ភ្នំពេញ៖ បច្ចុប្បន្នកាហ្វេបានក្លាយជាភេសជ្ជៈដ៏ពេញនិយម  ខណៈដែលប្រជាជន គ្រប់វ័យក្នុងប្រទេសកម្ពុជាយើង ក៏មានទំនោរទៅរកភេសជ្ជៈមួយប្រភេទនេះផងដែរ។ អ្នកបរិភោគកាហ្វេមានជំនឿជឿជាក់ថា កាហ្វេនឹងអាចផ្ដល់ថាមពល និងភាពស្រស់ថ្លាសម្រាប់ពួកគាត់ពេញមួយថ្ងៃ  ខណៈដែលអ្នកខ្លះត្រូវការកាហ្វេជាចាំបាច់ ដើម្បីធ្វើឲ្យគាត់មានថាមពលគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារ។

ស្របពេលដែល ចំនួនអ្នកពិសាកាហ្វេមានការកើនឡើងកាន់តែខ្ពស់ យើងឃើញថាកាកសំណល់ដែលបន្សល់ពីឧបករណ៍សម្រាប់វេចខ្ជប់កាហ្វេទាំងនោះ ក៏មានការកើនឡើងព្រមៗគ្នា ដែលវាអាចជះជាផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់យើងគ្រប់គ្នាផងដែរ ដោយសារតែផ្លាស្ទិចទាំងនោះមិនបានរលាយចូលទៅក្នុងដីទេ តែផ្ទុយទៅវិញវាបានរាយប៉ាយគ្រប់ទីកន្លែង។ បើទោះបីជា អាជ្ញាធរបានមានវិធានការលើការគ្រប់គ្រងផ្លាស្ទិចទាំងនោះយ៉ាងណាក៏ដោយ ក៏វាមិនអាចគ្រប់គ្រាន់ដែរ ប្រសិនបើគ្មានការចូលរួមពីយើងទាំងអស់គ្នាទេនោះ។

ដោយមានការព្រួយបារម្ភ លើបញ្ហានេះ រទេះកាហ្វេមួយឈ្មោះ Aziza coffee បានផ្ដួចផ្ដើមនូវគំនិតដ៏ល្អប្រសើរមួយ ដែលអាចជួយបំផុសគំនិតយល់ដឹង អំពីកំប៉ុងផ្លាស្ទិចដែលយើងប្រើប្រាស់យកច្រកកាហ្វេជារៀងរាល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ អ្វីដែលពិសេសនោះ រាល់ពេលដែលលោកអ្នកយកដប ឬកំប៉ុងផ្លាស្ទិចចាស់ៗដែលអ្នកប្រើរួចនោះយកទៅឲ្យរទេះកាហ្វេមួយនេះ  អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២៥% លើគ្រប់មុខភេសជ្ជៈទាំងអស់។

ប្អូនស្រី Vorn Sreyneang ជាអ្នកលក់កាហ្វេនេះឲ្យដឹងថា “ពួកគាត់ធ្វើបែបនេះ ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់គ្នា ឲ្យរួមចំណែកកាត់បន្ថយការប្រើផ្លាស្ទិច ”។

ចំណែកឯបងប្រុស Sambath Chan ជានិស្សិត និងជាអតិថិជនរបស់ហាងនេះក៏មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា “គំនិតនេះពិតជាល្អ ដែលវាអាចជួយដល់បរិស្ថានហើយគ្រប់គ្នាក៏ទទួលបានកាហ្វេដែលមានរសជាតិឆ្ងាញ់ និងទទួលបានការបញ្ចុះតម្លៃថែមទៀត ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាល្អម្យ៉ាងដែរ។ លើសពីនេះ គាត់ក៏បានបន្ថែមថា គ្រាន់តែយើងផ្លាស់ប្ដូរឥរិយាបថបន្តិច យើងអាចទទួលបានកាហ្វេដែលមានតម្លៃថោកហើយ ព្រមទាំងចូលរួមចំណែកជួយបរិស្ថានទៀត។

យ៉ាងណាមិញ រទេះកាហ្វេ Azizaនេះអាចទទួលបានសំបកផ្លាស្ទិចប្រមាណ ៣០០ក្នុងមួយខែ ហើយគាត់យកសំបកទាំងនោះទៅឲ្យហាងកែច្នៃនានាក្នុងទីក្រុង។

ជាចុងក្រោយ គំនិតផ្ដួចផ្ដើមក្នុងការទទួលសំបកផ្លាស្ទិចនេះ បានធ្វើឲ្យបរទេសបានចាប់អារម្មណ៍លើគំនិតដ៏ប្រសើរចំពោះបរិស្ថាន ព្រោះបើគ្មានការចូលរួមពីពលរដ្ឋទេ បរិស្ថានទាំងមូលមិនអាចស្រស់បំព្រងបានឡើយ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ AJ+

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ពិតជាប្លែក! «iPad Coffee» ហាងកាហ្វេទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលមានដាក់ iPad ឲ្យអតិថិជនលេងដោយសេរី ឥតគិតថ្លៃ!

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ហាងកាហ្វេ «iPad Coffee» បានចាប់បើកសម្ពោធអាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាហាងកាហ្វេដំបូងបង្អស់ក្នុងស្រុក មានបំរើសេវាកម្ម iPad ដាក់លេងដោយសេរី ឥតគិតថ្លៃ ជូនអតិថិជន។

នៅក្នុងពិធីសម្ពោធនេះដែរ មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះក៏មានតារាចម្រៀង តារាសម្តែងល្បីៗបានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។ មិនថែមតែប៉ុណ្ណោះ កម្មវិធីក៏មានការចែកជូន Free នូវភេសជ្ជៈ សម្រាប់ភ្ញៀវកិត្តិយសទទួលទានទៀតផង។

ហាង iPad Coffee គឺជាហាងកាហ្វេទំនើបដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបានផ្តល់ iPad ចំនួន៣០គ្រឿង ជូនអតិថិជនលេងដោយឥតគិតថ្លៃ។ ចំនែកឯខាងផ្នែកសេវាកម្មវិញ iPad Coffee បានផ្តោតលើតម្រូវការរបស់អតិថិជនទាំង៣យ៉ាងមានដូចជា៖ សេវាកម្ម iPad ឥតគិតថ្លៃ ល្បឿនអុិនធើណេត និងជាពិសេស រសជាតិកាហ្វេអីុតាលីដ៏ឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យ។

ទាក់ទងនឹងសេវាកម្មក្នុងហាងនេះ iPad Coffeeបានកុម្ម៉ង់ទិញនូវម៉ាស៊ីនកាហ្វេទំនើប និងគ្រាប់កាហ្វេដែលនាំចូលមកពីប្រទេសអីុតាលី ដែលជាក្រុមហ៊ុនមានអាយុកាលជាង១០០ឆ្នាំមកហើយ ទៅលើបច្ចេកវិទ្យាកាហ្វេនេះ និងថែមទាំងទទួលការពេញនិយមលើពិភពលោកទៀតផង។ ក្រៅពីកាហ្វេដែលមានរសជាតិឆ្ងាញ់ ហាង iPad Coffee ក៏មានភេសជ្ជៈផ្ទាល់ខ្លួនពិសេសផងដែរ ហើយជឿជាក់ថាអតិថិជនទាំងអស់ក៏មិនទាន់បានសាកល្បងដែរ នោះគឺ iPad Coffee Tea Shake ។

លោក កៅ ទ្រី ដែលជាអ្នកគ្រប់គ្រងផ្ទាល់បានបញ្ជាក់ថា ហាងកាហ្វេនេះ គឺលោកមានគោលបំណងចង់បើក តាំងពីនៅរៀនមកម្ល៉េះ ហើយបើតាមបទពិសោធន៍លោកផ្ទាល់ បានយល់ថា ដោយសារតែ កាលពីនៅរៀន គឺគ្មានសម្ភារៈទំនើបៗណា ដែលអាចធ្វើការស្រាវជ្រាវសិក្សា ដូចសម័យនេះទេ ដូច្នេះហើយទើបលោកមានគំនិតមួយ បើកហាងកាហ្វេ ដែលបំពាក់ដោយ iPad ជាច្រើនសម្រាប់អតិថិជន និងជាពិសេសយុវវ័យតែម្តង។ ក្នុងគោលបំណងរបស់ iPad Coffee គឺមានគោលដៅខ្ពស់ ដើម្បីបំរើនូវតម្រូវការរបស់អតិថិជន និងចង់ឲ្យអតិថិជនទាំងអស់ជួយគាំទ្រផងដែរ។

ហាង iPad Coffeeនឹងបើកដំណើរការអាជីវកម្មចាប់ពីថ្ងៃទី២២ ខែកញ្ញានេះតទៅ ជាមួយនឹង Promotion ពិសេសៗជាច្រើន។ ក្នុងសប្តាហ៍ដំបូង iPad Coffee នឹងបញ្ចុះតម្លៃរហូតដល់ ៤០% គ្រាន់តែអតិថិជន Share និង Check-in នៅហាង iPad Coffee នេះ។ ម្យ៉ាងវិញទៀត iPad Coffee ក៏បានបង្កើត Card VIP Member ផងដែរសម្រាប់អតិថិជន ដោយបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ខែដំបូងទៀតផង។

ដូច្នេះប្រសិនជាអតិថិជនចង់សាកនូវកាហ្វេដែលមានបម្រើសេវាកម្ម iPad លេងដោយសេរីនេះ ងាយស្រួលណាស់ ដែល iPad Coffee មានទីតាំងស្ថិតនៅកែងស្តុបផ្សារមាន់អាំង ទល់មុខមន្ទីរពេទ្យវុិតូរី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]