បរទេស៖ កាលពីពេលថ្មីៗនេះ រូបភាពត្រីមួយក្បាល ដែលមានព្រុយមើលទៅដូចជាសក់ក្បាល ប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំ ត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតពេញបណ្តាញអ៊ិនធើណេត ហើយមានមនុស្សជាច្រើនអត់ទ្រាំទប់សំណើចមិនបាន ដោយសារស្រដៀងខ្លាំងពេក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់ពីរូបភាពត្រីមួយក្បាលនោះល្បីមិនទាន់បានប៉ុន្មានផង ស្រាប់តែរូបភាពត្រីសមុទ្រ ចំនួន៩ សន្លឹកទៀត ត្រូវបានបង្ហាញចេញមក ដោយអមជាមួយនឹងតារា ព្រមទាំងមនុស្សល្បីៗមួយចំនួន មកជាមួយផង ដែលមានមុខមាត់ស្រដៀងនឹងត្រីទាំងអស់នោះបេះបិទ។

ចង់ដឹងថា រូបទាំងអស់នោះ គួរឲ្យចង់សើចប៉ុណ្ណោះ យើងនាំគ្នាទៅមើលទាំងអស់គ្នា៖ 

១.ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ

២.អ្នកស្រី Beckham (អ្នកជំនួញ)

៣.អ្នកស្រី Billie Piper (តារាសម្តែង និងរាតាចម្រៀង)

៤. តារាសម្តែង លោកស្រី Faye Dunaway

៥.អ្នកស្រី Donatella Versace (អ្នកកែច្នៃសម្លៀកបំពាក់)

៦.អ្ននាង Tulisa (តារាចម្រៀង)

៧.តារាសម្តែង អ្នកនាង Keira Knightley

៨.លោកស្រី Madonna (តារាចម្រៀង និងអ្នកនិពន្ធ)

៩.អ្នកនាង Amanda Holden (គណកម្មការកម្មវិធី Britain's Got Talent's)

១០.តារាម៉ូដែល អ្នកនាង Abbey Clancy

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ លោកតាល្អ! ផលិតរថយន្ត Lamborghini ពីសំណល់អេតចាយ ឲ្យចៅទុកជិះទៅរៀន

រថយន្តជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយសម្រាប់មនុស្សទូទៅ ដើម្បីប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ រថយន្តត្រូវបានមនុស្សគ្រប់គ្នាប៉ងប្រាថា្នដើម្បីក្លាយជាម្ចាស់ ដោយសារវាអាចជួយឲ្យយើង ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ជាងការជិះម៉ូតូ។

យ៉ាងណាមិញ ខណៈដែលឡានជាមធ្យោបាយធ្វើដំណើរដ៏សំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ យើងក៏សង្កេតឃើញថាក្រុមហ៊ុនឡាននីមួយៗ បានប្រជែងគ្នាក្នុងការច្នៃរូបរាង និងគុណភាពរថយន្តទាំងនោះឲ្យមានភាពល្អឥតខ្ចោះ ដើម្បីទាក់ទាញអតិថិជនបាន។ ដោយឡែករថយន្តម៉ាក Lamborghini ត្រូវបានមនុស្សទូទៅថាជាប្រភេទរថយន្តទំនើប និងមានតម្លៃថ្លៃ ដែលមនុស្សទូទៅមិនមានលទ្ធភាពប្រើប្រាស់ឡើយ។

ផ្ទុយទៅវិញ បុរសជនជាតិចិន វ័យ៥៥ឆ្នាំម្នាក់ឈ្មោះ Guo Liangyun បានធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ជាមួយនឹងរថយន្តដែលគាត់បានផលិតសម្រាប់ឲ្យចៅរបស់គាត់ជិះទៅរៀន។

បុរសវ័យ ៥៥ឆ្នាំរូបនេះ បានផលិតរថយន្តដែលមានរូបរាងយកលំនាំតាមរថយន្តទំនើប Lamborghini ពីកាកសំណល់អេតចាយ ដែលមានដូចជាកំណាត់ដែក និងបំណែកក្រណាត់ផ្សេងៗមកផ្គុំគ្នា ឲ្យក្លាយជាឡានទំនើបសម្រាប់ចៅគាត់។ រថយន្តនេះដំណើរការដោយថាមពលអគ្គិសនី ដែលវាមានល្បឿនលឿនបំផុតប្រមាណ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រពេលមានអាគុយពេញ។

បុរសវ័យ ៥៥ឆ្នាំរូបនេះ បានផលិតរថយន្តនេះឡើងដោយសារតែគាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ចៅៗគាត់ ពេលដែលពួកគេធ្វើដំណើរទៅសាលា ហើយគាត់ក៏បានបញ្ជាក់ទៀតថា ឡាននេះអាចធ្វើឲ្យគាត់មានភាពងាយស្រួលជាងមុន ដោយគាត់មិនចាំបាច់ភ័យថា ចៅតូចៗរបស់គាត់ធ្លាក់ពីលើម៉ូតូកូនទា ដែលគាត់ប្រើប្រាស់សម្រាប់ឌុបពួកគេ ដូចរាល់ដង។

ម្យ៉ាងវិញទៀត គាត់គ្មានលទ្ធភាពដើម្បីទិញរថយន្តឲ្យចៅគ្រប់ៗគ្នានោះទេ ដែលវាជាដើមហេតុដែលបណ្ដាលឲ្យគាត់ផលិតរថយន្តពីសំណល់របស់ចាស់ៗនេះឡើង ខណៈដែលក្នុរថយន្តមួយគ្រឿងគាត់ចំណាយប្រាក់ប្រមាណ ៥០០០យ័ន (ប្រហែល៧២៧ដុល្លារ) ដើម្បីផលិត ដែលពេលនេះគាត់ផលិតបានរថយន្តប្រភេទនេះ ៤គ្រឿងហើយ។

យ៉ាងណាមិញ ប៉ូលិសក្នុងខេត្ត Zhengzhou បានប្រាប់ថា រថយន្តនេះមិនមានលក្ខណៈស្របតាមបច្ចេកទេសទេ ខណៈដែលរថយន្តនេះគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព ដែលវាមិនត្រូវបានអនុញ្ញាតឲ្យបើកបរលើផ្លូវឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]