ភ្នំពេញ៖ កាលពីថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2017 នៅឯសណ្ឋាគារសូហ្វីតែល ក្រុមហ៊ុន អាណាណាកុំព្យូទ័រ ដែលជាក្រុមហ៊ុនលក់ម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយនិងក្រុមហ៊ុន Vertiv ដែលជាក្រុមហ៊ុន ផលិតឧបករណ៍ផ្ទុកភ្លើងឬ UPS និងឧបករណ៍ជាច្រើនទៀតសម្រាប់ IT Full Ranges បានរៀបចំឡើង នូវពិធីជប់លៀងដ៏ពិសេសមួយជូនដល់អតិថិជនរបស់ខ្លួន ដែលអញ្ជើញមកពីស្ថាប័នធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមនឹងក្រុមហ៊ុននានាចំនួនជាង 70 នាក់។ ពិធីនេះ គឺមានការចូលរួមជាអធិបតី ពីសំណាក់លោក ស្រៀង ទីតូ ដែលជាអគ្គនាយកក្រុមហ៊ុន AnAnA Group និងលោក Chan Sian Leng អ្នកតំណាងមកពីក្រុមហ៊ុន Vertiv ប្រចាំនៅតំបន់ឥណ្ឌូចិន ហើយនិងបុគ្គលិកក្រុមហ៊ុនទាំងពីរជាច្រើនរូប។

តាមប្រសាសន៍របស់លោក ស្រៀង ទីតូ ដែលជាអគ្គនាយកក្រុមហ៊ុន AnAnA Group បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រ គឺជាក្រុមហ៊ុនធំ ដែលបាននាំមុខគេបានតាំងពីឆ្នាំ 1995 រហូតមកដល់ពេលបច្ចុប្បន្ននេះ កត្តាដែលនាំអោយក្រុមហ៊ុនទទួលបាននូវការគាំទ្រខ្លាំងបែបនេះ គឺដោយសារតែការតាំងចិត្តដូចខាងក្រោម៖

ទី១ - គឺផ្តល់ជូនអតិថិជននូវតម្លៃសមរម្យ និងមានការធានាត្រឹមត្រូវច្បាស់លាស់ដោយបុគ្គលិកជំនាញៗដែល ទទួលបានការបណ្តុះបណ្តាល ដោយផ្ទាល់ពីរោងចក្រផលិត។

ទី២ - ក្រុមហ៊ុន AnAnA គឺប្រកាន់ខ្ជាប់យ៉ាងមុតមាំថា “ចំណេញតិចក៏បានឲ្យតែផលិតផលមានគុណភាពល្អ ពីរោងចក្រផលិតពិតប្រាកដ។

ទី៣ - អ្វីដែលពិសេសនោះ គឺធានាគុណភាពផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ 100% និង ឆាប់រហ័សនៅក្នុងស្រុក (ចាប់ពីម៉ូដែល 600VA ដល់ 800VA ជួសជុល ឬក៏ប្តូរថ្មីជូនមិនឲ្យលើសពី 2 ថ្ងៃ ធ្វើការឡើយ) ព្រមទាំងមានការធានា២ឆ្នាំទៀតផង។

លោកបានបន្តថា អាណាណាកុំព្យូទ័រ ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយស្របច្បាប់លើផលិតផលVertiv រួមមានផលិតផលនិងសេវាកម្មដែលកំពុងចរាចរណ៍លើទីផ្សារកម្ពុជាដូចជា៖ - Micro and Small UPS (600VA to 60KVA) រួមមាន៖ PSA, ITON, MT+, GXT4, ITA, APS និង NXC UPS - Racks and Containment, PDUs, KVM & Accessories - Thermal Management - SmartCabinet។

សូមជំរាបថា ផលិតផលថ្មីនេះ គឺអាចបំពេញបានរាល់តំរូវការរបស់ ធនាគារ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ហើយវាអភិវឌ្ឍន៍ថ្មី ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

នៅក្នុងពិធីជប់លៀងដ៏ពិសេសនេះ ក្រុមហ៊ុនធំៗទាំងពីរ បានរៀបចំនូវកម្មវិធីជាច្រើន នៅក្នុងនោះរួមមានដូចជា ការប្រកាសប្រគល់សិទ្ធិក្នុងការនាំចូល និងចែកចាយផលិតផល Vertiv ជូនដល់ក្រុមហ៊ុន AnAnA Computer, ការដាក់តាំងបង្ហាញនូវផលិតផល Vertiv ជំនាន់ថ្មី, ការប្រកាសលក់បញ្ចុះតម្លៃជាកញ្ចប់សំរាប់ផលិតផលទាំងអស់, ការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ផលិតផល Vertiv រវាងស្ថាប័ន និងក្រុមហ៊ុននានា, ការពិសារភោជនីយអាហាររួមគ្នា និងកម្មវិធីពិសេសចុងក្រោយ គឺពិធីចាប់ឆ្នោតរង្វាន់ផលិតផល Vertiv ជូនដល់ភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន អាណាណាកុំព្យូទ័រ បានបង្កើតឡើងតាំងពីឆ្នាំ 1995 ហើយមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្ដល់ជូនបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង បណ្តាក្រុមហ៊ុនឯកជននានា នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសហការយ៉ាងល្អបែបនេះ ហើយទើបធ្វើឲ្យ អាណាណាកុំព្យូទ័រ កាន់តែមានការរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្ដល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្ដីត្រូវការរបស់អតិថិជន ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ហេតុដូច្នេះហើយបានជា ធ្វើឲ្យក្រុមហ៊ុន អាណាណាកុំព្យូទ័រ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា។

សូមមកកាន់អាសយដ្ឋាននៅអគារលេខ ៩៥ តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ទូរស័ព្ទ៖ 023 211 543 ផ្នែកលក់៖ 012 831 516 | 012 800 064 | 012 297 425 016 831 516 | 010 234 777 | 097 883 1516 066 800 064 | 070 555 544 ផ្នែក Delivery៖ 012 597 096 | 093 800 064 | 088 719 0077 ផ្នែក Service Center៖ 012 361 851 | 016 800 064 | 097 738 8123 អាសយដ្ឋានអុីមែល៖ [email protected] 

គេហទំព័រ៖ www.ananacomputer.com ហ្វេសបុកផេក៖ www.facebook.com/ananacomputer 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]