ភ្នំពេញ៖ ជាការពិត នារីភាគច្រើន តែងតែស្រលាញ់ និងចង់បាន ទម្រង់មុខរាងជាអក្សរV ដូចតារាស្រីថៃដ៏ល្បី នាង Davika ដែលអ្នកខ្លះ សុខចិត្តទៅកែសម្ផស្ស ដើម្បីឲ្យមុខដូចនាងក៏មានផងដែរ។

សម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹងប្លែកអារម្មណ៍ ដែលខ្មែរឡូត នឹងលើកយក ពីតារាខ្មែរមួយដួង ឈ្មោះ កញ្ញា ដួង លីនដា និងនារីថៃម្នាក់ ដែលពួកគេ កំពុងត្រូវបានមហាជនចាប់អារម្មណ៍ថា មុខស្រដៀងនឹង តារាស្រីថៃ Davika។

ជាពិសេស ស្រីស្អាតទាំងពីរនាក់នេះ មិនត្រឹមតែ មានមុខដូចនឹងDavika ប៉ុណ្ណោះទេ សូម្បីតែ នៅពេលញញឹម ស្ទាយថត ឬតុបតែងខ្លួនរបស់ពួកគេ ក៏ស្រដៀងគ្នាដែរ ជាមួយនឹង ម៉ូតសក់បែបមូលរួញ ឬពុះកណ្តាលជាដើម៕

ចុះចំណែកប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ ចំពោះអ្នកទាំងពីរ តើអ្នកគិតថា មួយណា មុខស្រដៀងនឹង តារាស្រី Davika ជាង? 

ខាងឆ្វេងជា​កញ្ញា ដួង លីនដា និងខាងស្តាំ ជា Davika
ខាងឆ្វេង ជានារីថៃម្នាក់ និង ខាងស្តាំ ជា Davika

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងមុខស្រដៀងគ្នានេះដែរ ក៏កាលពីលើកមុន មហាជនបានចាប់អារម្មណ៍ថា កញ្ញា សុខ ពិសី មុខស្រដៀង នឹង តារាស្រីថៃ Sririta។

តារាចម្រៀងស្រី ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ជាតារាស្រីមួយដែលមានវ័យក្មេងពិតមែន តែរូបនាង នៅតែទទួលបានភាពទាក់ទាញ និងអាចឈរជើង ជាតារាល្បីខ្លាំង រហូតដល់ពេលបច្ចុប្បន្ន។ រូបនាង ត្រូវបានគេចាប់អារម្មណ៍ថា មានមុខមាត់ស្រដៀង នឹង តារាសម្តែងស្រីថៃមួយដួង ឈ្មោះSririta Jensen ។

បើយោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតរបស់នាង Sririta និងសរសេរសារខាងលើថា "មែនអត់ គេថាម៉ាក់សី មុខដូចរីតា"?

រួបថតមួយសន្លឹកនេះ ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅមួយ ដែលមានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានពិភាក្សា និងវែកញែកគ្នាយ៉ាងពេញទំហឹង។ ក្នុងនោះ ក៏មានអ្នកខ្លះ បានពោលពាក្យថា មុខមាត់នាង Sririta ពិតជាស្រដៀងនឹង កញ្ញា សុខ ពិសី ជាពិសេស គឺត្រង់មាត់តែម្តង រីឯអ្នកខ្លះទៀត បាននិយាយថា គ្មានដូចគ្នាសូម្បីតែបន្តិច ទាំងមុខ ទាំងភ្នែក៕

ចុះចំណែកប្រិយមិត្ត គិតថា នាង Sririta Jensen ពិតជាមានមុខស្រដៀងនឹង កញ្ញា សុខ ពិសី ដែរអត់?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង លីនដា