(ភ្នំពេញ)៖ បុរសអ្នករកស៊ីគក់ជេដីម្នាក់ ពេលចេញមកពីកម្មវិធីជប់លៀងទំនងជាស្រវឹង បានបើករថយន្តល្បឿនដូចហោះ ដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ ជាង១០ត្រឡប់ខ្ទាត ចំងាយជិត១០០ម៉ែត បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ តែសំណាងល្អ មនុស្សត្រូវរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីពេទ្យលោកសង្ឃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោលផ្លូវទំនប់កប់ស្រូវ ក្នុងភូមិដើមពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងឈ្មោះ ពិន ពឿន អាយុ៣៣ឆ្នាំ មុខរបរគប់ជេដី រស់ក្បែរភ្នំប្រសិទ្ធិ ភូមិដើមច័ន្ទ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-2683 ធ្វើដំណើរពីត្បូងទៅជើង។

នៅពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ចេញពីកម្មវិធីជប់លៀង នៅក្រុងភ្នំពេញ ដោយបើកក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុដល់ផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលធ្លាក់ផ្លូវក្រឡាប់ ជាង១០ត្រឡប់ ខ្ទាតចំងាយជិត១០០ម៉ែត្រខ្ទេច រថយន្តតែសំណាងល្អ មនុស្សមិនគ្រោះថ្នាក់ដល់អាយុជិវិត​។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយក ទៅសង្គ្រោះមន្ទីពេទ្យលោកសង្ឃ ចំណែករថយន្តសមត្ថកិច្ចទំនាក់ទំនងទៅកាន់សាច់ញ្ញាតិ មកស្ទូចយកទៅជួសជុលខ្លួនឯង៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ជនជាតិចិន បើករថយន្តទំនើបម៉ាក BENTLEY ស្លាកលេខភ្នំពេញ 2AX-3333 បុករះរថយន្ត និងម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៥នាក់ (មានវីដេអូ)

(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើប ម៉ាក Bentley ​ស្លាកលេខភ្នំពេញ 2AX-3333ទៅបុករៈពីក្រោយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ និងស្រាល៥នាក់ ខណៈដែលរថយន្តបង្ក និងក៏ដូចជារថយន្ត និងម៉ូតូ ដែលរងនូវការបុករះ ខូចខាតស្ទើរតែទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទីរំលងអាធ្រាត្រ ឈានចូថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវនរោត្តម ត្រង់ចំណុចវិទ្យាល័យចតុមុខ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមសំដីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលបុកគេឃើញ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើបខាងលើ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករះរថយន្ត និងម៉ូតូ ដែលបើកស្របទិសគ្នា ពីក្រោយពេញទំហឹង បន្តទៅបុកម៉ូតូដែលជិះ ដោយនារីពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។

មនុស្សរងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ចុះមកវាស់វែង និងស្ទួចយករថយន្តទាំង២ និងម៉ូតូ ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]