ភ្នំពេញ៖ តារាចម្រៀងស្រីល្បី កញ្ញា ទេព បូព្រឹក្ស កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ នាពេលបច្ចុប្បន្ន ជាមួយនឹងបទចម្រៀងថ្មីៗជាច្រើនបទ បែបញាក់កន្រ្តាក់អារម្មណ៍របស់នាង។

កាលពីយប់មិញ តារាស្រីរូបស្អាតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្ររបស់ខ្លួន ព្រមទាំងអ្នកលក់ ដោយកញ្ញា បានទៅទិញម្ហូប នៅតាមចិញ្ចើមផ្លូវ យ៉ាងសាមញ្ញបំផុត ខុសប្លែកពីតារាផ្សេងទៀត ដែលភាគច្រើននិយមចូលតែ ហាងអាហារទំនើបៗ ទិញសុទ្ធតែរបស់ប្រ៊េនៗ។

នៅក្នុងសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងកាយវិការទិញម្ហូបរបស់កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រសរសើរ និងពេញចិត្ត លើចរិតរបស់នាងជាពន់ពេក ដែលមិនចេះប្រកាន់ខ្លួន អាចទទួលទានអាហារតាមផ្លូវបាន៕ 

កញ្ញា ទេព​ បូព្រឹក្ស ទិញម្ហូបតាមផ្លូវ

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងតារាចម្រៀងស្រី ទេព បូព្រឹក្សនេះដែរ កាលពីកន្លងទៅនេះ រូបនាង បានបង្ហាញនូវរូបថតកាលពីនាងនៅតូច។

កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងស្រីដែលកំពុងតែ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដោយសារតែល្បីរឿងមានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហា លោក ងួន ចាន់ដេវីត តារាចម្រៀងរ៉េប ដែលជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសជាមួយគ្នា។

បច្ចុប្បន្នតារាចម្រៀងវ័យក្មេងទាំងពីរដួងនេះ ពិតជាមានភាពល្បីល្បាញ និងមានប្រជាប្រិយណាស់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសនៅក្នុងស្រទាប់យុវវ័យផ្ទាល់តែម្តង។

ស្រីស្អាត ទេព បូព្រឹក្ស ក៏បានបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន កាលពីនៅក្មេងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផងដែរ៕

តោះចង់ដឹងថា កាលពីនៅតូច កញ្ញា ទេព បូព្រឹក្ស ស្រស់ស្អាត និងគួរឱ្យស្រលាញ់យ៉ាងណាខ្លះនោះ ទស្សនារូបភាពខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស