ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដែលឈានមុខគេចំនួន 11 ក្រុមហ៊ុន បានជាប់បញ្ជីខ្លីនៅក្នុងរង្វាន់ PropertyGuru Cambodia Property Awards 2017 លើកទីពីរប្រចាំឆ្នាំ។

គម្រោងច្រើនជាង 30 គម្រោង ដែលស្ថិតនៅក្នុងគោលដៅវិនិយោគសំខាន់ៗ នៃរាជធានីភ្នំពេញ និងខេត្តសៀមរាប បានចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងឆ្នាំនេះ ជាមួយនឹងអ្នកឈ្នះ និងអ្នកដែលបានទទួលការកោតសរសើរខ្លាំង ហើយនឹងត្រូវប្រកាសនៅក្នុង អាហាររាត្រីក្រវាត់ក ខ្មៅ នៅថ្ងៃសុក្រទី 24 ខែមីនា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra

Shukaku ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម មានមូលដ្ឋាននៅភ្នំពេញ ដឹកនាំអ្នកឈរឈ្មោះផ្លូវការ សម្រាប់ក្រុមហ៊ុន 5 ក្នុងវិស័យអភិវឌ្ឍន៍និងឌីស្សាញ រួមមាន ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ) និងការអភិវឌ្ឍន៍ផ្នែកលក់រាយល្អបំផុត។ ស្នាក់ការកណ្ដាល ដែលមានឈ្មោះថា ‘The Vanguard’ គឺត្រូវបានតែងតាំងជា អ្នកអភិវឌ្ឍន៍ការិយាល័យល្អបំផុត ហើយនឹងប្រកួតប្រជែងជាមួយ ក្រុមហ៊ុន TACC (C.R.) Ltd, ដែលមានគម្រោងចម្រុះមួយ ឈ្មោះថា ‘The gateway’

ក្រុមហ៊ុនផ្សេងទៀតដែលបានទទួលការសរសើរជាច្រើនមានដូចជា Habitat ដែលកំពុងប្រាថ្នាប្រជែងជាមួយក្រុមហ៊ុនបី ដូចជារង្វាន់អភិវឌ្ឍខុនដូល្អបំផុត (ភ្នំពេញ) ទីធ្លាល្អបំផុតពីរដង ដោយ Marriott Phnom Penh ពីក្រុមហ៊ុន Khou Investment Co., Ltd; និង Les Bijoux d'Angkor ដែលប្រាថ្នាដណ្ដើមរង្វាន់ពីរ។

បុរីប៉េងហួត ដែលបានឈ្នះរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) កាលពីការប្រកួតលើកទីមួយ បានវិលត្រឡប់មកវិញ ជាមួយនឹងគម្រោង Grand Star Platinum នៅក្នុងការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ)។ ដោយបានទទួលរង្វាន់ពីរដងកាលពីឆ្នាំ 2016, Grand Star Platinum នឹងចូលរួមប្រកួតម្ដងទៀត ដោយសារមានការអភិវឌ្ឍន៍និងការសាងសង់បន្ថែមនៅលើអចលនទ្រព្យ។

បន្ទាប់ពីបានសម្រិតសម្រាំងច្រើនខែ ការពិភាក្សា និងការចុះពិនិត្យទីតាំង គណៈកម្មការដែលសមាជិកឯករាជ្យ 10 រូប ដឹកនាំដោយលោក សន ស៊ាប ស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate Co Ltd នឹងជួបប្រជុំលើកចុងក្រោយដើម្បីបញ្ចប់ការវាយតម្លៃ ក្រោមការចង្អុលបង្ហាញពីអ្នកគ្រប់គ្រងវិនិច្ឆ័យផ្លូវការ BDO ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំបំផុតទីប្រាំ។

លោកសន ដែលទទួលបានការតែងតាំងជាអ្នកដឹកនាំគណៈវិនិច្ឆ័យ នៅដើមឆ្នាំនេះ និយាយថា “ខ្ញុំពិតជាទទួលបានចំណេះដឹងថ្មីជាច្រើន ពីអ្នកវិនិច្ឆ័យផ្សេងៗទៀត ដែលមានជំនាញផ្សេងៗគ្នា ព្រមទាំងរូបខ្ញុំផ្ទាល់ នៅរាល់ដំណាក់កាលនៃការប្រកួតប្រជែង ។ កាលពីប្រាំមួយខែចុងក្រោយនេះ យើងបានផ្លាស់ប្ដូរគំនិតយោបល់ជំនាញ និងការពិចារណាលើលក្ខណៈបច្ចេកទេស ហើយបានពិភាក្សាលើចំណុចខ្លាំងនៃអ្នកចូលប្រកួតប្រជែងនីមួយៗ។ ខ្ញុំមានមោទនៈភាព ដែលធ្វើជាអ្នកវិនិច្ឆ័យសម្រាប់រង្វាន់ Cambodia Property Awards 2017”

លោកបន្ថែមថា “ការលូតលាស់ផ្នែកអចលនទ្រព្យក្នុងរយៈពេល 10 ចុងក្រោយនេះ មានការប្រែប្រួលយ៉ាងខ្លាំងបំផុត។ កាលពីឆ្នាំ 2007 មានអគារខ្ពស់តែពីរទេ នៅភ្នំពេញ – ឥឡូវនេះ មានរាប់រយនៅក្នុងទីក្រុង។ តម្លៃដីបានកើនរហូតដល់ 75 ភាគរយ នៅក្នុងទសវត្សចុងក្រោយនេះ ហើយការអភិវឌ្ឍន៍មួយចំនួន មានតម្លៃពី 3,500 ទៅ 4,500 ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ កំនើននេះ បានធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជា មានភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនៅក្នុងតំបន់ និងក្នុងទ្វីបអាស៊ី។”

អ្នកឈ្នះកំពូលនៅក្នុងប្រទេស នឹងធ្វើដំណើរឆ្ពោះទៅ រកការប្រលងផ្ដាច់ព្រ័ត្ររយៈពេលពីរថ្ងៃ សម្រាប់រង្វាន់ PropertyGuru Asia Property នៅខែវិច្ឆិកានេះ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រកួតឆ្ពោះទៅរកថ្នាក់តំបន់។

លោក Hari V. Krishnan ប្រធាននាយកនៃ PropertyGuru Group ថ្លែងថា “យើងរីករាយនឹងត្រឡប់មកប្រទេសកម្ពុជាម្ដងទៀតដើម្បីលើកកម្ពស់គម្រោងល្អបំផុត និងជួយអ្នកស្វែងរកអចលនទ្រព្យរកឃើញ អ្នកអភិវឌ្ឍន៍ល្អបំផុត ដើម្បីកំណត់គោលដៅ សម្រាប់ផ្ទះល្អបំផុត និងការវិនិយោគផ្នែកអចលនទ្រព្យ។

“អចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ហើយយើងនឹងពាំនាំនូវមេរៀន មកពីទីផ្សារក្នុងតំបន់ដែលមានភាពរឹងមាំល្អ ដើម្បីជួយដល់ដំណើរការលូតលាស់ពេញវ័យ។ វត្តមានរបស់ PropertyGuru Group នៅក្នុងប្រទេសកម្ពុជា តាមរយៈរង្វាន់ Asia Property ជួយយើងឲ្យរីកចម្រើនលើបេសកកម្មក្រុមហ៊ុន ក្នុងការជួយឲ្យមាន ការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។"

អាស្រ័យដោយមានការផ្សព្វផ្សាយច្រើន កម្មវិធីផ្ដល់ពានរង្វាន់ Cambodia Property កាលពីខែកុម្ភៈ ឆ្នាំ 2016 មានការចូលរួមពីភ្ញៀវលំដាប់ខ្ពស់ជាង 300 នាក់ រួមទាំង ឯកឧត្តម បណ្ឌិត ប៉ែន សុផល ដែលបានថ្លែងសន្ទរកថា តំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម

ព្រឹត្តិការណ៍ 2017 មានបំណងបន្ថែមបញ្ជីភ្ញៀវកាលពីឆ្នាំមុន។ មានការគាំទ្រពីវិស័យជាច្រើន រួមមាន Royal HM Trading Ltd និង Jotun (Cambodia) ដែលចូលរួមសហការឧបត្ថម្ភ, វិបសាយអចលនទ្រព្យ Realestate.com.kh, សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្មអង់គ្លេសប្រចាំនៅកម្ពុជា, និងដៃគូផ្សព្វផ្សាយនៃទស្សនាវដ្ដី Southeast Asia GLOBE, Construction & Property, and Property Report

លោក Terry Blackburn, ស្ថាបនិកនិងអ្នកដឹកនាំ PropertyGuru Asia Property ថ្លែងថា “ប្រទេសកម្ពុជាតូច ប៉ុន្តែ ពិតជាធ្វើដំណើរទៅមុខយ៉ាងលឿន មានឱកាសសម្រាប់គ្រប់គ្នា ហើយរីករាយនឹងត្រលប់មកវិញ និងចូលរួមក្នុងការអភិវឌ្ឍថ្មីៗ នៅក្នុងកម្មវិធីពានរង្វាន់ Asia Property Awards”

លោកបន្តថា “មានសក្តានុពលភាពធំណាស់នៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដោយសារវិស័យហិរញ្ញវត្ថុនៅមានដែនកំណត់នៅឡើយ បើធៀបទៅនឹងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន។ កម្មវិធីផ្ដល់រង្វាន់នេះ ជួយឲ្យជឿនលឿនទៅមុខ ដល់ឧស្សាហកម្មក្នុងស្រុកដើម្បីមាននវានុវត្តិ និងបន្តលើកកម្ពស់ឧត្តមភាព។”

មុនពេលមានកម្មវិធីភោជនីយហារ និងព្រឹត្តិការណ៍នេះ និពន្ធនាយកនៃ Property Report នឹងរៀបរាប់អំពីលក្ខណៈប្រចាំឆ្នាំនៃអចលនទ្រព្យកម្ពុជា ដោយផ្ដោតលើអានុភាពនិងសមិទ្ធផលទូទាំងព្រះរាជាណាចក្រ។

សំបុត្រនិងឱកាសចូលរួមជាដៃគូសម្រាប់ព្រឹត្តិការណ៍ Cambodia Property Awards 2017 នៅសេសសល់នៅឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអ៊ីមែលទៅ [email protected] ឬទូរសព្ទទៅលេខ +66 (02) 204 9555

សម្រាប់ព័ត៌មានបន្ថែម សូមមើលវិបសាយ AsiaPropertyAwards.com/Cambodia-Property-Awards/

ខាងក្រោមនេះជាបញ្ជីអ្នកចូលរួមក្នុង PropertyGuru Cambodia Property Awards 2017:

ផ្នែកអភិវឌ្ឍន៍

អ្នកអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ)

● Habitat ដោយ Habitat

● The gateway ដោយ TACC (C.R.) Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)

● Grand Star Platinum ដោយ Borey Peng Huoth Group

● Residence90 (នៅកណ្ដាលទីក្រុងភ្នំពេញ) ដោយ Shukaku

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប)

● Les Bijoux d'Angkor ដោយ Les Bijoux d'Angkor

● Phum Barang ដោយ MTP Invest

ការអភិវឌ្ឍន៍ការិយាល័យល្អបំផុត

● The gateway ដោយ TACC (C.R.) Ltd

● The Vanguard (ស្នាក់ការកណ្ដាលរបស់ Shukaku) ដោយ Shakaku

ការអភិវឌ្ឍលក់រាយល្អបំផុត

● Copper Cambodia ដោយ LMYP Co., Ltd

● The EDGE (នៅកណ្ដាលទីក្រុងភ្នំពេញ) ដោយ Shukaku

ការអភិវឌ្ឍសណ្ឋាគារល្អបំផុត

● Courtyard ដោយ Marriott Phnom Penh ដោយ Khou Investment Co., Ltd

● Sun and Moon Urban Hotel ដោយ Ada / LBL International

ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត

● D’Seaview ដោយ Camhomes (នៅក្រោម HLH Group)

● The gateway ដោយ TACC (C.R.) Ltd

ផ្នែកឌីស្សាញ

ការឌីស្សាញស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត

● Habitat ដោយ Habitat

● Residence90 (នៅកណ្ដាលទីក្រុងភ្នំពេញ) ដោយ Shukaku

ការឌីស្សាញផ្នែកខាងក្នុងលំនៅដ្ឋានល្អបំផុត

● Habitat ដោយ Habitat

● Les Bijoux d'Angkor ដោយ Les Bijoux d'Angkor

ការឌីស្សាញស្ថាបត្យកម្មលក់រាយល្អបំផុត

● The EDGE (នៅកណ្ដាលទីក្រុងភ្នំពេញ) ដោយ Shukaku

ការឌីស្សាញស្ថាបត្យកម្មសណ្ឋាគារល្អបំផុត

● Sun and Moon Urban Hotel ដោយ Ada / LBL International

ការឌីស្សាញផ្នែកខាងក្នុងសណ្ឋាគារល្អបំផុត

● Courtyard ដោយ Marriott Phnom Penh ដោយ Khou Investment Co., Ltd

● Rosewood Phnom Penh ដោយ Rosewood Phnom Penh

● Sun and Moon Urban Hotel ដោយ Ada / LBL International

រង្វាន់ពិសេស

លិខិតសរសើរពិសេសសម្រាប់ការអភិវឌ្ឍបៃតង

● Phum Barang ដោយ MTP Invest

សម្គាល់ ៖ អ្នកឈ្នះរង្វាន់ អ្នកអភិវឌ្ឍល្អបំផុត, អ្នកអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (កម្ពុជា), និង ការអភិវឌ្ឍពាណិជ្ជកម្មល្អបំផុត (កម្ពុជា) នឹងត្រូវប្រកាសឈ្មោះនៅក្នុងព្រឹត្តិការណ៍អាហារពេលល្ងាចនៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2017។ អ្នកឈ្នះនៅក្នុងទស្សនា វដ្ដីស្ដីពីលក្ខណៈនៃអចលនទ្រព្យប្រចាំឆ្នាំ នៅកម្ពុជា (Cambodia Real Estate Personality of the Year ) នឹងត្រូវគេបង្ហាញមុខតាមរយៈ និពន្ធនាយកនៃ Property Report នៅមុនព្រឹត្តិការណ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]