កូរ៉េខាងត្បូង៖ នៅចាំបានអត់ ក្មេងស្រីCute ម្នាក់ ដែលល្បីទាំងក្នុងហ្វេសប៊ុក និងអ៊ីនស្តាក្រាម រហូតធ្វើឲ្យអ្នកមានស្តុកស្តម្ភម្នាក់ អញ្ជើញក្រុមគ្រួសាររបស់នាង ទៅដើរលេង នៅទីក្រុង ឌូបៃ ដែលគ្រប់យ៉ាង ទាំងថ្លៃស្នាក់នៅ គឺរូបលោក ជាអ្នកចេញទាំងអស់។

នាពេលបច្ចុប្បន្ននេះ ក្មេងស្រី Breanna Youn មានអាយុ៧ឆ្នាំហើយ ដែលមុខមាត់ដ៏គួរឲ្យស្រលាញ់របស់នាង គឺនៅតែដដែល មិនបានផ្លាស់ប្តូរអ្វីនោះទេ។ ជាពិសេសទៀតនោះ នាងក៏នៅតែ ល្បីល្បាញនៅក្នុងបណ្តាញសង្គម ដែលរូបថតរបស់នាងនីមួយៗ មានគេចុច Like ទៅដល់ខ្ទង់ម៉ឺនដងឯណោះ ជាមួយនឹងស្ទាយ ក្រមិចក្រមើមរបស់នាង។

គួរបញ្ជាក់ផងដែរថា ក្មេងស្រី Breanna Youn ជាកូនកាត់ កូរ៉េ-ហ្វីលីពីន ដែលម្តាយជាជនជាតិ ហ្វីលីពីន និងឪពុក ជាជនជាតិកូរ៉េ។ មិនតែប៉ុណ្ណោះ នាងមិនត្រឹមតែមានមុខមាត់ គួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងចេះសម្តែង តាមចម្រៀង រាំ និងអាចកាត់ស្ទាយថតរូបស្អាតៗ ជាមួយនឹង សម្លៀកបំពាក់ និងកាបូបឡូយៗរបស់នាងទៀតផង៕

តោះមើលរូបថត របស់ក្មេងស្រី នាពេលបច្ចុប្បន្ននេះបន្តិចមើល ថានៅតែគួរឲ្យស្រលាញ់ដដែលអត់៖

រូបរបស់ក្មេងស្រី Breanna Youn
កាលនាងនៅតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]