចុះចំណែកប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ ចំពោះអ្នកទាំងពីរ តើអ្នកគិតថា មួយណា មុខស្រដៀងនឹង តារាស្រី Davika ជាង? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច