(កណ្តាល)៖ លោក ចំរើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំជនដៃដល់យកទៅធ្វើតម្រាប់ នូវសកម្មភាពរបស់ខ្លួន ដែលបានចូលទៅវាយជនរងគ្រោះ ក្នុងផ្ទះវីឡាទុកចោល នាក្រុងតាខ្មៅ កាលពីម្សិលមិញ ដែលកម្លាំងនគរបាលតាមស្រាវជ្រាវ ចាប់បានមកវិញ។
តាមពិតទៅកាលពីម្សិលមិញ បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ប៉ុន្តែបន្ទាប់ពីសួរនាំទៅ ពួកគេមិនបានជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្លន់នេះទេ ពោលនៅក្នុងករណីខាងលើ មានតែជនសង្ស័យម្នាក់ប៉ុណ្ណោះ ដែលកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់បាននៅយប់ថ្ងៃដដែលនោះ។
របាយការណ៍នគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីប៉ុនប៉ងលួចមាន ស្ថានទម្ងន់ទោស បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ហួ លាងហេង ភូមិព្រែកព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ៣នាក់ដែលត្រូវចោរវាយ និងដេញវាយរួមមាន៖ ១-ឈ្មោះ ហួ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រយៈត្រង់ក្បាលចំនួន៣កន្លែង ២-ឈ្មោះ ហេង សុផាន់ណា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត រងរបួសពកត្រង់ថ្ងាស ចំនួន៣កន្លែង និងរយះស្លឹកត្រចៀកខាងស្តាំ ព្រមទាំងមានស្នាមជាំត្រង់ក និង៣-ឈ្មោះ ថេង សេង ហៀក ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ។ អ្នកទាំង៣មានទីលំនៅ ភូមិ-សង្កាត់កើតហេតុខាងលើ។ ដោយឡែក ជនល្មើសឈ្មោះ ឯល អាហ្សូត ជនជាតិខ្មែរឥស្លាម អាយុ២១ឆ្នាំ មានទីលំនៅ អចិន្រ្តៃយិ៍ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់នគរបាល នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកមើល ផ្ទះរបស់ខ្លួនដែលទុកចោល (យូរៗមកមើលម្តង) លុះមកដល់ផ្ទះកើតហេតុ ជនរងបានចាក់សោចូលក្នុងផ្ទះ បានរៀបចំហូបបាយ នៅខាងក្រោមផ្ទះ ដោយមិនទាន់បានឡើងទៅលើផ្ទះទេ តែបានឃើញបាយដាំថ្មីៗ ក្នុងឆ្នាំងខ្សែភ្លើង និងមានពងទាមួយគ្រាប់ តែមិនចាប់អារម្មណ៍ទេ។
លុះដល់វេលាកើតហេតុខាងលើជនរងគ្រោះ ឈ្មោះ ហេង សុផាន់ណា បានឡើងផ្ទះជាន់ខាងលើ ដើម្បីយកខោរអាវ ស្រាប់តែឃើញជនល្មើសស្ទុះចេញពីក្រោយទូរដាក់ខោរអាវ មកច្របាច់ក និងយកអង្រែវាយទៅលើក្បាល ជនរងគ្រោះ។ ពេលនោះជនរងគ្រោះក៏បានខំប្រឹងស្រែកឮ ដល់ជនរងគ្រោះឈ្មោះហួរ លាងហេង ត្រូវជាម្តាយធំ បានឡើងទៅមើល។
ភ្លាមនោះជនល្មើសបានស្ទុះយកអង្រែ មកវាយចំក្បាលជាច្រើនអង្រែ ហើយរត់ចុះមកក្រោម ប្រុងចេញតាមទ្ធារមុខ ក៏បានជួប និងជន រងគ្រោះទី៣ ហើយបានដេញវាយ តែវាយមិនត្រូវ ដោយជនរងគ្រោះ បានបើកទ្ធាររត់ចេញទៅក្រៅស្រែកហៅឲ្យគេជួយ។
ឃើញដូច្នេះ ជនល្មើសបានរត់ចូលទៅក្នុងវិញ ឡើងទៅជាន់លើ រួចចុះតាមបង្អួចរត់គេចខ្លួនបាត់តែម្តង។ រហូតមកដល់វេលម៉ោង១៩និង០៥នាទី ជនល្មើសឈ្មោះ ឯល អាហ្សូត ក៏បានលួចចូលផ្ទះកើតហេតុម្តងទៀត ក្នុងគោលបំណងមកយកអត្តសញ្ញាណបណ្ណ័របស់ខ្លួន ដែលបានជ្រុះនៅកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។
តាមចំលើយសារភាព ជនល្មើសបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចខាងលើប្រាកដមែន ដោយបានលួចគាស់បង្អួច ផ្ទះកើតហេតុ ចូលទៅលាក់ខ្លួនតាំងពីម៉ោង១២យប់រំលងអាធ្រាត្រមកម្ល៉េះ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ដោយចូលទៅធ្វើសកម្មភាពតែម្នាក់ឯង ប៉ុណ្ណោះតែដោយគ្មានអ្វីៗត្រូវយក ហើយផ្ទះម្ចាស់មិននៅផង ខ្លួនក៏បាន
ដេកនៅទីនោះទៅ។
បន្ទាប់ពីបញ្ចប់ការឲ្យធ្វើតម្រាប់ ជនសង្ស័យត្រូវបាននាំខ្លួន ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅវិញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ របរយកទឹកមាត់ត្រចៀកកាំ កំពុងរីកដុះដាលក្នុងក្រុងកំពង់ចាម
ខេត្តកំពង់ចាម ៖ កាលដើមឡើេយ គេឃើញទីតាំងរោងសម្រាប់ឱ្យហ្វូងត្រចៀកកាំយកទឹកមាត់នោះ មានតែមួយកន្លែងទេ គឺស្ថិតក្នុងភូមិទី៩ សង្កាត់កំពង់ចាម តែក្រោយមក ក៏មានរោង២កន្លែងទៀត ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។
យើងដឹងហើយថា សំបុកត្រចៀកកាំនេះ ត្រូវបានគេយកទៅកែច្នៃ ធ្វើជាអាហារដ៏មានរស់ជាតិ សម្រាប់ឱ្យមនុស្សចាស់ពិសារ ដើម្បីប៉ូវកម្លាំងឱ្យមានភាពរឹងមាំនោះ។
ដោយឡែក លោកស៊ិន យ៉េន អាយុ៥៨ឆ្នាំ រស់នៅឃុំកោះសូទិន ស្រុកកោះសូសិនបានឱ្យកោះសន្តិភាពដឹង កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ថា តែរយៈជាង២ឆ្នាំចុងក្រោយនេះ ក្នុងពេលដែលបានផ្លាស់មកកាន់ទីតាំងថ្មីនោះ ក៏ស្រាប់តែឃើញគេធ្វើទីតាំងសំបុក នៅជាន់លើបង្អស់ផ្ទះថ្មល្វែង ក្នុងភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមានចាក់ជាសម្លេងស្រែកស្តាប់មើលទៅដូចសត្វត្រចៀកកាំ១០០% គឺចាក់សម្រាប់ទាក់ហៅសត្វត្រចៀកកាំទាំងហ្វូង ដែលហើរមកពីគ្រប់ទិសទីឱ្យមកចូលជ្រកទុំនៅរោងជាន់ទី៣នៃផ្ទះថ្មល្វែង ។
លោកបន្តទៀតថា ក្រោយពីម្ចាស់រោងបានចាក់សម្លេងនោះ ដែលធ្វើឲ្យរំខានដល់ទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ក៏ត្រូវម្ចាស់បិទមិនឱ្យឮជាសម្លេងបន្ត។ ជួនក្នុងរយៈពេល១ខែ ឃើញម្ចាស់គេ បានមកឡើងទៅប្រមូលយកទឹកមាត់ត្រចៀកកាំដាក់ក្នុងថង់ខ្មៅ ហើយលាមកសត្វត្រចៀកកាំ ក្នុង១ឆ្នាំទើបប្រមូលម្តងឮថា លក់បានថ្លៃផងដែរ ។ រាល់ថ្ងៃគាត់គ្រាន់តែបើកទឹកបង្ហូរឡើងទៅដាក់នៅក្នុងរោងផ្ទះជាន់លើនោះ សម្រាប់ឲ្យសត្វត្រចៀកកាំផឹកតែប៉ុណ្ណោះ ពេលម្ចាស់គេយកគ្រាន់តែផ្តល់លុយខ្លះ សម្រាប់ទិញនំនេកពិសារ ។
អ្នកស្រីហួរ សុធី អាយុ៣៦ឆ្នាំ នៅខេត្តព្រះសីហនុ ក៏បានឱ្យដឹងនៅរសៀលថ្ងៃដដែលថា គាត់មានទីតាំង សម្រាប់យកទឹកមាត់ត្រចៀកកាំមួយកន្លែង នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមិនទៀតនោះទេ ជួនលើសពី១ខែ ក្នុងករណីដែលកូនត្រចៀកកាំមិនទាន់ញាស់ គឺត្រូវតែបង្អង់យូរជាងនេះទៀត ត្រូវបានទៅប្រមូលយកសំបុកទឹកមាត់ត្រចៀកកាំ។
មិនត្រូវយកទាំងអស់នោះទេ ក្រោយពីកូនញាស់ហើយ នឹងត្រូវប្រមូលយកម្តង ។ ដោយបានយកទៅកែច្នៃសម្អាតឲ្យស្អាត សម្រាប់លក់នៅលើទីផ្សារមានពេលខ្លះកូនៗ នាំគ្នាទិញជូនអ្នកមានគុណពិសារឲ្យមានកម្លាំង ។ បើតាមដែលគាត់ធ្លាប់បាន
ដឹង គឺនៅប្រទេសចិន គេយកទៅកែច្នៃលាយធ្វើជាស៊ុបពិសារ ដ៏មានរសជាតិឆ្ងាញ់សម្រាប់បង្កើនឋាមពលឲ្យបានមាំមួន ។
ដោយសារតែរបរនេះ បានជួយសម្រាលនូវបន្ទុកគ្រួសារនោះ ទើបគាត់ចេះតែថែរក្សាសំបុកចិញ្ចឹមសត្វត្រចៀកកាំ បន្តទៅថ្ងៃខាងមុខទៀត ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]