លើកតម្លៃខ្លួនឯង (Self-Promotion) ពាក្យនេះស្រួលនិយាយ មិនពិបាកសរសេរ ប៉ុន្តែមិនងាយធ្វើប៉ុន្មានឡើយ។ អ្នកខ្លះមានសមត្ថភាព មានឱកាសជំនួញ មានដើមទុនធ្វើជំនួញ មានចំណេះដឹង មានសញ្ញាប័ត្រខ្ពស់ ប៉ុន្តែការងារឬជំនួញរបស់គាត់ហាក់មានឧបសគ្គរារាំងជាច្រើនដំណាក់កាល និងពិបាករកឃើញជោគជ័យជាដុំកំភួនណាស់។ អ្នកជោគជ័យជាច្រើនបញ្ជាក់ថា នំឆ្ងាញ់យ៉ាងណាដោយ បើមិនចេះពពាយនាយ លក់មិនដាច់ទេ! ម្ហូបឆា្ងញ់បែបណាក៏ដោយបើគេមិនដែលភ្លក់ ក៏មិនដឹងរសជាតិដែលឆ្ងាញ់ដែរ បើចង់ឲ្យគេភ្លក់ទាល់តែទាក់ម៉ូយ! ចំណែកមនុស្សមិនខុសគ្នានឹងទំនិញប៉ុន្មានឡើយ ។ បើមនុស្សចេះច្បាស់ពីវិធី លើកតម្លៃខ្លួនឯង(Self-Promotion)ឬលក់ខ្លួនឯងឲ្យដាច់ ឲ្យគេជឿជាក់ ឲ្យគេស្គាល់ឲ្យគេទុកចិត្ត នោះលាភធំនឹងមកដល់ទ្វារផ្ទះរបស់ពួកគេតែម្តង។

ដើម្បីដោះស្រាយចំណោទដែលចោទសួរថា ធ្វើម៉េចឲ្យគេទិញយើង? ធ្វើម៉េចឲ្យលក់ខ្លួនដាច់? សមាគមអ្នកមានអាជីពផ្នែកលក់នៅកម្ពុជា បានអញ្ជើញវាគ្មិនបីរូប ដែលកំពុងតែលេចត្រដែតឡើង ក្នុងវិស័យជំនួញនិងការងារ ឲ្យចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍មួយ ដែលមានឈ្មោះថា អាថ៌កំបាំងនៃការធ្វើខ្លួនឯងមានតំលៃ (The Secret of Self-Promotion) នាព្រឹកថ្ងៃទី០៤ខែមិនាឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េនាបរិវេណ សកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកមានអាជីពផ្នែកលក់នៅកម្ពុជា និងជានាយកផ្នែកលក់និងទីផ្សារក្រុមហ៊ុន CBS (CTN, MyTV,CNC) លោក គង់ ចំរើនរដ្ឋា មានប្រសាសន៍ថា អ្នកចូលរួមក្នុង សិក្ខាសាលានេះ នឹងបានជួបបុគ្គលជោគជ័យលើផ្នែកជំនួញមកពីបីក្រុមហ៊ុនធំៗរួមមាន លោក ងន សាំង ជាអគ្គនាយក ក្រុមហ៊ុន RMA Cambodia ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J. Quach Education និង លោក សោម សម្បត្តិ អគ្គនាយករបស់ក្រុមហ៊ុនខាំផេនថ្នាំពណ៌ជាតិ(Cam-paint) ។

វាគ្មិនទាំងបីរូបសុទ្ធតែជាបុគ្គលដែលជោគជ័យខ្ពស់ក្នុងជំនួញនិងការងារ ពិសេសជំនាញ Self-Promotion ដែលអាចឲ្យយុវជនជំនាន់ក្រោយយកគំរូតាម។លោករដ្ឋាបញ្ជាក់បន្ថែមថា សិក្ខាសាលានេះជាយន្តការតម្រង់ទិសមួយដែលអាចឲ្យអ្នកចូលរួមចេះប្រើប្រាស់នូវសក្តានុពលរបស់ខ្លួនឲ្យចំគោលដៅ និងឈានទៅជោគជ័យនាថ្ងៃអនាគត។

ក្រៅពីជួបវាគ្មិន អ្នកចូលក៏នឹងជួបអ្នកជំនួញ ម្ចាស់អាជីវកម្ម អ្នកធ្វើការក្នុងវិស័យទីផ្សារ និងផ្នែកលក់ អ្នកសារព័ត៌មាន និងសិស្សនិស្សិត សរុបប្រមាណជាង៤០០នាក់។សិក្ខាសាលា នេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកូរ៉េកម្ពុជា (CKCC) ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលបានការឧត្ថម្ភពីក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុនCambodia Brewery Limited, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Insurance, ក្រុមហ៊ុន ISI STEEL Co., Ltd., ក្រុមហ៊ុនធានារ៉ាប់រងForte Insurance (Cambodia) Plc., ក្រុមហ៊ុនTrue Money, ក្រុមហ៊ុនRMA CAMBODIA | FORD CAMBODIA។ សហការឧត្ថម៖ក្រុមហ៊ុន Mercedes Ben (Star Auto Cambodia) , ក្រុមហ៊ុន Coca-Cola, ក្រុមហ៊ុន MGA Asia Insurance Brokers Co., Ltd, ក្រុមហ៊ុនខាំផេនថ្នាំពណ៌ជាតិ (Cam-paint), ក្រុមហ៊ុន Giant ibis, ក្រុមហ៊ុន East West Cooperation ,ក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់(Vital) , Major Cineplex by Cellcard ,ក្រុមហ៊ុន GO-X PRESS CO.,LTD., ក្រុមហ៊ុន Business Essential ។ល។ ដៃគូសហការផ្នែកផ្សព្វផ្សាយ ៖ ,ក្រុមហ៊ុន Priority Group Advertising Agency, ក្រុមហ៊ុន Sabay Digital Corporation,ក្រុមហ៊ុន Cam Pro, និង វិទ្យុទន្លេ (Tonle Radio FM102.5)។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]