ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវរបស់ តារាសម្តែង និងនាយកប្រតិបត្តិ ប្រចាំផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស បានមួយរយៈ ស្រាប់តែម្សិលមិញ រូបនាង បានធ្វើឲ្យ មហាជនចាប់អារម្មណ៍ពីនាងទៀតហើយ។

នៅក្នុងទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបស្និទ្ធស្នាលជាមួយនឹង បុរសសង្ហាម្នាក់ ដែលឃើញរូបគេ អោបនាងយ៉ាងណែន ប្រៀបដូចនឹងគូស្នេហ៍ថ្មីថ្មោង ទើបនឹងស្រលាញ់គ្នា។

ក្រោយពីរូបថតមួយសន្លឹកនេះ ត្រូវបានល្បីសុះសាយ ក៏មានអ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិខុសៗគ្នា ដែលអ្នកខ្លះ គិតថា ប្រហែលជាមិត្តភក្តិនឹងគ្នា ហើយនាងគ្រាន់តែចង់ថតរូបលេងធម្មតាតែប៉ុណ្ណោះ តែអ្នកខ្លះទៀត បានសង្ស័យថា នាងកំពុងតែ បង្កាត់ស្នេហ៍ថ្មី ជាមួយនឹងបុរសម្នាក់នោះ ព្រោះថា នាងឯកាកំសត់មកជាយូរជាមកហើយ ល្មមដល់ពេលមានបុរសម្នាក់ មកមើលថែនាង និងកូន។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ អ្នកនាង ភិន សុដាលីស មិនបានធ្វើបញ្ជាក់យ៉ាងច្បាស់ ឲ្យមហាជនអស់ការសង្ស័យនោះទេ ថាតើទំនាក់ទំនងរវាង នាង និងបុរសរូបនោះ ជាមិត្តភក្តិ ឬក៏គូស្នេហ៍ថ្មីរបស់នាង៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ភិន សុដាលីស បានបង្ហោះវីដេអូប្រលែងលេង ជាមួយនឹងកូនស្រីនាង។

តារាសម្តែងស្រី ព្រមជាអ្នកម្តាយវ័យក្មេង អ្នកនាង ភិន សុដាលីស គេសង្កេតឃើញថា ក្រោយពីអ្នកនាងបានសម្រាលកូនស្រីមួយ ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់ មក អ្នកនាងហាក់បីដូចជាមានទឹកមុខស្រស់ស្រាយ សប្បាយចិត្តកាន់តែច្រើនឡើងៗ និងមើលទៅសម្រស់នាង កាន់តែស្រស់ស្អាតលេចធ្លោជាងមុនទៅទៀត។

ជាក់ស្តែង អ្នកនាង ភិន សុដាលីស បានបង្ហោះវីដេអូប្រលែងលេង ថើបកូនស្រីដ៏គួរឲ្យក្នាញ់របស់នាង ឈ្មោះថា katherina ដែលបានធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ដោយថាកូនស្រីរបស់ភិន សុដាលីស ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងមែនទែន លើសពីនេះមុខមាត់របស់នាង គឺដូចជាកូនកាត់សាសន៍គេ ទៀតផង។

យ៉ាងណាមិញនៅក្នុងវីដេអូដែល អ្នកនាង ភិន សុដាលីស បានបង្ហោះនេះផងដែរ នាងបានសរសេរថា៖ «ខឹងហើយថើបច្រើនពេក @baby_katherina #babykatherina» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស