ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហា ស្នាមញញឹមទាក់ទាញមន្តស្នេហ៍ លោក Jame Jirayu បានមកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់នេះ ដើម្បីមកជួបជាមួយនឹងអ្នកគាំទ្រកម្ពុជា ក្នុងការប្រគំតន្រ្តីទេសចរណ៍ជុំវិញអាស៊ានប្រចាំឆ្នាំ ២០១៧ “JAMEJI 2017 ASEAN TOUR” នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ។

យ៉ាងណាមិញ គ្រាន់តែលោក Jame Jirayu បានបោះជើងលើទឹកដីកម្ពុជាភ្លាម យើងសង្កេតឃើញថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររាប់រយនាក់ ដែលពួកគេបានឈររង់ចាំស្វាគមន៍លោក នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយក្នុងដៃមានកាន់ ផ្ទាំងអបអរ ព្រមទាំងពាក់អាវដែលមាន ដាក់រូបរបស់លោក Jame Jirayu នៅលើនោះថែមទៀតផង។

លើសពីនេះទៅទៀតនោះ ខណៈតារាប្រុសរូបសង្ហានេះ មកដល់ប្រទេសកម្ពុជាមិនបានប៉ុន្មានផង លោកក៏បាន ចុះទៅសួរសុខទុក្ខ និងបង្ហាញភាពស្និទ្ធស្នាលទៅកាន់កុមារតូចៗជាច្រើននាក់ នៅសាលាគ្រួសារថ្មីថែមទៀតផង៕

ទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]