ក្រោយពីមានការចេញផ្សាយអត្ថបទម្សិលមិញ ពីវេបសាយ LookingToday (លុកឃីងធូដេ) ដែលមានចំណងជើងថា៖ ឌី សូនីតា ឈឺចាប់ហួសថ្លែង ពេលផលិតករ បរទេសកាត់ប្លង់ចេញ ស្ទើរទាំងស្រុងពីរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» បានធ្វើឲ្យកញ្ញាមានប្រតិកម្មយ៉ាងខ្លាំង និងបានថតវីដេអូបង្ហោះបកស្រាយនៅលើបណ្តាញសង្គមទៀតផងនៅថ្ងៃនេះ។

ប្រភពពី៖ LookinToday

តារាសម្តែងស្រី កញ្ញា ឌី សូនីតា បានចូលរួមសម្តែងនៅក្នុងភាពយន្តហូលីវូដ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំដោយ អ្នកស្រី អេនជេលីណា ជោលី និងធ្លាប់ត្រូវបានអ្នកស្រីសរសើរអំពីសមត្ថភាពរបស់កញ្ញា ឌី សូនីតា ទៀតផង។

យ៉ាងណាមិញក្រោយពីការចាប់ផ្តើមចាក់បញ្ចាំងដំបូងមិនទាន់បានប៉ុន្មានផង ព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយអំពី ការមិនពេញចិត្ត និងការឈឺចាប់របស់កញ្ញា ឌី សូនីតា ពេលត្រូវគេកាត់ប្លង់ដែលខ្លួនសម្តែង ប៉ុន្តែសម្រាប់សាមីខ្លួនវិញ បានចេញមុខបកស្រាយ ក៏ដូចជាឆ្លើយតបលើការចុះផ្សាយទាំងនោះវិញថា៖ រូបនាងផ្ទាល់គ្រាន់តែឃើញចំណងជើង គិតថាពិតជាសាហាវ និងធ្វើឲ្យនាងជាម្ចាស់សាមីខ្លួនភ្ញាក់ព្រឺតតែម្តង។ នាងសូមបកស្រាយថា ការចុះផ្សាយដែលថានាងមិនពេញចិត្តការកាត់ប្លង់ ដែលខាងសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មិនពិតនោះទេ។ ផ្ទុយមកវិញ នាងសូមបញ្ជាក់ថា នាងពិតជាមានមោទនភាព និងសប្បាយចិត្តបំផុតដែលរឿងខ្មែរ «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» គ្មានប្លង់នាងសូម្បីតែមួយក៏ដោយ ក៏នាងនៅតែសប្បាយចិត្ត និងមានមោទនាភាពដែរ ព្រោះនាងជាកូនខ្មែរ រឿងរបស់ខ្មែរបានទៅដល់ហូលីវូដ ជាពិសេសរឿងប្រល័យពូជសាសន៍នេះផ្ទាល់តែម្តង ជាប្រវត្តិសាស្ត្ររបស់ខ្មែរ។ នាងក៏សំណូមពរដោយលើកម្រាមដៃដប់ដល់បងៗអ្នកសារព័ត៌មានទាំងអស់កុំចុះផ្សាយនាងដោយបែបនេះអី។ មិនល្អទេ បើសិនជាមិនជួយលើកស្ទួយសិល្បៈខ្មែរ ក៏កុំធ្វើឲ្យសិល្បៈខ្មែរអាប់អោន ជាពិសេសអ្នកសិល្បៈទន់ជ្រាយដូចនាងខ្ញុំ កុំចុះដោយជាន់ពន្លិចអញ្ចឹង អត់ល្អទេ។ នាងបន្ថែមទៀតថា ចុះនេះគឺចុះធ្វើបាបអាជីពរបស់នាងតែម្តង ធ្វើឲ្យមានបញ្ហាជាមួយផលិតកម្ម និងធ្វើឲ្យមានបញ្ហាជាមួយមហាជនទាំងអស់ទៀត។ នាងសូមសង្កត់ធ្ងន់ថា មិនមែនជារឿងពិតទេ ជាពិសេសអ្នក Comment អាក្រក់ៗអំពីនាង

ខាងលើនេះជាការបកស្រាយរបស់កញ្ញា ឌី សូនីតា ដែលជាតួសម្តែងម្នាក់ផងដែរក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ»។ បែបនេះខ្មែរឡូត នឹងសង្ឃឹមថា មហាជនទាំងឡាយ ជាពិសេសអ្នកគាំទ្រកញ្ញា សូមកុំឲ្យមានការភ័ន្តច្រឡំតទៅទៀត។

បញ្ជាក់៖ ខ្មែរឡូត បានសហការណ៍ជាមួយនឹងបណ្ដាញសារព័ត៌មានក្នុងស្រុកធំៗ ក្នុងករណីចង់សាកសួរពីព័ត៌មាន ឬ បកស្រាយ ដែលដៃគូសហការណ៍ ខ្មែរឡូត បានចុះផ្សាយ សូមទាក់ទងមកលេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) និងតាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload ខ្មែរឡូតស្វាគមន៍នឹងចាំទទួលជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា