កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រី 2NE1ត្រូវបានរំសាយជាផ្លូវការកាលពីថ្ងៃទី ២៥ វិច្ឆិកា ២០១៦ កន្លងទៅ ដោយសារតែសមាជិកក្រុមនាង Minzy បានចាកចេញពីក្រុម និង ParkBom មិនបានចុះកុងត្រាបន្តជាមួយផលិតកម្ម ព្រោះតែនាងមានបញ្ហាសុខភាព។

ជាមួយនឹងការចាកចេញនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមចម្រៀងនេះ ខកចិត្តមិនស្ទើរនោះទេ។ យ៉ាងណាមិញ ក្រោយការចាកចេញពី 2NE1តារាចម្រៀងស្រីនាង Minzy ក៏បានស្វែងរកទ្រនំថ្មី ដោយនាងបានក្លាយជាអ្នកចម្រៀងទោលរបស់ផលិតកម្ម Music Work។

ជាមួយនឹងការបាត់មុខជិតមួយឆ្នាំ នាងបានសម្ងំត្រៀមខ្លួន ដើម្បីអាល់ប៊ុមចម្រៀង ទោលរបស់នាង ដោយនាងជឿជាក់ថា ការវិលត្រលប់មកវិញលើកនេះ នឹងធ្វើឲ្យប្រជាប្រិយភាពរបស់នាងនៅតែរក្សាបាន។ 

ជាក់ស្ដែង កាលពីថ្ងៃទី ២២នេះព័ត៌មានអំពីការវិលត្រលប់របស់ Minzy មកកាន់សិល្បៈវិញ ត្រូវបានប្រកាសដោយផលិតកម្ម Music Work ដែលបានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំង ដោយសារបាត់មុខតារាស្រីរូបនេះជាយូរមកហើយ ស្របពេលដែលព័ត៌មានក៏បានលេចលឺថា អាល់ប៊ុមថ្មីរបស់នាង នឹងត្រូវចេញលក់ជាផ្លូវការក្នុងកំឡុងខែមេសា និងឧសភាខាងមុខនេះផងដែរ។

ជាមួយការវិលត្រលប់មកវិញ ក្នុងនាមជាអ្នកចម្រៀងទោលលើកនេះ ផលិតកម្មថ្មីរបស់នាងក៏បានប្រកាសផងដែរថា អាល់ប៊ុមថ្មីនេះ នឹងមានការចូលរួមពីតារារៀមច្បង Jay Park អតីតសមាជិកក្រុម 2pm ដែលការចេញចម្រៀងរួមគ្នាលើកនេះ នឹងក្លាយជាកាដូនៃការសម្រេចក្ដីស្រមៃរបស់ Jay Park ដែលប៉ងចង់បង្កើតចម្រៀងជាមួយ Minzy។

គួរបញ្ជាក់ផងដែរថា មានការសម្ភាសន៍មួយ កាលពីពេលកន្លងទៅ Jay Park ត្រូវបានគេសួរថា បើគាត់មានឱកាសសម្ដែងជាមួយនឹងសមាជិក 2NE1 តើសមាជិកមួយណាដែលគាត់ជ្រើសរើស ហើយចម្លើយរបស់គាត់គឺ Minzyនេះតែម្ដង។

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

ឌី សូនីតា ឈឺចាប់ហួសថ្លែង ពេលផលិតករ បរទេសកាត់ប្លង់ចេញ ស្ទើរទាំងស្រុងពីរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»

ភ្នំពេញ៖ តារាសម្តែងស្រី ដែលកំពុងតែ ឡើងកូដ កញ្ញា ឌី សូនីតា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ បានបង្ហាញអារម្មណ៍ក្រៀមក្រំ ឈឺចាប់ហួសថ្លែង ខណៈដែលការ សម្តែងរបស់នាង មានទាំងឈុតធំ និងតូចប្រមាណ១០ប្លង់ ក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានផលិតករ បរទេសកាត់ចោល ដោយទុកឲ្យនាងតែមួយប្លង់ ។

ទឹកមុខស្រពោន ក្រៀមក្រំអារម្មណ៍ឈឺចាប់ បានកើតឡើងចំពោះ តារាស្រី កញ្ញា ឌី សូនីតា ក្រោយពីនាងបាន ចូលរួមទស្សនា ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្មែរគឺ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នៅខេត្តសៀមរាប ដែលមានវត្តមានរបស់នាង ចូលរួមសម្តែងរយៈពេល១ខែកន្លះ និងមានការសម្តែង ជាឈុតគ្រួសារមួយ និងមានប្លង់ធំៗមួយចំនួន សរុបប្រមាណ១០ប្លង់ ត្រូវបានផលិតករបរទេស កាត់ចោលស្ទើរទាំងស្រុង ដោយទុកត្រឹមតែមួយប្លង់ សម្រាប់នាងដោយមួយប្លង់នោះ បានឃើញមុខនាងបន្តិច ហើយមិនបាននិយាយអ្វីឡើយ ។

ដោយសារតែ បែបនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ខូចចិត្តស្ទើរទប់ ទឹកភ្នែកមិនជាប់ ព្រោះថានៅពេល ដែលចូលរួម សម្តែងរឿងនេះ នាងបានធ្វើការ លែងលះច្រើន ទាំងការថតប្រឹង សម្តែងហើយ និងសុខចិត្តកាត់សក់ ខ្លីពិតទៀត តែលទ្ធផលបែរជា មានផលអវិជ្ជមាន សម្រាប់នាងទៅវិញ ។

កញ្ញា ឌី សូនីតា បានបង្ហាញចំណាប់ អារម្មណ៍ថា នាងខូចចិត្តឈឺចាប់ និងពិបាកធ្វើ អារម្មណ៍ណាស់ នៅពេលដែលឃើញ ការសម្តែងរបស់នាងជាច្រើន ត្រូវបានគេកាត់ចោល នាងពិបាកធ្វើចិត្តណាស់ ហើយសម្រាប់ ហេតុផលយ៉ាងណា បានជាគេកាត់នាង ក៏មិនទាន់បានដឹងច្បាស់ទេ អ្វីដែលនាងដឹងគ្រាន់តែ បានទទួលទូរស័ព្ទ ពីក្រុមការងារថតគេថា កាត់ឈុតសម្តែងនាងហើយ ពោលពាក្យសុំទោស និងឲ្យនាងធ្វើចិត្ត តែអារម្មណ៍នេះវាពិតជាពិបាក ទទួលយកណាស់ ។

បើទោះជាតារាស្រីរូបនេះ បង្ហាញអារម្មណ៍ អាក់អន់ស្រពន់ចិត្តក៏ពិតមែន តែនាងនៅតែ រំលេចអារម្មណ៍សប្បាយ និងមានមោទនភាព ដែលបានចូលរួមសម្តែង នៅក្នុងរឿងរបស់ តារាហូលីវូដ លោកស្រី អេនជេលីណា ជូលីថា នាងពិតជាមានអារម្មណ៍ រំភើបដែលបាន ចូលរួមសម្តែងរឿង ដែលជាប្រវតិ្តសាស្ត្រ របស់កម្ពុជា និងបានយល់ពី អារម្មណ៍ឈឺចាប់ ការបាត់បង់សាច់ញាតិ ភ្លើងសង្គ្រាមភាព លំបាកជាច្រើនទៀត ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ ឆ្លងកាត់កន្លងមក ខ្សែភាពយន្តបានធ្វើឲ្យ នាងយល់ពីអារម្មណ៍ ឈឺចាប់នេះ កាន់តែខ្លាំង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]