តាមសារព័ត៌មាន BBC បានផ្សាយពីក្រុមអ្នកស្រាវជ្រាវនៅ អាមេរិចបានរកឃើញការព្យាបាលដោយខ្លួនឯងដ៏ អស្ចារ្យមួយរបស់កណ្ដុរមួយក្បាលដែលមិនមានបន្សល់ ស្លាកស្នាមនៅមុខរបូសរបស់វា។ អ្នកស្រាវជ្រាវបានអោយ ដឹងថាកណ្ដុរភាគច្រើនមានការបាត់បង់រូបរាងដើមនៅ លើមុខ របួសដល់ទៅ៦០ភាគរយពេលជាសះស្បើយ តែកណ្ដុរប្រភេទ មួយនេះអាចមិនបន្សល់ស្លាកស្នាមក្រោយពេលរបួស ដែលធ្វើអោយអ្នកស្រាវជ្រាវមានការចាប់អារម្មណ៍ និងចង់ធ្វើការពិសោធន៍។ តាមអោយដឹងពីអ្នកស្រាវជ្រាវបានអោយដឹងថា កណ្ដុរនោះមានអ័រម៉ូនពិសេសម្យ៉ាង ដែលអាចបញ្ចេញសារ ធាតុមកព្យាបាលលើមុខរបួសបាន យ៉ាងឆាប់រហ័សនិងមាន ប្រសិទ្ធិភាពដែលមិនមានបន្សល់ស្លាកស្នាមថែមទៀត។ ក្រុមអ្នកស្រាវជ្រាវបានកំពុងសិក្សាពីដំណើរនៃការព្យាបាល របស់កណ្ដុរមួយក្បាល ដោយយកចិត្ដទុកដាក់ហើយគេសង្ឃឹម ថានឹងអាចរកឃើញការព្យាបាលដែលមានប្រសិទ្ធិភាពដោយ មិនបន្សល់ស្លាកស្នាមនៅលើមុខរបូសមនុស្សបានដែរ៕

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]